home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សប្តាហ៍ទី ៧៖ កូនចាប់ផ្តើមមានមុខ មាត់ ភ្នែក

ការលូតលាស់គភ៌|បម្រែបម្រួលរាងកាយ|ការជួបជាមួយគ្រូពេទ្យ|សុខភាព និងសុវត្ថិភាព
សប្តាហ៍ទី ៧៖ កូនចាប់ផ្តើមមានមុខ មាត់ ភ្នែក

ការលូតលាស់គភ៌

ពេល​នេះ​បេប៊ី​ចាប់​ផ្តើម​ស៊ាំ​នឹង​ជីវិត​ក្នុង​ផ្ទៃ​ម៉ាក់​ហើយ គេមាន​ទំហំ​ប៉ុន​ផ្លែ​ប្លូប៊ឺរី ​ប្រវែង​ប្រហែល ១,២៧ សង់ទីម៉ែត្រ។ ​ទង​សុក​ចាប់​ផ្តើម​លូត​លាស់​ដែល​ជា​ផ្នែក​ភ្ជាប់​អាអូន​ទៅ​នឹង​ម៉ាក់ ដោយបញ្ជូន​អុកស៊ីសែន ​និង​សារជាតិ​ចិញ្ចឹម​ពី​ឈាម​យើង​ទៅ​ឲ្យបេប៊ី​ក្នុង​ផ្ទៃ។ មិន​តែ​ប៉ុណ្ណោះ​ សួត តម្រង​នោម និង​ក្រពះ​ពោះវៀន​ក៏​បាន​បង្កើត​ឡើង។ ជាពិសេស​មុខ​អាអូន​ចាប់​ផ្តើម​ចេញ​រូប​រាង​មក​ហើយ ភ្នែក មាត់ ច្រមុះ ទាយ​មើល៍​អាអូន​កាត់​ទៅ​រក​ម៉ាក់ ឬ​ក៏​ប៉ា?

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

អ័រម៉ូន​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​ធ្វើ​ឲ្យ​សុដន់​ស្រីៗ​យើង​ឡើង​ហើម​ និង​ងាយ​ឈឺ​តិច​ៗ​។ ទាំង​នេះ​ដោយសារ​តែ​ការ​កើន​ឡើង​ចលនា​ឈាម​រត់​ទៅ​ក្នុង​បរិវេណ​សុដន់ ​ហើយ​ខ្លាញ់​ក៏​ចាប់​ផ្តើម​កើន​ដែរ។ ចុង​សុដន់​យើង​អាច​លៀន​ចេញ​មក​ក្រៅ​ជាង​មុន​ ឯ​ស្បែក​ជុំ​វិញ​ក្បាល​សុដន់​ក៏​ឡើង​ខ្មៅ​​។ ការ​ផ្លាស់​ប្តូរ​ទាំង​នេះ អាច​ឲ្យ​ស្រីៗ​យើង​ដឹង​ថា ​ត្រូវ​ត្រៀម​ខ្លួន​បំបៅ​ដោះ​អាអូន​ហើយ។

អ្វីខ្លះគួរបារម្ភ?

ទើប​តែ​ត្រី​មាស​ទី​ ១​ មិន​ប្រាប់​​ថា​​មាន​ផ្ទៃ​ពោះ​ក៏​គេ​មិន​ដឹង​ដែរ ព្រោះ​ពោះយើង​មិន​ទាន់​ធំ​លយ​មក​ខាង​មុខ​ខ្លាំង​ទេ។ ប៉ុន្តែ​បើ​​ធ្លាប់​មាន​កូន​ពីមុន​មក​វា ​ពោះ​មើល​ទៅ​ធំ​ជាង​មុន​ នេះ​ដោយ​សារ​តែ​សាច់​ដុំ និង​សរសៃ​ពួរ​ត្រង់​ពោះ​ធ្លាប់​យឺត​ម្តង​រួច​មក​ហើយ​ អ៊ីចឹង​លើក​នេះ​វា​ងាយ​នឹង​រីក​ ហើយ​​ឈឺ​ខ្នង និង​ត្រគាក។ ពោះ​មិន​ទាន់​ធំ ហើយ​​មិន​ទាន់​ត្រៀម​ខ្លួន​ប្រាប់​អ្នក​ដទៃ​ថា​កំពុង​មានអាអូនទេ យើង​អាច​ជ្រើស​រើស​​ខោអាវ​រលុង​ៗ​មក​ស្លៀក​ពាក់​បិទ​បាំង​បាន។

ពពោះ

ការជួបជាមួយគ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ?

ស្រីៗ​យើង​មាន​សញ្ញា​ណា​មួយ​រំខាន​ពេល​កំពុង​មាន​បេប៊ី សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជា​ប្រញាប់។ ពេលពពោះដំបូងៗអ៊ីចឹង យើង​អាច​ចាញ់​ក្លិន ឬ​នំចំណី​មួយចំនួន ធ្វើ​ឲ្យ​ក្អួត​ឬ​ចង្អោរ​ជាដើម តែ​កុំ​ភ័យ​គ្រូ​ពេទ្យ​អាច​ប្រាប់​​វិធី​សម្រាល​ការ​រំខាន​ទាំង​នោះ​បាន។

តើត្រូវធ្វើតេស្តអីខ្លះ?

នៅ​សប្តាហ៍​នេះ បើ​ស្រីៗ​យើង​បាន​​ទៅ​ពិនិត្យ​ផ្ទៃពោះ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​ជា​ធម្មតា​ថា ដូច​ជា​ថ្លឹងទម្ងន់ វាស់សម្ពាធ​ឈាម តេស្ត​ទឹក​នោម មើល​កម្រិត​ជាតិ​ស្ករ​ជា​ដើម។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?

ស្រីៗ​យើង​ដូច​តែ​គ្នា​ទេ ពេល​ពពោះ​អាអូន រាង​កាយ​ប្រែ​ប្រួល​ខុស​ពី​ធម្មតា ដូច្នេះ​តែង​តែ​មាន​ចម្ងល់​ច្រើន​ទាក់​នឹង​សុខភាព​របស់​ខ្លួន និង​បេប៊ី។ ខាង​ក្រោម​នេះ​ជា​ប្រការ​យល់​ច្រឡំ និង​គួរ​ជៀស​វាង​មួយ​ចំនួន។

-ការ​ប្រើ​កុំព្យូទ័រ​ច្រើន​ពេក​៖ យើង​ប្រហែល​ជា​ធ្លាប់​ឮគេ​និយាយ​ហើយ​ថា បើ​ស្រី​ៗ​មាន​ផ្ទៃ​ពោះ​អង្គុយ​ធ្វើ​ការ​មុខ​កុំព្យូទ័រ​យូរ​ទៅ​នឹង​នាំ​ឲ្យ​រលូត​អាអូន ​ឬ​ក្រ​កើត​ជាដើម។ សូម​កុំ​ភ័យ​ព្រោះ​វា​មិន​មែន​ជា​រឿង​ពិត​នោះ​ទេ មិន​ទាន់​មាន​ការ​សិក្សា​មួយ​ណា​​បង្ហាញ​ពី​បញ្ហា​នេះ​ឡើយ។ អ្វី​ដែល​គួរ​បារម្ភ​នោះ​គឺការ​អង្គុយ​យូរ​នាំ​ឲ្យ​ចលនា​ឈាម​រត់​មិនបាន​ល្អ​ដែល​យើង​គួរ​តែ​ងើប​ឈរ ​ដើរ​ ២-៣​ជុំ ឬ​ពត់​ដៃ​​ជើង​រៀង​រាល់ ១ម៉ោង​ម្តង​ពេល​កំពុង​ធ្វើ​ការ​។

-ហិត​ផ្សែង​បារី​ពី​អ្នក​ដទៃ៖ ដើម្បី​សុវត្ថិភាព​យើង និងបេប៊ី ​គួរ​តែ​កុំ​ទៅ​កន្លែង​ណា​ដែល​មាន​អ្នក​ជក់​បារី​​ឲ្យ​សោះ។ ផ្សែង​បារី​បង្ក​គ្រោះ​ថ្នាក់​ណាស់​ ជាពិសេស​ជាមួយ​នឹង​សុក វា​អាច​ធ្វើ​ឲ្យ​អាអូន​កើត​មកមិនគ្រប់​គីឡូ​ និង​មាន​បញ្ញា ​(IQ) មិន​សូវ​ល្អ​។

ចាំ​ជួប​គ្នា​នៅ​ សប្តាហ៍​ទី​៨ ​ទៀត​ណា! ពួក​យើង​រីករាយ​នឹង​តាមដាន​ថា​ សុខភាព​ម៉ាក់ ​និង​អាអូន​​វិវត្តដល់​ណា​ហើយ។

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed May 27, 2016.

Pregnancy calendar – Week 7  http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week7.html#cat20733. Accessed May 27, 2016.

Your pregnancy: 7 weeks http://www.babycenter.com/6_your-pregnancy-7-weeks_1096.bc. Accessed May 27, 2016.

7 weeks pregnant. http://www.whattoexpect.com/pregnancy/week-by-week/week-7.aspx. Accessed May 27, 2016.

Is it safe to be around computers all day? http://www.babycenter.com/404_is-it-safe-to-be-around-computers-all-day-when-im-pregnant_1245297.bc. Accessed May 27, 2016.


អត្ថបទពាក់ព័ន្ធ

សប្តាហ៍ទី ៤២៖ គួរ​ឲ្យ​បារម្ភ​អត់ ពេល​នេះ​ហើយ​នៅ​មិន​ទាន់​សម្រាល​ទៀត?

សប្តាហ៍ទី ៤១៖ កូនចាស់ខែ​ហើយនៅ​មិន​ទាន់​សម្រាល​ មាន​បញ្ហា​អី​អត់?

សប្តាហ៍ទី៣៖ ចាញ់ពេក ញ៉ាំអី​មិនបាន គួរ​ធ្វើម៉េចទៅ?

សប្តាហ៍ទី ៥៖​ មិនមែន​បំភ័យទេ ស្រីៗ​យើងប្រយ័ត្នកុំឲ្យមានជំងឺបាក់ទឹកចិត្ត

សប្តាហ៍ទី៤៖ គភ៌ប៉ុនណាហើយ?

សប្តាហ៍ទី ២៤៖ អាអូនកាន់តែធំ ចេះបណ្តែតខ្លួនក្នុងទឹកភ្លោះ

សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

សប្តាហ៍ទី ៣៦៖ ម៉ាប់ៗគួរឲ្យស្រលាញ់ បេប៊ីមូលប៉ុនស្ពៃក្តោប

សប្តាហ៍ទី ២៣៖ ស្រួលមិនស្រួល អាអូនអាចកើតមុនខែក៏មានដែរ

សប្តាហ៍ទី ៣៧៖ ចង់ដឹងអត់ អាយុគភ៌ប៉ុន្មាន វះកាត់ល្អ?


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Leng Pechsovatey កែសម្រួល​ចុងក្រោយ 18/02/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត