home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗទើបតែមានកូនដំបូង ត្រូវប្រយ័ត្នរឿងគ្រោះថ្នាក់៤យ៉ាងនេះ

ស្រីៗទើបតែមានកូនដំបូង ត្រូវប្រយ័ត្នរឿងគ្រោះថ្នាក់៤យ៉ាងនេះ

ចាស់ៗ​ពី​ដើម តែង​ប្រាប់​ឲ្យ​ស្រីៗ​ទើប​មាន​កូន​ដំបូង ឲ្យ​ថ្នម​ខ្លួន​គ្រប់​ពេល ញ៉ាំ​​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ ចៀស​វាង​ការ​ធ្វើការ​ធ្ងន់ៗ ឬ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។ ដូច​គ្នា​នេះ​ដែរ ក្បួន​ពេទ្យ​ក៏​បាន​ណែនាំ​ឲ្យ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា ទើប​អាច​បង្ការ​បាន​នូវ​គ្រោះ​ថ្នាក់​ផ្សេងៗ។ ខាង​ក្រោម​នេះ ជា​រឿង​គ្រោះ​ថ្នាក់​៤​យ៉ាង ដែល​ស្រីៗ​ទើប​មាន​កូន​ដំបូង​ត្រូវ​ប្រយ័ត្ន​ឲ្យ​ខ្ពស់ ដើម្បី​ឲ្យ​ម្តាយ និង​កូន​មាន​សុវត្ថិភាព។

១. កូនរលូត

សប្តាហ៍​ទី៨ ក្រោយ​ពពោះ ​ជា​ដំណាក់កាល​គ្រោះថ្នាក់​បំផុត បើ​លទ្ធផល​ឆ្លុះ​អេកូ​ឃើញ​ថា ចង្វាក់​បេះដូង​កូន​​ខ្សោយ ឱកាស​រលូត​មាន​កាន់​តែ​ខ្ពស់​ដូច​គ្នា។ អ័រម៉ូន​ក៏​ជា​កត្តា​បង្ក​ឲ្យ​រលូត ក្នុង​នោះ​មាន​ស្រីៗ​មួយ​ចំនួន​មាន​ភ្នាស​ស្បូន​ស្តើង ដោយសារ​អតុល្យភាព​អ័រម៉ូនដូចជាប្រូហ្សេស្តេរ៉ូន។ ធ្លាក់ឈាម រមួលក្រពើ ជា​សញ្ញា​គ្រោះថ្នាក់​សម្រាប់​ស្រីៗ​យើង ទោះ​អាការៈ​ទាំង​នេះ​មើល​ទៅ​ធម្មតា តែ​អាច​បង្ក​ទៅ​ជា​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ពពោះ ៣ ខែដំបូង។

អត្ថបទពាក់ព័ន្ធ៖ ករណីរលូតកូនទាំងមិនដឹងខ្លួន ដោយសារអ្វី មានសញ្ញាម៉េចខ្លះ?

២. កូនកើតមុនខែ

ពេល​ពពោះ ម៉ាក់ៗ​មិន​ត្រូវធ្វើការ​ធ្ងន់ៗ​ហួស​កំណត់ ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយៗ ឡើង​ជណ្តើរ​ខ្ពស់ៗ​ញឹក​ញាប់​ពេក ប្រើថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា និងបង្ការការ​ឆ្លង​រោគ​តាម​ទ្វារមាស គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ឬ​មិនត្រូវ​ស្ត្រេស​នោះ​ទេ ព្រោះ​អាច​ប្រឈម​នឹង​បញ្ហា​កូន​កើត​​មិន​​គ្រប់​ខែ។ ទារក​កើត​មុន​ខែ ឬ​ការ​សម្រាល​កូន​មុន​កំណត់ សំដៅ​ទៅ​លើ​ការ​សម្រាល​កូន​នៅ​មុន​សប្ដាហ៍​ទី ៣៧​ នៃ​ការ​​ពពោះ ដែល​ធ្វើ​ឲ្យ​ទារក​កើត​មក​មាន​បញ្ហា​ប្រពន្ធ័ផ្លូវ​ដង្ហើម (សួត​មិន​ទាន់ដំណើរ​ការ​ល្អ) ប្រព័ន្ធ​រំលាយ​អាហារ ខ្សោយ​ស្លេក​មិន​គ្រប់​គីឡូ ប្រឈម​នឹង​ការ​ឆ្លង​រោគ។

អត្ថបទពាក់ព័ន្ធ៖ មកដឹងលម្អិតពីករណីទារកកើតមិនគ្រប់ខែ និងមូលហេតុនៅពីក្រោយ

៣. កូន​មិន​កម្រើក ឬស្លាប់​ក្នុង​ពោះ

កូន​មិន​កម្រើក ឬកូន​ស្លាប់​ក្នុង​ពោះ អាច​បណ្តាល​មក​ពី​គភ៌​លូតលាស់​​មិន​ប្រក្រតី សុក ឬ​ទង​សុក​មាន​បញ្ហា មាន​ការ​ឆ្លង​រោគ ឬ​សកម្មភាព​របស់​ម៉ាក់ៗ។ ដើម្បី​បង្ការ​បញ្ហា​នេះ ម៉ាក់ៗ​ត្រូវ​តាម​ដាន​សុខភាព​ឲ្យ​បាន​ទៀងទាត់ មិន​ត្រូវ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា កំុប្រើ​គ្រឿង​ញៀន កុំផឹកស្រា ឬជក់បារី។

៤. កូនចាស់ខែ

ការ​ពពោះ ឬ​សម្រាល​កូន​លើស​ពី​រយៈពេល ៤០ សប្តាហ៍​ទៅ នោះ​គេ​ហៅ​ថា កូន​ចាស់​ខែ​ហើយ។ គ្រូពេទ្យ​តម្រូវ​ឲ្យម៉ាក់ៗ​ទុក​កូន​ក្នុង​ពោះ​យ៉ាង​យូរ​បំផុត​ត្រឹម ៤១សប្តាហ៍៣ថ្ងៃ​ប៉ុណ្ណោះ ទោះ​ជា​មិន​ឈឺ​ពោះ ឬ​បែក​ទឹក​ភ្លោះ​ក៏​ដោយ។ ចំពោះ​មូលហេតុ​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ពពោះ​យ៉ាង​យូរ​ត្រឹម ៤១​សប្តាហ៍​៣ថ្ងៃនោះ ដោយសារ កូន​ចាស់​ខែ​កាន់​តែ​ធំ ឯ​ទឹកភ្លោះ​ក៏​រីង ធ្វើ​ឲ្យ​កូន​ពិបាក​ធ្វើ​ចលនា និង​ដក​ដង្ហើម ចំណែក​ការ​បញ្ជូន​អុកស៊ីសែន​ពី​ម្តាយ​ទៅ​កូន​កាន់​តែ​តិច កូន​ខ្សោយ ក្នុង​ករណី​ម៉ាក់ៗ​បណ្តែត​បណ្តោយ​ទុកយូរ​ទៀត អាច​មាន​គ្រោះថ្នាក់​កូន​ស្លាប់​ក្នុង​ពោះ។

អត្ថបទពាក់ព័ន្ធ៖ លម្អិតពីករណីកូនកើតមុនខែ កូនគ្រប់ខែ និងចាស់ខែ ម៉ាក់ៗថ្មីថ្មោងត្រូវដឹង

ដើម្បី​បង្ការ​បញ្ហា​គ្រោះ​ថ្នាក់​ទាំង​អស់​ខាង​លើ​នេះ ស្រីៗ​ដែល​មាន​ផ្ទៃពោះ​ត្រូវ​ទៅ​ត្រូវ​តាម​ដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ដឹង​ពី​ការ​វិវត្ត​នៃគភ៌ និង​ទទួល​បាន​ប្រឹក្សា​យោបល់​ជុំវិញ​ការ​រក្សាគភ៌ ​របប​អាហារ​ប្រចាំថ្ងៃជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 21/10/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត