តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

​ស្បែក​ និង​សក់​ប្រែប្រួល​​ពេល​ពពោះ គួរបារម្ភអត់?

    ​ស្បែក​ និង​សក់​ប្រែប្រួល​​ពេល​ពពោះ គួរបារម្ភអត់?

    ស្រី​ៗ​យើង​ភាគ​ច្រើន​តែងតែ​ជួប​ប្រទះ​ការ​ប្រែប្រួល​​ស្បែក​ សក់​ និង​ក្រចក​ នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ហើយ​ជា​ទូទៅ​ ការ​ប្រែប្រួល​ទាំង​នេះ​ទៅ​បាត់​ទៅ​វិញ​ បន្ទាប់​ពី​សម្រាល​កូន​រួច​។

    ស្នាម​សង្វារ

    ជាក់​ស្ដែង ស្ត្រី​ពពោះ​តែងតែ​កើត​មាន​ស្នាម​សង្វារ​នៅ​លើ​ពោះ ឯ​ខ្លះ​ទៀត​កើត​ឡើង​នៅ​លើ​សុដន់​ ត្រគាក​ និង​គូ​ទ​​។​ ចំពោះ​ស្នាម​សង្វារ​នៅ​លើ​ពោះ​ និង​ផ្នែក​ខាង​ក្រោម​នៃ​រាងកាយ​ កើត​ឡើង​នៅ​ពេល​ដែល​ទារក​មាន​ការ​លូតលាស់​។ ចំណែក​ឯ​ស្នាម​សង្វារ​​នៅ​លើ​សុដន់​ គឺ​កើត​ឡើង​នៅ​ពេល​ដែល​សុដន់​រីក​ធំ​ និង​ត្រៀម​បំបៅ​ដោះ​។

    អំឡុង​ពេល​មាន​ទម្ងន់​ ស្នាម​សង្វារ​នេះ​អាច​មាន​ពណ៌​ក្រហម​ ត្នោត​ ឬ​ស្វាយ​ ហើយ​នៅ​ពេល​ដែល​យើង​សម្រាល​រួច​ ស្នាម​ទាំង​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។

    ​យ៉ាង​ណា​មិញ​ ​មាន​ឡេ​ និង​ប្រេង​ភាគ​ច្រើន​ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​កាត់​បន្ថយ​ស្នាម​សង្វារ​ ហើយ​​ផលិតផល​ទាំង​នេះ​មាន​ក្លិន​​ប្រហើរ​ និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​វា​មិន​អាច​ការពារ​ស្នាម​សង្វារ​មិន​ឲ្យ​កើត​ឡើង​ឡើយ​។ ម៉ាក់​ៗ​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​​មាន​សង្វារ​ផង​ដែរ​ ប្រសិនបើ​យើង​មិន​ឡើង​ទម្ងន់​ជ្រុល នៅ​អំឡុង​ពេល​មាន​គភ៌​។

    ការ​ផ្លាស់ប្ដូរ​ដទៃ​ទៀត​ចំពោះ​ស្បែក​

    ​​​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន​ នៅ​អំឡុង​ពេល​ពពោះ​ អាច​មាន​ផល​ប៉ះពាល់​ផ្សេង​ទៀត​ចំពោះ​ស្បែក​របស់​យើង​។

    • ស្ត្រី​មួយ​ចំនួន​កើត​មាន​ស្នាម​អុជ​ពណ៌​ត្នោត​ ឬ​ពណ៌​លឿង​នៅ​ជុំវិញ​បរិវេណ​ភ្នែក ថ្ពាល់​ និង​ច្រមុះ​ ដែល​ហៅ​ថា​ស្នាម​ជាំ​ពេល​មាន​ផ្ទៃពោះ​។
    • ស្ត្រី​ខ្លះ​ទៀត​មាន​ស្នាម​ឆ្នូត​ពណ៌​ខ្មៅ​នៅ​ពាក់​កណ្ដាល​ពោះ​ផ្នែក​ខាង​ក្រោម​ ដែល​ហៅ​ថា​ សង្វារ​ពី​ផ្ចិត​ទៅ​ថ្ងាស​ក្រោម​ ។

    ដើម្បី​ការពារ​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​ ស្ត្រី​មាន​ផ្ទៃពោះ ចាំបាច់​ត្រូវ​ពាក់​មួក​ និង​សំលៀក​បំពាក់​ដែល​អាច​ការពារ​យើង​ពី​កម្ដៅ​ថ្ងៃ​ ក៏​ដូចជា​ត្រូវ​ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ផង​ដែរ​។ ពិត​ណាស់​ ​កម្ដៅ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​​ខ្មៅ​ស្រអាប់​ ដូចនេះ​ម៉ាក់​ៗ​ត្រូវ​តែ​ចេះ​ការពារ​ខ្លួន​ឲ្យ​បាន​ដិតដល់​​ ដោយ​ជ្រើសរើស​ប្រភេទ​ផលិត​ផល​ដែល​សម​ស្រប​ទៅ​នឹង​អ្នក​មាន​ផ្ទៃពោះ​ និង​ជា​ពិសេស​គឺ​​ពុំ​មាន​ជាតិ​គីមី ក៏​ដូចជា​មិន​កាត់​ស្បែក​។

    ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​ភាគ​ច្រើន​ នឹង​ត្រូវ​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ បន្ទាប់​ពី​សម្រាល​កូន​រួច​ ប៉ុន្តែ​ស្ត្រី​ៗ​ខ្លះ​ទៀត​អាច​នៅ​មាន​ស្នាម​អាចម៍រុយ​នៅ​លើ​ស្បែក​។​

    សង្វារ២

    ក្រចក​ និង​សក់​

    ជាមួយ​គ្នា​នេះ​ដែរ​ យើង​អាច​សង្កេត​ឃើញ​ការ​ផ្លាស់ប្ដូរ​ពណ៌ និង​ការ​លូតលាស់​នៃ​ស្បែក​ និង​ក្រចក​នៅ​អំឡុង​ពេល​មាន​គភ៌​។​ ស្ត្រី​មួយ​ចំនួន​ទទួល​បាន​សរសៃ​សក់​ និង​ក្រចក​ដុះ​លឿន​ និង​រឹងមាំ​ល្អ​ រី​ឯ​អ្នក​ខ្លះ​ទៀត​​ មាន​បញ្ហា​ជ្រុះ​សក់​ ហើយ​និង​​ផុយ​ស្រួយ​ បន្ទាប់​ពី​សម្រាល​រួច​។ ពិត​ណាស់​ ស្ត្រី​ភាគ​ច្រើន​​ចាប់ផ្ដើម​ជ្រុះ​សក់​បន្ទាប់​ពី​សម្រាល​កូន​រួច​។​

    អារម្មណ៍​រមាស់​ អំឡុង​ពេល​មាន​គភ៌​

    មាន​ស្ត្រី​ពពោះ​មួយ​ចំនួន​តូច​ កើត​មាន​កន្ទួល​រមាស់​ នៅ​អំឡុង​ត្រី​មាស​ទី​៣​នៃ​ការ​ពពោះ​ ហើយ​ភាគ​ច្រើន​ គឺ​បន្ទាប់​ពី​សប្ដាហ៍​ទី​៣៤​។

    • កើត​មាន​ពក​ពណ៌​ក្រហម​ដែល​រមាស់​
    • ភាគ​ច្រើន​ កន្ទួល​កើត​នៅ​លើ​ពោះ​ ហើយ​អាច​រាលដាល​ទៅ​ភ្លៅ គូទ និង​ដៃ​។

    ឡេ​ និង​គ្រីម​អាច​ជួយ​ឲ្យ​បរិវេណ​នោះ​មាន​សភាព​ធូរ​ស្រាល​ ប៉ុន្តែ​ម៉ាក់​ៗ​មិន​ត្រូវ​ប្រើប្រាស់​ផលិតផល​ដែល​មាន​ក្លិន​ក្រអូប ឬ​​មាន​ជាតិ​គីមី​ឡើយ​ ពីព្រោះ​ផលិតផល​ទាំង​នោះ​ អាច​បណ្ដាល​ឲ្យ​ស្បែក​របស់​យើង​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​លើស​ដើម​។

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://medlineplus.gov/ency/patientinstructions/000611.htm

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 18/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត