តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ដឹងអត់ ដំឡូងជ្វា ល្អចំពោះទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ?

    ដឹងអត់ ដំឡូងជ្វា ល្អចំពោះទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ?

    ដំឡូងជ្វា ជា​អាហារ​ដែល​មាន​រសជាតិផ្អែម ងាយ​ស្រួល​រក និង​មាន​តម្លៃ​ថោក តែ​ម៉ាក់ៗ​ដែល​កំពុង​ពពោះ​មាន​ដឹង​អត់ ដំឡូង​ជ្វា​ល្អ​ចំពោះ​ទារក​ក្នុង​ផ្ទៃពោះ​ខ្លាំង​ណាស់ អ៊ីចឹង​ហើយ​គួរ​តែ​​ញ៉ាំ​វា​ឲ្យ​បាន​ច្រើន។

    ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ កាល់ម៉ែត លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា ដំឡូង​ជ្វា​សម្បូរ​ទៅ​ដោយ​សារធាតុ​បេតាការ៉ូទីន ហើយ​ត្រូវ​បាន​បម្លែង​ទៅ​ជា​វីតាមីន A នៅ​ក្នុង​ខ្លួន​របស់​យើង។ វីតាមីន A គឺ​ចាំបាច់​សម្រាប់​ការ​លូតលាស់​នៃ​កោសិកា​រាង​កាយ​របស់​ទារក​ក្នុង​ផ្ទៃ ពិសេស​កែវភ្នែក។

    បន្ថែម​ពី​លើ​នេះ​ទៀត អត្ថ​ប្រយោជន៍​របស់​ដំឡូងជ្វា គឺ​ជួយ​ដល់​កា​រំលាយអា​ហារ ព្រោះ​ដំឡូង​ជ្វា​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​កាត់​បន្ថយ​កំហាប់​ជាតិ​ស្ករ​ក្នុង​ឈាម និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំលាយ​អាហារ កាត់​បន្ថយ​អាការៈ​ទល់​លាមក និងហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំ។

    អត្ថបទពាក់ព័ន្ធ៖

    ខាងក្រោម​នេះ​ជា​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​របស់​ដំឡូងជ្វា ដែល​សុទ្ធ​តែ​មាន​ប្រយោជន៍ចំពោះ​សុខភាព​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ។

    សារធាតុ​ចិញ្ចឹម​របស់​ដំឡូងជ្វា

    ការ​ញ៉ាំ​ដំឡូងជ្វា ១២៤ក្រាម​ផ្តល់​ជាតិ​ទឹក​ប្រហែល ៩៨,៧ក្រាម និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត៖
    ប្រូតេអ៊ីន៖ ២ក្រាម
    ជាតិខ្លាញ់៖ ៣ក្រាម
    កាបូអ៊ីដ្រាត៖ ១៨,៧ក្រាម
    ជាតិសរសៃ៖ ២,៤៨ក្រាម
    ជាតិដែក៖ ០,៧មីល្លិក្រាម
    កាល់ស្យូម៖ ៥០,៨​មីល្លិក្រាម
    ម៉ាញ៉េស្យូម៖ ១៩,៨មីល្លិក្រាម
    ផូស្វ័រ៖ ៥០,៨មីល្លិក្រាម
    ប៉ូតាស្យូម៖ ២៥៩មីល្លិក្រាម
    សូដ្យូម៖ ៣០៦មីល្លិក្រាម
    វីតាមីន C៖ ១២,៨​មីល្លិក្រាម
    បេតាការ៉ូទីន៖ ៩,៤៧មីល្លិក្រាម
    វីតាមីន A៖ ៨២៣មីក្រូក្រាម
    វីតាមីន K៖ ៥,១មីក្រូក្រាម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

     

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 29/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: