តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

មុនហែល​ទឹក​​សមុទ្រ​ពេល​ពពោះ​ គួរ​ពិចារណាកត្តា​ទាំងនេះសិន​

    មុនហែល​ទឹក​​សមុទ្រ​ពេល​ពពោះ​ គួរ​ពិចារណាកត្តា​ទាំងនេះសិន​

    ដើម្បី​ទទួល​បាន​សុខភាព​ល្អ​នៅ​អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​គប្បី​​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​។​ ពិត​ណាស់​ ការ​ទៅ​​លេង​សមុទ្រ​ និង​ហែល​ទឹក​គឺ​ជា​លំហាត់​ប្រាណ​ស្រាល​ៗ​ ដែល​ធ្វើ​ឲ្យ​រាងកាយ​យើង​ទាំង​មូល​បញ្ចេញ​សកម្មភាព​ ក៏​ដូចជា​​​ជួយ​ជំរុញ​ដល់​ការ​សម្រាល​កូន​ផង​ដែរ​។ យ៉ាង​ណា​មិញ​ ស្ត្រី​ពពោះ​គួរ​ធ្វើ​លំហាត់​ប្រាណ​លក្ខណៈ​​សម​ល្មម​​ យ៉ាង​ហោច​ណាស់​២​ម៉ោង​កន្លះ​ក្នុង​មួយ​សប្ដាហ៍​។​ ប្រសិនបើ​ម៉ាក់​ៗ​ចង់​ចំណាយ​ពេល​ខ្លះ​ក្នុង​ការ​ហែល​ទឹក​នៅ​​សមុទ្រ បឹង​ ឬ​ទន្លេ​ ចូរ​គិតគូរ​អំពី​ចំណុច​សុវត្ថិភាព​មួយ​ចំនួន​ជា​មុន​ រួម​មាន​​ទឹក​ស្អាត​ និង​គ្រោះថ្នាក់​​ផ្សេង​ៗ​ដែល​អាច​លាក់​ខ្លួន​នៅ​ក្នុង​ទឹក​។

    ការ​ហែល​ទឹក​នៅ​ក្នុង​សមុទ្រ

    ជាក់​ស្ដែង​​ ការ​ហែល​ទឹក​អាច​បំបាត់​​ការ​ថ្លោះ​ ឬ​ឈឺ​ចាប់​នៅ​ត្រង់​សន្លាក់​ ដែល​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ស្ត្រី​កំពុង​តែ​ពពោះ​។​ ជាមួយ​គ្នា​នេះ​ដែរ​ មុន​ពេល​​ចុះ​លេង​ទឹក​ ចូរ​ប្រុងប្រយ័ត្ន​​ចំពោះ​កត្តា​មួយ​ចំនួន​​ដូចជា​ខ្ញែ​សមុទ្រ​ដែល​អាច​​ទិច​ និង​បង្ក​ឲ្យ​មាន​​ការ​ឈឺចាប់​។​ បន្ថែម​ពី​​នេះ​ យើង​មិន​គួរ​​លេប​ទឹក​សមុទ្រ​ឡើយ​ ពីព្រោះ​វា​អាច​​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​​​ផ្សេង​ៗ​។​ រី​ឯ​សារធាតុ​គីមី​ និង​បាក់តេរី​នៅ​ក្នុង​ទឹក​ក៏​​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​ក្រពះ​ពោះវៀន​។ គ្រោះថ្នាក់​​ផ្សេង​ទៀត​ រួម​មាន​រលក​សមុទ្រ​ ​និង​ការ​រលាក​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ​​ជា​ដើម​។​​​

    ការ​ហែល​ទឹក​នៅ​កន្លែង​ផ្សេង​ទៀត​ និង​ការ​ធ្វើ​លំហាត់​ប្រាណ

    ស្ត្រី​ពពោះ​ក៏​អាច​ហែល​ទឹក​នៅ​ក្នុង​អាង​ហែល​ទឹក​បាន​ដែរ​ ប៉ុន្តែ​វា​អាច​​បង្ក​ជា​គ្រោះថ្នាក់​នៅ​ក្នុង​ករណី​ខ្លះ​។​ ប្រសិនបើ​​បរិមាណ​ច្រើន​នៃ​សារធាតុ​គីមី​​ត្រូវ​បាន​ប្រើប្រាស់​​ក្នុង​អាង​ហែល​ទឹក​ វា​អាច​​បង្ក​​គ្រោះថ្នាក់​ដល់​ទាំង​​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ​​។​ ប៉ុន្តែ​ កម្រិត​ក្លរីន​ធម្មតា​មិន​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ឡើយ​។​ ចំពោះ​ម៉ាក់​ៗ​ដែល​​ជ្រើសរើស​ការ​ហែល​ទឹក​ក្នុង​អាង​ហែល​ទឹក​ ចូរ​ជ្រើស​រើស​អាង​ដែល​មាន​ទឹក​ស្អាត​ ប្រើប្រាស់​សារធាតុ​គីមី​នៅ​ក្នុង​បរិមាណ​សម​ល្មម​ និង​មិន​ត្រូវ​លេប​ទឹក​ចូល​ទៅ​ក្នុង​ពោះ​ជា​ដាច់​ខាត​។

    ហែលទឹក២

    ការ​ហែល​ទឹក​​មិន​​មែន​​ជា​លំហាត់​ប្រាណ​​តែ​មួយ​គត់​ ដែល​​មាន​សុវត្ថិភាព​នៅ​​អំឡុង​ពពោះ​​​ឡើយ​ ម៉ាក់​ៗ​ក៏​អាច​សាកល្បង​លំហាត់​ប្រាណ​ស្រាល​ៗ​ផ្សេង​ទៀត​ដូចជា​រាំ​ ដើរ​ និង​ជិះ​កង់​ជាដើម​។ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ មុន​ពេល​ចាប់ផ្ដើម​លំហាត់​ប្រាណ​ណាមួយ​ ព្រម​ទាំង​ចាប់ផ្ដើម​យឺត​ៗ​ដោយ​មិន​ត្រូវ​បង្ខំ​ពេក​ឡើយ​។​ នៅ​ពេល​ដែល​ម៉ាក់​ៗ​មាន​អារម្មណ៍​ថា​ហត់​ខ្លាំង​ ឬ​មិន​ស្រួល​ខ្លួន​ ចូរ​បញ្ឈប់​លំហាត់​ប្រាណ​នោះ​ភ្លាម​ៗ​។

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.livestrong.com/article/521774-is-it-safe-to-get-in-beach-water-when-pregnant/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 16/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត