តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពពោះ បើឈឺក្បាល រួយក ស្រវាំងភ្នែក អាចជាសញ្ញាគ្រោះថ្នាក់ទាំងនេះ

    ពពោះ បើឈឺក្បាល រួយក ស្រវាំងភ្នែក អាចជាសញ្ញាគ្រោះថ្នាក់ទាំងនេះ

    ស្ត្រី​ពពោះ​ដែល​ជួប​អាការៈ​ឈឺ​ក្បាល ចុក​រួយក ស្រវាំង​ភ្នែក ហឹង​ត្រចៀក អាច​ជា​សញ្ញា​គ្រោះថ្នាក់​អំឡុង​ពពោះ ត្រូវ​ប្រញាប់​ទៅ​គ្រូពេទ្យ។ អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​អាច​ជា​សញ្ញា នៃ​ជំងឺ​លើសឈាម​អំឡុង​ពពោះ និង​អាច​ឈាន​​ទៅ​រក​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ថែម​ទៀត នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត

    ១. អ្វីទៅអ្វី​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង?

    បម្រុង​ក្រឡា​ភ្លើង គឺ​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ បណ្តាល​មក​ពីលើស​សម្ពាធ​ឈាម និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដោយ​សារ​ខូច​ខាត​សរីរាង្គ​ផ្សេងៗ ដូច​ជា តម្រង​នោម សួត ជាដើម។ ស្រីៗ​មាន​ផ្ទៃ​ពោះ​ និង​មាន​សម្ពាធ​ឈាម​ធម្មតា ក៏​អាច​មាន​ជំងឺ​នេះ​បាន​ដែល ភាគ​ច្រើន​កើត​នៅ​សប្តាហ៍​ទី ២០ នៃ​ការ​ពពោះ និង​អាច​កើត​លើ​ស្រីៗ​មាន​សម្ពាធ​ឈាម​លើស​តិច​តួច ប៉ុន្តែ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។ ជំងឺ​បម្រុង​ក្រឡា​ភ្លើង អាច​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទាំង​ម្តាយ និងកូនក្នុងផ្ទៃ

    ២. រោគសញ្ញាជំងឺបម្រុងក្រឡាភ្លើង

    រោគ​សញ្ញា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​មាន​ដូច​ជា សម្ពាធ​ឈាម​កើន​ឡើង​ភ្លាមៗ មាន​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម ហើម ឈឺ​ក្បាល​ខ្លាំង ស្រវាំង​ភ្នែក ចាញ់​ពន្លឺ ឈឺ​ពោះ​ផ្នែក​ខាង​លើ ចង្អោរ ក្អួត នោម​តិច ប្លាកែត​ក្នុង​ឈាម​ធ្លាក់​ចុះ ខូច​ខាត​មុខ​ងារ​របស់​ថ្លើម ពិបាក​ដក​ដង្ហើម ដោយ​សារ​មាន​ទឹក​ក្នុង​សួត។

    ៣. នរណា​ខ្លះ​អាច​ប្រឈម​នឹង​ជំងឺ​បម្រុងក្រឡាភ្លើង?

    ស្រីៗ​ដែល​ធាត់ខ្លាំង ចូលចិត្ត​ញ៉ាំ​ប្រៃ ​និង​សាច់​ច្រើន ធ្លាប់​មាន​ជំងឺ​ក្រឡា​ភ្លើង​ពី​មុន​មក ស្រីៗ​ពពោះ​កូនភ្លោះ មាន​ជំងឺ​លើស​ឈាម មាន​បញ្ហា​តម្រងនោម ស្រីៗ​មាន​ជំងឺ​ទឹកនោម​ផ្អែម សុទ្ធ​ជា​អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។ ម៉ាក់ៗ​ដែល​មាន​ជំងឺ​បម្រុង​ក្រឡាភ្លើង ងាយ​នឹង​ឈាន​ទៅ​ជំងឺ​ក្រឡា​ភ្លើង​បំផុត។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

    28

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 30/09/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: