backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ប្រែប្រួលរសជាតិអាហារពេលមានផ្ទៃពោះ ម៉ាក់ៗគួរធ្វើម៉េច?

Written by វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Oct 21, 2021

ប្រែប្រួលរសជាតិអាហារពេលមានផ្ទៃពោះ ម៉ាក់ៗគួរធ្វើម៉េច?

ការផ្លាស់ប្តូររសជាតិអាហារពេលមានផ្ទៃពោះជាផលរំខានមួយទៀតក្រៅពីចង្អោរ មិនឃ្លាន និង​អស់កម្លាំងដែល​ប៉ះពាល់​ស្រ្តីមានផ្ទៃពោះប្រហែល ៩៣ % នៅត្រីមាសទី ១។ ម៉ាក់ៗគួរធ្វើដូចម្តេចដើម្បី​កាត់បន្ថយ​អាការៈ​ផ្លាស់ប្តូររសជាតិអាហារពេល​មានផ្ទៃពោះ?

ម៉ាក់ៗអាចជូរ ល្វីង ឬសាបមាត់ដែលធ្វើឱ្យម៉ាក់ៗញុំាមិនដឹងរសជាតិ ឬញុំាមិន​ឆ្ងាញ់។ វាកើតឡើង​ដោយសារការ​ប្រែ​ប្រួលកម្រិត​អ័រម៉ូនអឹស្ត្រូសែនដែលមាន​​នាទីគ្រប់គ្រង និងសម្របសម្រួល​ជីវហាវិញ្ញាណ។ ជីវហាវិញ្ញាណ និងឃានវិញ្ញាណមានទំនាក់ទំនងជិតស្និទ្ធ ដូច្នេះម៉ាក់ៗក៏អាចចាញ់​ក្លិនមួយចំនួនដែរ។

ម៉ាក់ៗអាចសាកល្បងវិធីសាស្រ្តដូចខាងក្រោមដើម្បីកាត់បន្ថយអាការៈប្រែប្រួលរសជាតិ៖

១. ញុំាផ្លែឈើអម្បូរក្រូច

ផ្លែឈើទាំងអស់នេះមិនត្រឹមតែអាចកម្ចាត់រសជាតិជូរ ល្វីង ឬសាបចេញពីមាត់ម៉ាក់ៗទេ ពួកវាថែម​ទាំង​ជួយ​បង្កើនការផលិតទឹកមាត់ដែលជួយបន្សាប​រសជាតិទាំងនេះទៀតផង។

 ២. ទំពារជីអង្គាម

ការទំពារជីអង្គាមជួយបង្កើនការផលិតទឹកមាត់ដែលជួយបន្សាបរស​ជាតិ​ជូរ ល្វីង ឬសាបចេញ​ពីមាត់​ម៉ាក់ៗបាន។

៣. ថែរក្សាអនាម័យមាត់ធ្មេញ

ការដុសធ្មេញ ទាក់ធ្មេញ និងសម្អាតអណ្តាតញឹកញាប់អាចធ្វើឱ្យមាត់ម៉ាក់ៗស្រស់ស្រាយ និង​ជួយបន្សាប​រសជាតិចម្លែកៗក្នុងមាត់។

៤. ខ្ពុរមាត់ជាមួយទឹកអំបិល

ម៉ាក់ៗអាចខ្ពុរមាត់ជាមួយទឹកអំបិល ២-៣ ដងក្នុង ១ថ្ងៃដើម្បីបន្សាបកម្រិត​ pH នៅក្នុងមាត់។ ម៉ាក់ៗ​អាចលាយអំបិល ១ស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗ ១ពែង។

៥. ញុំាទឹកឱ្យបានច្រើន

ការញុំាទឹកជួយរក្សាមាត់ឱ្យមានសំណើម និងជួយកាត់បន្ថយរសជាតិមិនល្អចេញពីក្នុងមាត់។

ញ៉ាំទឹក

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

៦. ផ្លាស់ប្តូរវីតាមីនបំប៉នសម្រាប់ស្រ្តីមានផ្ទៃពោះ

វីតាមីនបំប៉នសម្រាប់ស្រ្តីមានផ្ទៃពោះមួយចំនួនអាចបណ្តាលឱ្យម៉ាក់ៗប្រែប្រួលរសជាតិអាហារ ឬ​ធ្វើ​ឱ្យអាការៈប្រែប្រួលរសជាតិកាន់តែធ្ងន់ធ្ងរ ម៉ាក់ៗអាចសាកសួរពេទ្យ និងស្នើឱ្យពេទ្យ​ផ្លាស់ប្តូរ​វីតាមីន​បំប៉នសម្រាប់ស្រ្តីមានផ្ទៃពោះ។

៧. ទំពារស្ករកៅស៊ូរសជាតិជីរអង្កាមគ្មានជាតិស្ករ

ការទំពារស្ករកៅស៊ូអាចផ្លាស់ប្តូររសជាតិនៅក្នុងមាត់របស់ម៉ាក់ៗ និងជំរុញការ​ផលិតទឹកមាត់។

ការផ្លាស់ប្តូររសជាតិអាហារពេលមានផ្ទៃពោះអាចធ្វើឱ្យម៉ាក់ៗរើសអាហារ ឬញុំាអាហារបានតិច​ ប៉ុន្តែម៉ាក់ៗត្រូវខំញុំា​ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីសុខភាពម្តាយ និងកូនក្នុងផ្ទៃ។ ជាទូទៅបញ្ហា​នេះ​នឹងបាត់​ទៅវិញនៅត្រីមាសទី២ នៅពេលកម្រិតអ័រម៉ូនអឹស្ត្រូសែនមានស្ថិរភាព។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Written by

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Oct 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម