តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ស្រកានាគ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​ស្ត្រី​​ពពោះ និង​កូន​ក្នុង​ផ្ទៃ

    ស្រកានាគ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​ស្ត្រី​​ពពោះ និង​កូន​ក្នុង​ផ្ទៃ

    របប​អាហារ​​ល្អ​ៗ​​ ផ្ដល់​​​អត្ថប្រយោជន៍​ដ៏​ច្រើន​លើស​លប់​ដល់​ម៉ាក់​ៗ​កំពុង​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ​ ជាមួយ​នឹង​សារជាតិ​ចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍន ​ព្រម​ទាំង​​ជួយ​ទ្រទ្រង់​ដល់​ការ​ឡើង​ទម្ងន់​របស់​ទារក​ប្រកប​ដោយ​សុខភាព​ល្អ​។ ផ្លែឈើ​ផ្ដល់​វីតាមីន​ និង​សារធាតុ​រ៉ែ​​ចាំបាច់​ជា​ច្រើន​ដល់​រាងកាយ​របស់​យើង​ ហើយ​ផ្លែ​ស្រកានាគ​​​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​ម៉ាក់​ៗ​មិន​គួរ​មើល​រំលង​ឡើយ​។​ ពិត​ណាស់​ ផ្លែ​ស្រកានាគ​មិន​ត្រឹម​តែ​​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​​គឺ​ជា​ប្រភព​​វីតាមីន​ កាបូអ៊ីដ្រាត​ ជាតិ​សរសៃ​ និង​ខ្លាញ់​ដែល​មាន​សារសំខាន់​​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​។

    . ​វីតាមីន​C

    ​​​​​​អំឡុង​ពេល​ពពោះ​ ការ​ទទួល​បាន​វីតាមីន​C គ្រប់គ្រាន់​ពី​ក្នុង​របប​អាហារ​​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​ទ្រទ្រង់​អញ្ចាញ​ធ្មេញ​ ធ្មេញ​ និង​ការ​លូតលាស់​ឆ្អឹង​របស់​ទារក​។​ យោង​តាម​Dietary Reference Intake ស្ត្រី​ពពោះ​គួរ​បញ្ចូល​របប​អាហារ​ដែល​មាន​ផ្ទុក​វីតាមីន​C ​យ៉ាង​ហោច​ណាស់​៧០​មិល្លីក្រាម​​ក្នុង​មួយ​ថ្ងៃ​។ រី​ឯ​​ផ្លែ​ស្រកានាគ​ចំនួន​១០០មិល្លីក្រាម​ មាន​ផ្ទុក​វីតាមីន​C យ៉ាង​ហោច​ណាស់​៤​ ទៅ​២៥​មិល្លីក្រាម​។​ ដូចនេះ​​ហើយ​ ទើប​ផ្លែ​ស្រកានាគ​គឺ​ជា​ជម្រើស​អាហារ​សម្រន់​ដល់​ល្អ​មួយ​សម្រាប់​​ម៉ាក់​ៗ​​កំពុង​ពពោះ​។

    . ប្រភព​កាបូអ៊ីដ្រាត​ល្អ

    ជាមួយ​គ្នា​នេះ​ដែរ​ ផ្លែ​ស្រកានាគ​គឺ​ជា​ប្រភព​កាបូអ៊ីដ្រាត​ធម្មជាតិ​ ហើយ​ផ្លែ​ស្រកានាគ​ចំនួន​១០០​ក្រាម​ មាន​ផ្ទុក​កាបូអ៊ីដ្រាត​ប្រហែល​៩​ទៅ​១៤​ក្រាម​។​ ចំណែក​ឯ​ស្ត្រី​ពពោះ​គប្បី​ទទួល​បាន​កាបូអ៊ីដ្រាត​អប្បបរមា​ចំនួន​១៣៥​ក្រាម​ក្នុង​មួយ​ថ្ងៃ​។​ ពិត​ណាស់​ ​កាបូអ៊ីដ្រាត​​ផ្ដល់​ប្រភព​ថាមពល​​​​នៅ​ពេល​ដែល​ទារក​លូតលាស់​។ ហេតុ​នេះ​ហើយ ការ​ញ៉ាំ​ផ្លែ​ស្រកានាគ​​នឹង​ជួយ​ឲ្យ​ម៉ាក់​ៗ​បង្កើត​តុល្យភាព​នៃ​កាបូអ៊ីដ្រាត​ដែល​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ នៅ​អំឡុង​ពេល​ពពោះ​។​

    . ប្រភព​ជាតិ​​​ខ្លាញ់​​មាន​សុខភាព​ល្អ

    ​​ជាក់​ស្ដែង​ ​ជាតិ​ខ្លាញ់​គឺ​ជា​ប្រភព​ថាមពល​​ទាំង​​សម្រាប់​ម្ដាយ​ និង​​ទារ​ក​ ក្នុង​អំឡុង​ពេល​ពពោះ ​និង​​ជា​តម្រូវ​ការ​ចាំបាច់​​នៅ​ពេល​ដែល​ខួរ​ក្បាល​របស់​កូន​​កំពុង​​លូតលាស់​ផង​ដែរ​។​ ​សម្រាប់​ផ្លែ​ស្រកានាគ​ចំនួន​មួយ​ផ្លែ​ មាន​​ជាតិ​ខ្លាញ់​ប្រហែល​០,១ ទៅ​០,៦​ក្រាម​ ដែល​ភាគច្រើន​គឺ​ជា​ខ្លាញ់​ឆ្អែត​​ ហើយ​ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ​នេះ​​ជំនួស​ឲ្យ​ខ្លាញ់​ឆ្អែត​ និងខ្លាញ់ចម្រាញ់ ​អាច​ជួយ​គាំទ្រ​ដល់​ការ​ឡើង​​ទម្ងន់ អំឡុង​ពេល​ពពោះ​​ប្រកប​ដោយ​សុខភាព​ល្អ​​ថែម​ទៀត​ផង​។

    ស្រកានាគ២

    . ជាតិ​សរសៃ​គ្រប់គ្រាន់

    ​​​​​​អាហារ​​ជាតិ​សរសៃ ជួយ​​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ស្កប់ស្កល់​ ព្រម​ទាំង​​ជួយ​គ្រប់គ្រង​មុខងារ​​របស់​ពោះវៀន​បាន​ល្អ​។​ ​នៅ​អំឡុង​ពេល​ពពោះ​ ​ស្រីៗ​យើង​តែងតែ​ជួយ​ប្រទះ​នឹង​ការ​ទល់​លាមក​ជា​ញឹកញាប់​ ដូច្នេះ​ហើយ​​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​គ្រប់គ្រាន់​ អាច​​ជួយ​កាត់​បន្ថយ​បញ្ហា​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ សម្រាប់​ផ្លែ​ស្រកានាគ​ចំនួន​១​ផ្លែ​ មាន​ផ្ទុក​អាហារ​ដែល​មាន​ជាតិ​សរសៃ​ប្រហែល​​ពី​០,៣​ ទៅ​០,៩ក្រាម​ ហើយ​ម៉ាក់​ៗ​​ត្រូវការ​អាហារ​ជាតិ​សរសៃ​​ យ៉ាង​ហោច​ណាស់​ចំនួន​២៨​ក្រាម​ក្នុង​មួយ​ថ្ងៃ​។​

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.livestrong.com/article/555142-dragon-fruit-and-pregnancy/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 09/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត