home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ធ្លាក់ឈាមក្រោយសម្រាល ដោយសារស្បូនឥតកន្ត្រាក់អាចពីបញ្ហាទាំងនេះ

ធ្លាក់ឈាមក្រោយសម្រាល ដោយសារស្បូនឥតកន្ត្រាក់អាចពីបញ្ហាទាំងនេះ

ករណី​ធ្លាក់​ឈាម​ក្រោយ​សម្រាល ដោយសារ​ស្បូន​ឥត​កន្ត្រាក់ មាន​រហូត​ដល់ ៧០% ឯណោះ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម។

ចំពោះ​មូលហេតុ​វិញ​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី និង​សម្ភព​រូប​នេះ​បញ្ជាក់​ថា អាច​មាន​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​មាន ស្ត្រី​មាន​កូន​នៅ​អាយុ​ច្រើន​ពេក ស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​ដង (លើស​ពី​៥​ដង) មាន​ផ្ទៃពោះ​ធំ​ខ្លាំង​ពេក (កូន​ថ្លោស កូនភ្លោះ ទឹក​ភ្លោះ​ច្រើន) ការ​ប្រើ​ថ្នាំ​ខ្មែរ ថ្នាំ​ចិន​សែ ជាដើម។

ចំពោះ​មូលហេតុ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ស្បូន​ឥត​កន្ត្រាក់​ក្រោយ​សម្រាល​ រួមមាន ការ​រហែក​ទ្វារមាស ស្បូន ឬ​មាត់​ស្បូន (ប្រមាណ​២០%) សល់​សុក ឬ​កម្ទេច​សុក​ក្នុង​ស្បូន (ប្រមាណ​១០%) និង​បញ្ហា​ចុងក្រោយ​ទាក់ទង​នឹង​កំណក​ឈាម (ឈាម​មិន​កក) មាន​ប្រមាណ ១%។

លោក​ស្រី​វេជ្ជបណ្ឌិតថា ស្រីៗ​ពេល​សម្រាល​កូន​ហើយ ត្រូវ​ការ​ឲ្យ​ស្បូន​កន្ត្រាក់ ដើម្បី​ទប់​ទល់​នឹង​​ការ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ បង្ក​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត។ លោកស្រី​វេជ្ជបណ្ឌិត​ថា ក្នុង​ករណី​មិនបាន​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​ទេ ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​អាច​២​ម៉ោង​ក្រោយ​សម្រាល បណ្តាល​ឲ្យ​ស្លាប់​បាន អ៊ីចឹង​ហើយ​បាន​ក្រោយ​សម្រាល​រួច​គ្រូពេទ្យ​នៅ​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 15/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត