backup og meta

ហាត់ប្រាណពេលពពោះល្អហើយ តែបើហាត់ខ្លាំងពេកប្រយ័ត្នមានបញ្ហា

ហាត់ប្រាណពេលពពោះល្អហើយ តែបើហាត់ខ្លាំងពេកប្រយ័ត្នមានបញ្ហា

ការ​ហាត់ប្រាណ មាន​ប្រយោជន៍​ចំពោះ​សុខភាព​មនុស្ស​គ្រប់​វ័យ សូម្បី​តែ​ស្រ្តី​ដែល​កំពុង​ពពោះ ក៏​គ្រូពេទ្យ​​​ណែ​នាំ​ឲ្យ​ហាត់​ប្រាណ​ដើម្បី​សុខភាព​ម្ដាយដែរ ប៉ុន្តែ​បើ​ហាត់ប្រាណ​រហូត​ដល់​បែក​ញើស​ខ្លាំង ជោគ​ខ្លួន ជា​សញ្ញា​ល្អ ឬ​មិន​ល្អ​ចំពោះ​សុខភាព​ម្តាយ?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែន​សុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ហាត់​ប្រាណ​អំឡុង​ពេល​ពពោះ ​ជា​ការ​ល្អ​ចំពោះ​សុខភាព។ ស្ត្រី​មាន​ផ្ទៃ​ពោះ គួរ​ហាត់​ប្រាណ​ក្នុង​មួយ​ថ្ងៃ ឲ្យ​បាន​យ៉ាង​តិច​៣០​នាទី ក៏​ប៉ុន្តែ​បើ​ហាត់​ហួស​ហេតុ​ពេក​មិន​ល្អ​ទេ។ លោក​វេជ្ជបណ្ឌិត​ថា ក្នុង​ករណី ដែល​ហាត់​ប្រាណ​ហួស​កម្រិត បែក​ញើស​ខ្លាំង អាច​បណ្ដាល​ម៉ាក់​ៗ​ពពោះ បាត់​បង់​ជាតិ​ទឹក​ច្រើន និង​សារធាតុ​អេឡិចត្រូលីត្រ​ពី​ក្នុង​ខ្លួន​អស់។

ចំពោះ​អត្ថប្រយោជន៍​នៃ​ការ​ហាត់​ប្រាណ​​ពេល​ពពោះ​ មាន​ដូច​ជា៖

– កាត់​បន្ថយ​ការ​ឈឺ​ខ្នង ទល់​លាមក ហើម​ជើង

– បង្កើន​ថាមពល

– ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ និងកាត់បន្ថយភាពតានតឹង

– ជួយ​ឲ្យ​គេង​បាន​ស្រួល

– ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​ឲ្យ​ម៉ាក់ៗ កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​មាន​រាង​ដូច​ដើម​វិញ​ក្រោយ​សម្រាល។ល។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិតបាន​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​គ្រប់​រូបហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ប៉ុន្តែ​ហាត់​ល្មមៗ​បាន​ហើយ មិន​ចាំ​បាច់​ហាត់​ខ្លាំង​ពេក​ដូច​អ្នក​ធម្មតា​ទេ ចៀស​វាង​បាត់​បង់​ជាតិ​ខ្លាំង បណ្ដាល​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ។Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

ហាត់ប្រាណខ្លាំងៗ ងាយបង្កជាហានិភ័យសម្រាប់មនុស្សប្រភេទនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម