តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

យប់ឡើងគេងមិនងាយលក់ សាក៦វិធីនេះអាចជួយឲ្យគេងលក់ស្រួល

    យប់ឡើងគេងមិនងាយលក់ សាក៦វិធីនេះអាចជួយឲ្យគេងលក់ស្រួល

    កត្តាមួយចំនួន​​ដូចជា​ភាពតានតឹង​ពី​ការងារ ទំនួល​ខុសត្រូវ​ក្នុង​គ្រួសារ និង​មានជំងឺ​ជាដើម អាច​រំខាន​ដល់ដំណេក​របស់​យើង​បាន​។ ពេល​ខ្លះ​យើង​អាច​នឹង​មិន​អាច​គ្រប់គ្រង​កត្តា​ទាំងនេះ ប៉ុន្តែ​យើង​អាច​បង្កើត​ទម្លាប់​​​ដែល​ជួយ​ឲ្យ​គេង​លក់ស្រួល​តាម​វិធី​ងាយៗ​មួយ​ចំនួន។

    . កាលវិភាគ​ក្នុង​ការ​គេង

    យើង​​គួរ​កំណត់​ការ​គេង​មិន​ឲ្យ​លើស​ពី​៨ម៉ោង។ សម្រាប់​មនុស្ស​ពេញ​វ័យ​គួរ​គេង​យ៉ាងតិច​៧ម៉ោង។ យក​ល្អ​​យើង​គួរ​ចូលគេង និង​ក្រោក​ពី​គេង​នៅ​ម៉ោង​ដដែល​ជា​រៀងរាល់ថ្ងៃ និង​ចៀស​វាង​កុំ​ឲ្យ​ម៉ោង​ចូល​គេង​នៅ​ថ្ងៃ​ធ្វើ​ការ​ និង​ថ្ងៃ​ចុងសប្តាហ៍​ខុស​គ្នា​ច្រើន​ជាង​មួយ​ម៉ោង​។ ប្រសិនជា​យើង​មិន​អាច​គេង​លក់​ក្នុង​រយៈពេល​២០នាទី​ទេ យើង​អាច​សាក​ចេញ​ពី​បន្ទប់គេង និង​បន្ធូរ​អារម្មណ៍​ដោយ​អាន​សៀវភៅ ឬ​ស្តាប់​ចម្រៀង។ ​រួចយើង​អាច​ត្រលប់​ទៅ​គេង​វិញ​នៅ​ពេល​បន្តិចក្រោយពីនោះ​។

    . របបអាហារ

    យើង​មិន​គួរ​ចូល​គេង​ទាំង​ឃ្លាន ឬ​ឆ្អែត​ពេក​ទេ។ មុន​ចូល​គេង​២ម៉ោង យើង​គួរ​ចៀសវាង​​ញ៉ាំ​អាហារ​ច្រើន ឬ​​អាហារ​ដែល​ពិបាក​រំលាយ ព្រោះ​ថា​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ដែល​រំខាន​ដល់​ការ​គេង។

    ជាតិ​នីកូទីន កាហ្វេអ៊ីន និង​គ្រឿងស្រវឹង​ក៏​គួរ​តែ​ប្រយ័ត្ន​ដែរ។ ​នីកូទីន និង​កាហ្វេអ៊ីន​ត្រូវ​ការ​រយៈពេល​ច្រើន​ម៉ោង​ក្នុង​ការអស់​ឥទ្ធិពលពីរាងកាយ និង​អាច​រំខាន​ដល់​ដំណេកបាន។ គ្រឿងស្រវឹង​អាច​ធ្វើ​ឲ្យ​ងងុយ​គេង​ តែ​ក៏​អាច​រំខាន​ដំណេក​នៅ​ពេល​យប់​។

    អត្ថបទ​ពាក់ព័ន្ធ៖

    . បរិយាកាស

    បន្ទប់គេងយើង​​គួរ​រៀប​ចំ​ឲ្យ​ត្រជាក់ ងងឹត និង​ស្ងប់ស្ងាត់។ នៅ​ពេល​បន្ទប់គេង​មាន​ពន្លឺ​ខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​គេង។ បន្ថែម​ពី​នេះ​ទៀត យើង​គួរ​ចៀស​វាស​ប្រើប្រាស់​គ្រឿងអេឡិចត្រូនិច​ដូចជា​ទូរស័ព្ទ​មុន​ចូល​គេង។ សកម្មភាព​បន្ធូរ​អារម្មណ៍​មួយ​ចំនួន​ដែលយើង​អាច​ធ្វើ​មុន​ចូលគេងមាន​​​ដូចជា ការ​ងូតទឹក សមាធិ ឬ​ស្តាប់​ចម្រៀង​ កឺ​ជា​រឿង​ល្អ។

    . ការគេងថ្ងៃ

    ការគេងថ្ងៃ​យូរ​អាច​រំខាន​ដំណេក​ពេលយប់​បាន។ ប្រសិនជាយើង​​គេង​ថ្ងៃ គួរ​កំណត់​ការ​គេង​ត្រឹម​តែ​៣០នាទី​ និង​ចៀសវាង​ការ​គេង​នៅ​រសៀល​ពេក​ទេ។ ដោយឡែក​បើ​យើង​​ត្រូវ​ធ្វើ​ការ​នៅ​ពេលយប់ យើង​​អាច​​គេង​នៅ​រសៀល ឬពេលល្ងាច​ ព្រោះ​នេះ​អាច​ជួយ​ឲ្យ​យើងស្វាង​នៅ​ពេល​យប់។

    . ការ​ហាត់​ប្រាណ

    ការ​ហាត់ប្រាណ​រាល់ថ្ងៃ​អាច​ជួយ​ដល់​ការ​គេង​កាន់​តែ​ប្រសើរ​ឡើង​ព្រោះ​ការ​ហាត់​ប្រាណ​ជួយ​បន្ថយ​ភាព​តានតឹង និង​ធ្វើឲ្យ​យើង​​ហត់។ ប៉ុន្តែ​មិន​ត្រូវ​ហាត់​ប្រាណ​ជិត​ពេល​ចូល​គេង​ទេ។ ការ​ចំណាយ​ពេល​នៅ​ខាងក្រៅ​​ផ្ទះរាល់ថ្ងៃ​ក៏​ជួយ​ដល់​ការ​គេង​ដែរ។

    . ការគិតច្រើន

    មុន​គេងយើង​គួរ​ដោះស្រាយ​រឿងផ្សេងៗដែលនាំឲ្យយើងគិតច្រើនជាមុន​ដែរ​។យើង​អាច​សរសេរ​បញ្ហា​ទាំង​នោះ និង​ទុក​ដោះ​ស្រាយ​នៅ​ថ្ងៃ​ស្អែក។ ការ​គ្រប់​គ្រង​ភាពតានតឹង​អាច​ជួយ​យើង​បាន​ដោយ​ចាប់ផ្តើម​ពី​ការ​រៀបចំ កំណត់​អាទិភាព​ និង​បែងចែក​ការងារ​នីមួយៗ។ ការ​សមាធិ​ក៏​អាច​ជួយ​បន្ថយ​ការ​ថប់​បារម្ភដែរ។

    គួរ​បញ្ជាក់​​ដែរ​ថា សម្រាប់​អ្នក​មាន​បញ្ហា​គេង​មិន​លក់​រាល់​ថ្ងៃ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ពី​មូលហេតុ និង​ការ​ព្យាបាល។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/sleep/art-20048379

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ ទូច សុខា
    Next article: