ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ រស្មី បានឲ្យដឹងថា អាការៈគេងមិនដកដង្ហើម (Sleep Apnea) គឺជាបញ្ហាដំណេកមួយដែលមិនគួរធ្វើប្រងើយកន្តើយដាក់ ដែលវាធ្វើឲ្យគេងដកដង្ហើមបានខ្លីៗ ឬអត់ដកដង្ហើមដោយមិនដឹងខ្លួនពេលកំពុងគេង ហើយបញ្ហាគេងមិនដកដង្ហើមអាចកើតមានបានទៅលើមនុស្សគ្រប់វ័យ មិនរើសចាស់ក្មេងឡើយ។ កត្តាដែលបណ្ដាលឲ្យមានអាការៈគេងមិនដកដង្ហើមនេះមានច្រើន ហើយក្នុងនោះវាក៏អាចកើតឡើងបានដោយសារ៖
– ជំងឺហឺត និងរោគសញ្ញាផ្លូវដង្ហើម
– ជំងឺសរសៃឈាមបេះដូង
– ជំងឺទឹកនោមផ្អែមប្រភេទ២
– ជំងឺលើសសម្ពាធឈាម
– ជំងឺក្រពេញបញ្ចេញមួយចំនួន ឬការស្ទះច្រមុះ។ល។
លោកវេជ្ជបណ្ឌិតបន្ដថា ទោះយ៉ាងណាការសិក្សាស្រាវជ្រាវឲ្យបានច្បាស់ជាងនេះថាតើការគេងមិនដកដង្ហើម បង្កើនហានិភ័យនៃជំងឺទាំងអស់នេះ ឬមួយជំងឺដែលបានរៀបរាប់ខាងលើអស់នេះបង្កើនហានិភ័យដល់ការគេងមិនដកដង្ហើម។ ក្រៅពីនេះ ត្តាទូទៅដែលធ្វើឲ្យប្រឈមនឹងការកើតជំងឺគេងមិនដកដង្ហើម ឬនាំឲ្យដេកស្លាប់នេះគឺ៖