home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

រំលូតកូនអាចឲ្យស្ត្រីគ្មានកូនជារៀងរហូត ព្រោះតែបែបនេះ

រំលូតកូនអាចឲ្យស្ត្រីគ្មានកូនជារៀងរហូត ព្រោះតែបែបនេះ

ការ​រំលូត​កូន​ពិតជា​គ្រោះថ្នាក់​ចំពោះ​សុខភាព និង​អាច​បណ្ដាល​ឲ្យ​ស្ត្រី​ប្រឈម​មុខ​នឹង​ការ​ធ្លុះ​ស្បូន រលាក​ដៃ​ស្បូន និង​អាច​បណ្ដាល​ឲ្យ​ស្ត្រី​ជួប​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ប្រសិនបើ​អ្នក​ផ្ដល់​សេវាកម្ម មិនមែន​ជា​អ្នក​ជំនាញ ឬ​ជា​ឆ្មប​បុរាណ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់​ថា ស្ត្រី​ដែល​ចង់​រំលូត​កូន ត្រូវ​ជួប​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​រោគ​ស្ត្រី និង​សម្ភព​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ជួប​ផល​លំបាក​នៅ​ថ្ងៃ​ក្រោយ។ ការ​រំលូត​កូន​ដោយ​គ្រូពេទ្យ​គ្មាន​ជំនាញ​ច្បាស់លាស់ ឬ​ដោយ​ឆ្មប​បុរាណ​ដែល​មិន​បាន​ឆ្លង​កាត់​វគ្គ​សិក្សា​ត្រឹមត្រូវ អាច​បណ្ដាល​ឲ្យ​ស្ត្រី​ធ្លុះ​ស្បូន ហើយ​អាច​បណ្ដាល​ឲ្យ​យើង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ប្រឈម​មុខ​នឹង​ការ​លំបាក​មាន​កូន ហើយ​បើ​មាន​កូន​ជា​កូន​ក្រៅ​ស្បូន។

រំលូតកូន

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ការ​យក​កូន​ចេញ​មាន​ពីរ​ប្រភេទ គឺ​ការ​រំលូត​កូន​ប្រើ​ឧបករណ៍​បូម និង​ការ​លេប​ថ្នាំ។ ចំពោះ​កត្តា​ដែល​នាំឲ្យ​ធ្លាយ​ស្បូន​កើត​ឡើង​ចំពោះ​ស្ត្រី​សម្រេច​រំលូត​កូន​តាម​រយៈ​ការ​បូម ឬ​កាយ​សម្អាត​កូន​ក្នុង​ស្បូន ដោយ​គ្រូពេទ្យ​ដែល​គ្មាន​ជំនាញ​ច្បាស់លាស់ ហើយ​ក៏​អាស្រ័យ​លើ​ស្ថានភាព​ស្បូន ស្ថានភាព​មាត់​ស្បូន។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​លើក​ឡើង​ទៀត​ថា ការ​ប្រើ​សម្ភារៈ​ក្នុង​ការ​រំលូត​ដែល​សម្អាត​មិន​បាន​ស្អាត​ល្អ អាច​ធ្វើ​ឲ្យ​ខូច​ស្រទាប់​ស្បូន ហើយ​អាច​បង្ក​ការ​លំបាក​ក្នុង​ការ​បង្ក​កំណើត​នៅ​ពេល​ក្រោយ។

សម្រាប់​ការ​ប្រើ​ថ្នាំ​វិញ គឺ​ប្រើ​ថ្នាំ​លេប និង​ថ្នាំ​សម្រាប់​សុល​តាម​ប្រដាប់​ភេទ ដើម្បី​ឲ្យ​ស្បូន​បើក និង​ធ្លាក់ថង់កូន​មក ហើយ​ការ​ប្រើ​ថ្នាំ​នេះ​ទៀតសោត គឺ​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​នោះ​ទេ ប្រសិន​បើ​អនុវត្ត​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ។ រីឯ​រយៈពេល​ធ្លាក់​ឈាម​ថ្ងៃ​ទី​មួយ​ប្រហែល​កន្លះ​ថ្ងៃ​មាន​ការ​ធ្លាក់​ឈាម​ច្រើន ប៉ុន្តែ​វា​មិន​មែន​រហូត​នោះ​ទេ។ វា​ធ្លាក់​ឈុល​ក្រោយ​ពេល ៣ ម៉ោង​បន្ទាប់ពី​លេប​ថ្នាំ ហើយ​វា​មាន​កម្ទេច​សុក​កម្ទេច​សាច់​កូន​មក​ជាមួយ ហើយ​នៅ​ពេល​នោះ អ្នក​ប្រើ​ថ្នាំ​​អាច​មាន​អារម្មណ៍​ថា ឈឺ​ចាប់​ជាង​ការ​ធ្លាក់​ឈាម​រដូវ ប៉ុន្តែ​ក្រោយ​មក​ធ្លាក់​ឈាម​តិច​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 29/04/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x