មុខកើតមុនមធ្យមទេ ងំត្រង់មុខជាំទៀត ធ្វើឲ្យស្រីៗគ្នាយើងបាក់ទាំងរូបសម្រស់ បង់ទាំងទំនុកចិត្ត។ ហេតុអីស្រីៗងាយនឹងមានបញ្ហាជាំមុខ? ការព្យាបាលជាំមុខមានប្រសិទ្ធភាពកម្រិតណា?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មុខកើតមុនមធ្យមទេ ងំត្រង់មុខជាំទៀត ធ្វើឲ្យស្រីៗគ្នាយើងបាក់ទាំងរូបសម្រស់ បង់ទាំងទំនុកចិត្ត។ ហេតុអីស្រីៗងាយនឹងមានបញ្ហាជាំមុខ? ការព្យាបាលជាំមុខមានប្រសិទ្ធភាពកម្រិតណា?
នៅក្នុងបទសម្ភាសជាមួយ Hello គ្រូពេទ្យ លោកវេជ្ជបណ្ឌិត ហេង យូសេង ធ្វើការនៅផ្នែកជំងឺស្បែក នៃមន្ទីរពេទ្យព្រះកុសុមៈ ថា ជាំមុខឲ្យដឹងមូលហេតុអ្វីមួយពិតប្រាកដ មិនទាន់ដឹងនោះទេ គ្រាន់តែគេដឹងថាមានកត្តាជំរុញមួយចំនួនធ្វើឲ្យស្បែកមុខប្រែជាជាំ ខ្មៅស្រអាប់ ពិសេសស្រីៗដែលត្រូវកម្តៅថ្ងៃញឹកញាប់ និងស្ត្រីមានផ្ទៃពោះ។
១- កត្តាជំរុញឲ្យមុខជាំ
អ័រម៉ូន៖ អ័រម៉ូនភេទ អឺស្ត្រូសែន កើនឡើងខុសប្រក្រតីអំឡុងពេលពពោះ ស្រីៗដែលប្រើថ្នាំពន្យារកំណើត និងស្រីៗដែលមករដូវមិនទៀង សុទ្ធតែងាយប្រឈមនឹងបញ្ហាជាំមុខ។
កម្តៅថ្ងៃ ឬភ្លើង៖ ការត្រូវកម្តៅថ្ងៃ ឬភ្លើងញឹកញាប់ ដោយមិនបានលាបឡេការពារកម្តៅ ស្បែកយើងងាយនឹងខូច ឯមុខវិញឡើងជាំខ្មៅដុំៗ ពិសេសនៅថ្ពាល់ផ្នែកខាងលើទាំងសងខាង ដោយសារឥទ្ធិពលរបស់កាំរស្មី UV ។
ចំពោះការជាំមុខអំឡុងពពោះដោយសារអ័រម៉ូនប្រែប្រួល លោកវេជ្ជបណ្ឌិតថា ស្រីៗមួយចំនួនក្រោយសម្រាលកូនរួចអាចបាត់ជាំ ឯមួយចំនួនទៀត មិនបាត់នោះទេ ទាល់តែព្យាបាល។
អត្ថបទពាក់ព័ន្ធ៖ វិធីសាមញ្ញបែបធម្មជាតិ ជួយឲ្យស្បែកស្រស់ស្អាតមានពន្លឺ
២- វិធីព្យាបាលមុខជាំ
ឯវិធីព្យាបាលមុខជាំវិញ វេជ្ជបណ្ឌិតជំនាញជំងឺស្បែក និងសម្ផស្សរូបនេះ បញ្ជាក់ថា មានការលំបាកបន្តិច ដោយត្រូវចំណាយពេលវេលាយូរ និងទាមទារការអត់ធ្មត់ ដែលករណីខ្លះព្យាបាលជាហើយ ស្នាមជាំរើឡើងវិញក៏មាន។
ក្រោយព្យាបាលរួច អ្នកមានបញ្ហាជាំមុខ ត្រូវការថែទាំជាពិសេស មិនឲ្យកម្តៅថ្ងៃ កម្តៅភ្លើង និងលាបឡេការពារកម្តៅថ្ងៃជាប្រចាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ