backup og meta

សប្តាហ៍ទី ៩៖ វេលា​ដ៏​រំភើប ម៉ាក់ប៉ា​អាច​ស្ដាប់​ឮចង្វាក់​បេះដូងកូន

សប្តាហ៍ទី ៩៖ វេលា​ដ៏​រំភើប ម៉ាក់ប៉ា​អាច​ស្ដាប់​ឮចង្វាក់​បេះដូងកូន

ការលូតលាស់គភ៌

សប្តាហ៍​ទី​ ៩​ហើយ​! បេប៊ី​លូត​លាស់​លឿន​ណាស់​ហើយ​ឥលូវ​គេ​មាន​ទំហំ​ប៉ុន​ផ្លែ​ទំពាំង​បាយជូ និង​មាន​ប្រវែង​ប្រហែល ២,៥សង់ទីម៉ែត្រ។ បេះដូង​អាអូន​លូតលាស់​ជិតរួច​រាល់​ហើយ ដោយ​ចែក​ជា​ ៤​ថត​។ ប្រឺស​ក៏​ចាប់​ផ្តើម​ចេញ​ជា​រូប​រាង​ឡើង​ដែល​បង្កើត​ជា​ចង្វាក់​បេះ​ដូង​ទោះបី​ជា​យើង​​ស្តាប់​ផ្ទាល់​មិន​ឮក៏​ដោយ។ ពេទ្យ​នឹង​ប្រើ​ឧបករណ៍​មួយ​ឈ្មោះ Doppler ដើម្បី​ស្តាប់ និង​តាម​ដាន​ចង្វាក់​បេះដូង​អាអូន។ ម៉ាក់​ប៉ា​ប្រាកដ​ជា​រំភើប​ពេល​​បាន​ឮ​សូរ​ចង្វាក់​បេះដូង​កូន​ដំបូង​ វា​បញ្ជាក់​ថា​អាអូន​កំពុង​តែ​រឹង​មាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

​ធ្លាប់​ឮ​មិត្ត​ភក្ត្រ​សរសើ​រយើង​ទេ​ថា ​តាំង​ពី​មាន​បេប៊ី​មក​ដូច​កាន់​តែ​ស្អាត​ជាង​មុន។ ពេល​ខ្លះ​មិន​មែន​បញ្ជោរ​ទេ តែ​វា​អាច​ជា​ការ​ពិត​​ដោយសារ​តែ​ការ​បំប៉ន​ការ​លូតលាស់​របស់​អាអូន រាង​កាយ​យើង​បង្កើត​កោសិកា​ថ្មី​ៗ និង​បង្កើន​ចលនា​ឈាម​។ ចលនា​នេះ​រត់​ទៅ​​ស្បែក​ដែល​ធ្វើ​ឲ្យ​សម្រស់​យើង​ភ្លឺ​ថ្លា​ជាង​មុន។ តែ​ជួនកាល​ក៏​អាច​បណ្តាល​ឲ្យ​មាន​សញ្ញា​ដូច​ជា វិល​មុខ ស្រាល​ខ្លួន បើក​ញើស​ក្តៅ​ជាដើម​។ វា​ជា​រឿង​ធម្មតា​ទេ ព្រោះ​ស្រីៗ​យើង​ដែល​មិន​ទាន់​មាន​ផ្ទៃ​ពោះ​មាន​បរិមាណ​ឈាម​រត់​កាត់​អាកទែរ​ស្បូន​ចំនួន ១០០ មិល្លីលីត្រ តែ​នៅ​ខែ​ដំបូង​ៗ​នៃ​ការ​មាន​បេប៊ី​កើន​ដល់ ១២០ មិល្លីលីត្រ/​នាទី ហើយ​ក៏​បន្ត​កើន​ដល់ ៣៥០ មិល្លីលីត្រ/នាទី ពេល​ជិត​សម្រាល។ ពេល​ដែល​មាន​អារម្មណ៍​វិល​មុខ និង​ស្រាល​ខ្លួន សម្រាក​បន្តិច​ទៅ លែង​អី​ហើយ។

គួរបារម្ភអីខ្លះ?

ស្រីៗ​ខ្លះ​ចាំ​ទាល់​តែ​ដល់​ខែ​ទី​ ៤ ​ទើប​ប្រាប់​គេ​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ ហើយ​ពេលនេះ​ការ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដូច​ជា​រលូត​កូន​ក៏​មាន​តិច​តួច​ដែរ។ ទោះ​ជា​បែប​នេះ​ក្តី ក៏​យើង​គួរ​សួរ​សំណួរ​ទៅ​ខ្លួន​ឯង​មួយ​ចំនួន ដើម្បី​ឲ្យ​ប្រាកដ​ថា​យើង​មាន​សុវត្ថិភាព​៖

តើ​យើង​ជួប​ការ​លំបាក​អ្វី​ខ្លាំង​ទេ?៖ បើ​ជួប ​ត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ឲ្យបាន​លឿន និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការងារ​ប្រចាំ​ថ្ងៃ។ យើង​អាច​ប្រាប់​អ្នក​ធ្វើ​ការ​ជាមួយ​គ្នា​អំពី​រឿង​នេះ​ដើម្បី​ជួយ​សម្រួល​ការងារ​បាន​។

តើ​យើង​ចាញ់ឬ​អត់​?៖ បើ​មាន​ក្អួត ​ឬ​ចង្អោរ​ញឹក​ញាប់ យើង​គួរ​តែ​ប្រញាប់​ប្រាប់​ទៅ​មេ​នៅ​កន្លែង​ធ្វើ​ការ​ដើម្បី​បាន​ច្បាប់​អនុញ្ញាត​មុន នេះ​ចំពោះ​ករណី​ម៉ាក់ៗ​ជា​អ្នក​ធ្វើការ។

តើ​ការងារ​យើង​ប្រើកម្លាំង​ខ្លាំង ​និង​គ្រោះ​ថ្នាក់ទេ?៖ ដើម្បី​សុវត្ថិភាព​ខ្លួន​យើង​ព្រម​ទាំង​បេប៊ី ​គួរ​តែ​សម្រាក​ឲ្យ​បាន​ច្រើន។ អ៊ីចឹង​យើង​អាច​ប្រាប់​មិត្ត​រួម​ការងារ​ថា យើង​កំពុង​មាន​ផ្ទៃ​ពោះ ពួក​គេ​ក៏​អាច​ជួយ​សម្រាល​ការងារ​ធ្ងន់​ៗ​ជំនួស​​បាន។

ការជួបជាមួយគ្រូពេទ្យ

២- #ប្រាប់អីខ្លះទៅគ្រូពេទ្យ?

បើ​ធ្លាប់​មាន​ប្រវត្តិ​ឈឺក្បាល​ប្រកាំង​ពី​មុន​មក ប្រាកដ​ណាស់​យើង​អាច​នឹង​ជួប​បញ្ហា​នេះ​ពេល​មាន​ផ្ទៃ​ពោះ​។ ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​មួយ​ចំនួន​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ។ សូម​ប្រាប់​ទៅ​គ្រូពេទ្យ​ដើម្បី​​ពិនិត្យ និង​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត​យើង​គួរ​តាម​ដាន​មើល​ថា​មូលហេតុ​នៃ​ការ​ឈឺ​ក្បាល​នេះ​មក​ពី​អ្វី វា​អាច​មក​ពី​ស្ត្រេស ការ​ញ៉ាំ​សូកូឡា ឬ​កាហ្វេ​ជាដើម។

ត្រូវ​ធ្វើ​តេស្ត​អី​ខ្លះ​?

ការ​ឆ្លង​មេរោគ​បាក់តេរី​នៅ​ទ្វារ​មាស​ជា​ជំងឺ​ដែល​ស្រីៗ​ក្នុង​អាយុ​បង្ក​កំណើត​តែង​ជួប​ប្រទះ​។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​ក្នុង​ចំណោម​ ៥ ​នាក់​កើត​ជំងឺ​នេះ។ យក​ល្អ​យើង​គួរ​កត់​សម្គាល់​សញ្ញា​ដូច​ ​ធ្លាក់​ស ​ពណ៌ស ឬ​ប្រផេះ និង​មាន​ក្លិន​ឆ្អាប​ក្រោយ​រួមភេទ​ជាដើម។ សញ្ញា​ផ្សេង​ទៀត​រួម​មាន ឈឺ ឬ​រមាស់​នៅ​ទ្វារ​មាស និង​ប្រហោង​ទ្វារ​មាស​។

ប្រសិន​ជា​យើង​មាន​រោគ​សញ្ញា​ទាំង​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​ជាមួយ​ពេទ្យ​ព្រោះ​ជំងឺ​នេះ​អាច​ប្រឈម​ខ្ពស់​នឹង​ការ​រលូត​កូន និង​បែក​ទឹក​ភ្លោះ​មុន​ខែ។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?

មាន​សំណួរ​ថ្មីៗ​ទៀត​ហើយ​ដែល​ស្រីៗ​យើង​តែង​​មាន​មន្ទិល​ក្នុង​អំឡុង​មាន​បេប៊ី តើ​ទាំង​នេះ​មាន​ផល​ប៉ះពាល់​ដល់​ខ្លួន និង​អាអូន​ឬ​អត់?

ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​៖ ក្នុង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​សុទ្ធ​តែ​ជា​សារធាតុ​គីមី​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង និង​បេប៊ី បើ​អាច​ជៀស​ឲ្យ​ឆ្ងាយ​ពី​វា។

តែ​រុក្ខជាតិ៖ជា​ទូទៅ​គ្មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា​ការ​ផឹក​តែ​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​ប្រយ័ត្ន​ចំពោះ​តែ​ដែល​មាន​ធាតុ​ផ្សំ​ជះ​ឥទ្ធិពល​លើ​រាង​កាយ​ដូច​ជា ភ្ញោច​ស្បូន​ឲ្យ​កន្ត្រាក់ ឬ​សម្រួល​ដល់​ការ​មក​រដូវ​ជាដើម។ តែ​ទាំង​នោះ​រួម​មាន​តែ​ខ្មៅ (Black cohosh) តែ​បៃតង​ជាដើម។

ចាំ​ជួប​គ្នា​នៅ​សប្តាហ៍​ទី​១០​ ទៀត​ណា ស្រីៗ​គ្នា​យើង!

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed May 27, 2016.

Pregnancy calendar – Week 9  http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week9.html#cat20733. Accessed May 27, 2016.

Your pregnancy: 9 weeks http://www.babycenter.com/6_your-pregnancy-9-weeks_1098.bc. Accessed May 27, 2016.

9 weeks pregnant. http://www.whattoexpect.com/pregnancy/week-by-week/week-9.aspx. Accessed May 27, 2016.

Migraines during pregnancy. http://www.whattoexpect.com/pregnancy/symptoms-and-solutions/migraines.aspx. Accessed May 27, 2016.

Bacterial vaginosis (BV) during pregnancy. http://www.babycenter.com/0_bacterial-vaginosis-bv-during-pregnancy_1427335.bc Accessed May 27, 2016.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម