home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ម៉ាក់ៗពពោះគេងមិនគ្រប់គ្រាន់ អាអូនក្នុងផ្ទៃអាចមានបញ្ហាទាំងនេះ

ម៉ាក់ៗពពោះគេងមិនគ្រប់គ្រាន់ អាអូនក្នុងផ្ទៃអាចមានបញ្ហាទាំងនេះ

គ្នា​យើង​ដឹង​ហើយ​ថា ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​មួយ​ថ្ងៃ​ៗ មាន​ប្រយោជន៍​ល្អ​ដល់​សុខភាព​យើង​ប៉ុនណា។ ចំពោះ​ស្ត្រី​ពពោះ​វិញ ការ​គេង​ឲ្យ​បាន​ឆ្អែតៗ​រឹត​តែ​សំខាន់ ព្រោះ​កាល​ណា​បើ​គេង​មិន​បាន​គ្រប់​គ្រាន់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សុខភាព​ខ្សោយ​ទេ ហើយ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទៀត។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា បើ​សិន​ម៉ាក់​ៗ​គេង​មិន​បាន​ឆ្អែត​ទេ កូន​នៅ​ក្នុង​ផ្ទៃ​អាច​មាន​បញ្ហា​ដូច​ជា ទម្ងន់​មិន​គ្រប់ ឬ​អាច​និយាយ​បាន​ថា ការ​លូត​លាស់​របស់​កូន​មិន​ល្អ កូន​កើត​មក​អាច​ខ្សោយ។ល។

“ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ពពោះ គេង​មិន​បាន​គ្រប់​គ្រាន់ ឬ​មាន​បញ្ហា​គេង​មិន​លក់​ញឹក​ញាប់ វា​ជា​រឿង​មួយ​មិន​ល្អ​ ប៉ះពាល់ដល់​សុខភាព​ ព្រោះ​អាច​ធ្វើ​ឲ្យ​ខ្សោយ។ កាល​ណា​សុខភាព​ម្ដាយ​ខ្សោយ កូន​នៅ​ក្នុង​ពោះ​នោះ ក៏​មិន​អាច​លូត​លាស់​បាន​ល្អ​ដែរ”។

លោក​បន្ត​ថា នៅ​ពេល​​ពពោះ ​ពេទ្យ​ណែនាំ​ឲ្យ​ញ៉ាំ​ឲ្យ​គ្រប់​គ្រាន់ គេង​ឲ្យ​ឆ្អែត និង​សម្រាក​ឲ្យ​បាន​ច្រើន ព្រោះ​ថា​សុខភាព​ស្ត្រី​នៅ​ពេល​ពពោះ បើ​មិន​ថែ​ឲ្យ​បាន​ដិត​ដល់​ទេ គឺ​កាន់​តែ​ចុះ​ខ្សោយ​ទៅ​ៗ។ ស្ត្រី​ពពោះ​នៅ​ក្នុង​ត្រី​មាស​ទី៣​ ​គេង​បាន​តិច​ជាង​ ៦ម៉ោង/ថ្ងៃ អាច​ឈឺ​ពោះ​សម្រាល​យូរ​ជាង និង​អាច​ប្រឈម​នឹង​ការ​សម្រាល​ដោយ​ការ​វះ​កាត់​ ៤ដង​ ខ្ពស់​ជាង​ស្ត្រី​ពពោះ​ដែល​គេង​បាន​យ៉ាង​តិច​ ៧​ម៉ោង/ថ្ងៃ

ប្រសិន​បើ​ម៉ាក់ៗ​ពពោះ មាន​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​កើត​ស្ត្រេស​ច្រើន​ទៀត​នោះ កាន់​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ទៅ​ដល់​ការ​គេង និង​សុខភាព​ទាំង​ម្ដាយ ទាំង​កូន។ ប៉ុន្តែ បើ​ស្ត្រី​គេង​យប់​មិន​បាន​គ្រប់​គ្រាន់ តែ​អាច​គេង​ថ្ងៃ​ជំនួស​បាន មិន​សូវ​មាន​ផល​ប៉ះពាល់ ដូច​ម្ដាយ​ដែល​គេង​មិន​ឆ្អែត​សោះ​ទេ ដូច​នេះ បើ​គេង​យប់​មិន​ឆ្អែត អាច​គេង​ថ្ងៃ​បាន ហើយ​យក​ល្អ ម៉ាក់ៗ​ពពោះ​មិន​ត្រូវ​ស្ត្រេស​ពេក និង​ត្រូវ​ចេះ​បង្កើត​បរិយាកាស​ក្នុង​បន្ទប់​គេង​ឲ្យ​បាន​ល្អ ធ្វើ​ម៉េច​ឲ្យ​ចូល​ដល់​បន្ទប់​ភ្លាម មាន​អារម្មណ៍​ចង់​គេង​ភ្លាម។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា
កែ 20/07/2020
x