– ជំរុញការផលិតអ័រម៉ូនដែលអាចជួយឲ្យអារម្មណ៍ល្អ ដូចជាអ័រម៉ូនសេរ៉ូតូនីន និងដូប៉ាមីន។
ការស្រាវជ្រាវលើទស្សនៈទូទៅរកឃើញថា ការម៉ាស្សានៅមានគុណប្រយោជន៍សំខាន់ជាច្រើនទៀត ក្នុងនោះម៉ាស្សាក៏ជួយបំបាត់ការឈឺចាប់ ឬអាចជួយជំរុញសមត្ថភាពប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំង និងវីរុស រួមទាំងដុំសាច់ដុះទៀតផង។
៣- តិចនិកម៉ាស្សាពេលពពោះមានសុវត្ថិភាព
ក្នុងចំណោមកម្មវិធីម៉ាស្សាព្យាបាលជំងឺទាំង ១៣០០ប្រភេទ របស់សហរដ្ឋអាមេរិក គឺមានជាង ៨០ប្រភេទ ជាវិធីម៉ាស្សាដោយប្រើដៃ ហើយវិធីពេញនិយមបំផុតសម្រាប់ម៉ាស្សាអំឡុងពេលពពោះ មានដូចជា ម៉ាស្សាទៅលើជាលិកាជ្រៅៗ (Deep-tissue massage) ម៉ាស្សារបៀប Swedish massage និងវិធីម៉ាស្សា Shiatsu។
វិធីម៉ាស្សាទាំងបីខាងលើ ត្រូវអ្នកវិទ្យាសាស្ត្រជឿថា អាចដោះស្រាយបញ្ហាសុខភាពមួយចំនួនអំឡុងពេលពពោះ ដូចជា៖
– បំបាត់ការឈឺចាប់
– ជំរុញការបញ្ចេញអ័រម៉ូនសេរ៉ូតូនីន
– ជួយរាងកាយបញ្ចេញភាពតានតឹង ធ្វើឲ្យអារម្មណ៍ធូរស្រាល។
ទោះជាយ៉ាង អំឡុងពេលពពោះមុនសម្រេចចិត្តម៉ាស្សាត្រូវពិភាក្សាជាមួយគ្រួពេទ្យជំនាញ និងស្វែងរកអ្នកជំនាញម៉ាស្សាពិតប្រាកដដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ផ្សេងដែលអាចកើតមានឡើង។
៤- ស្រីៗពពោះដែលមិនត្រូវម៉ាស្សា
ទោះជាមានការលើកឡើងថាម៉ាស្សាអំឡុងពេលពពោះមានសុវត្ថិភាពក៏ពិតមែន ប៉ុន្តែវាក៏មានហានិភ័យច្រើនដូចគ្នាពិសេសនៅពេលស្ថានភាពសុខភាពយើងមិនល្អ ដូចជា៖
– កំពុងក្អួត ចង្អោរ ឬចាញ់កូនខ្លាញ់
– ប្រឈមហានិភ័យរលូតកូនខ្ពស់
– ប្រឈមបញ្ហាអំឡុងពេលពពោះ ដូចជា សុកចាក់ចូលជញ្ជាំងស្បូន (Placental abruption) ឬប្រឈមបញ្ហាសម្រាលមិនគ្រប់ខែជាដើម។
ហេតុនេះ មុនសម្រេចចិត្តធ្វើអ្វីមួយអំឡុងពេលពពោះ ស្រីៗគ្នាយើងចាំបាច់ត្រូវពិភាក្សាឲ្យបានច្បាស់ជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញព្យាបាលដោយម៉ាស្សា ដើម្បីប្រាកដថាទាំងយើងផ្ទាល់ និងអូនៗក្នុងផ្ទៃសុទ្ធតែមានសុខភាពល្អ។