home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

នេះជាកាលវិភាគចាក់វ៉ាក់សាំងតេតាណូសប្រភេទថ្មីសម្រាប់ស្ត្រីពពោះ និងស្ត្រីក្នុងវ័យបន្តពូជ

នេះជាកាលវិភាគចាក់វ៉ាក់សាំងតេតាណូសប្រភេទថ្មីសម្រាប់ស្ត្រីពពោះ និងស្ត្រីក្នុងវ័យបន្តពូជ

ថ្មីៗ​នេះ កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ឲ្យ​ផ្លាស់ប្តូរ​ប្រភេទ​វ៉ាក់សាំង​តេតាណូស​ប្រភេទ​ថ្មី គឺ​វ៉ាក់សាំង​តេតាណូស-ខាន់ស្លាក់ (Td Vaccine)។

គោលការណ៍​ផ្លាស់ប្តូរ​វ៉ាក់សាំង​នេះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ក្នុង​វ័យ​បន្តពូជ ដោយ​ត្រូវ​ចាក់​សាច់ដុំ លើ​ស្មា​ខាង​ស្តាំ ចំនួន​៥​ដង ទើប​គ្រប់​ដូស្ត អាច​ការពារ​ជំងឺ​តេតាណូស​បាន​១​ជីវិត និង​ការពារ​ជំងឺ​ខាន់​ស្លាក់។ ខាង​ក្រោម​នេះ​ជា​កាល​វិភាគ​ចាក់​វ៉ាក់សាំង​តេតាណូស-ខាន់ស្លាក់ (Td Vaccine)៖

១. ស្ត្រី​ក្នុង​វ័យ​បន្តពូជ អាយុ ១៥-៤៥ឆ្នាំ

លើក​ទី១៖ ចាប់​អាយុ ១៥ឆ្នាំ
លើកទី២៖ យ៉ាងតិច ១ខែ ក្រោយ​ចាក់​លើកទី១
លើក​ទី៣៖ យ៉ាង​តិច ៦ខែ ក្រោយ​ចាក់​លើក​ទី២
លើក​ទី៤៖ យ៉ាង​តិច ១ឆ្នាំ ក្រោយ​ចាក់លើក​ទី៣
លើក​ទី៥៖ យ៉ាង​តិច ១ឆ្នាំ ក្រោយ​ចាក់​លើក​ទី៤

២. ស្ត្រី​មាន​ផ្ទៃពោះ

លើក​ទី១៖ នៅ​ពេល​ចាប់​ផ្តើម​មាន​ផ្ទៃពោះ
លើកទី២៖ យ៉ាង​តិច ១ខែ ក្រោយ​ចាក់​លើក​ទី១
លើកទី៣៖ ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ
លើកទី៤៖ ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ
លើកទី៥៖ ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ

ការ​ផ្លាស់ប្តូរ​ប្រភេទវ៉ាក់សាំង​តេតាណូស​នេះ ដើម្បី​ធានា​ការពារ​ជំងឺ​ខាន់​ស្លាក់​ប្រកប​ដោយ​ចីរភាព ដោយចាប់ផ្តើមនៅទូទាំងប្រទេស នៅឆ្នាំ២០២០នេះ។

វ៉ាក់សាំង

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 10/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត