backup og meta

ទារកគេងលក់ មិនយំទារបៅពេលយប់ ម៉ាក់ៗគួរដាស់ឲ្យម៉ឹមអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 19, 2023

    ទារកគេងលក់ មិនយំទារបៅពេលយប់ ម៉ាក់ៗគួរដាស់ឲ្យម៉ឹមអត់?

    ទារក​ខ្លះ​យំ​ទារ​បៅ​នៅ​ពេល​យប់​ច្រើន​ដង ឯ​ខ្លះ​ទៀត​ទារ​ម៉ឹម​តែ​១-២ដង/យប់ ឬក៏​ដេកលក់ស្កប់ស្កល់មួយ​យប់​ទល់​ភ្លឺ មិន​ខ្ចី​ទារ​បៅ​ក៏មាន។ បើ​អាអូន​នៅ​តូច​អ៊ីចឹង យប់​ឡើង​ដេក​លក់​ភ្លឹង មិន​សូវ​យំ​ទារ​បៅ តើ​យើង​គួរ​ដាស់​កូន​ឲ្យកូន​ម៉ឹម​អត់?

    ចម្ងល់​​នេះ លោក​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បកស្រាយ​ថា ទារក​គេង​ពេល​យប់ ម៉ាក់ៗ​គួរ​ដាស់​កូន​ឲ្យ​ម៉ឹម ឬ​មិន​ដាស់​នោះ ​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​អាយុ​កូន តើ​កូន​ទើប​នឹង​កើត ឬ​កើត​បាន​ប៉ុន្មាន​ខែ​ហើយ? តើ​កូន​ស្ទើរ​គីឡូ​អត់? ហើយ​កូន​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ទេ?

    លោក​វេជ្ជបណ្ឌិត​ថា បើ​ទារក​ទើប​នឹង​កើត នោះ​ការ​បំបៅ​កូន​ក៏​ញឹក​ញាប់​ដែរ កូន​អាច​បៅ​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​កូន​កាន់​តែ​ធំ នោះ​ចំនួន​នៃ​ការ​បៅ​កាត់​បន្ថយ​បន្តិច​ម្តងៗ ពេល​ខ្លះ​ពេល​យប់​កូន​មិន​ទារ​បៅ​ផង។

    លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា តាម​ធម្មតា​ក្រោយ​ពី​កើត​បាន​ប៉ុន្មាន​ថ្ងៃ ទារក​នឹង​ស្រក​គីឡូ​ប្រមាណ​ជា ៥-១០% នៃ​ទម្ងន់​​ពេល​កើត ដោយសារ​តែ​ទារក​មិន​ទាន់​សម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ​បាន។ អ៊ីចឹង​ហើយ ម៉ាក់ៗ​អាច​ព្យាយាម​ឲ្យ​កូន​រៀន​ជញ្ជក់​ក្បាល​ដោះ​ឲ្យ​បាន​ញឹកញាប់​មិន​ថា ពេលថ្ងៃ ឬ​យប់​នោះ​ទេ ទើប​កូន​​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ អាច​នឹង​ឡើង​គីឡូ​វិញ​លឿន។

    ចំពោះ​កូន​កើត​មុន​ខែ ឬ​កើត​មក​មិន​គ្រប់​គីឡូ​វិញ ត្រូវ​ការ​អាហារូបត្ថម្ភ​លើស​ក្មេង​ធម្មតា បែប​នេះ​ហើយ​ម៉ាក់ៗ​​ត្រូវ​តែ​ឲ្យ​កូន​ម៉ឹម​ញឹក​ញាប់ ទោះ​ជា​ពេល​យប់​កូន​ខ្លះ​មិន​យំ​ទារ​ម៉ឹម យើងត្រូវ​តែ​ដាស់​ឲ្យ​ម៉ឹម​ដែរ ម៉ាក់ៗអាច​កំណត់​ម៉ោង ២-៣ម៉ោង ឲ្យ​កូន​ម៉ឹម​ម្តង។ ធ្វើ​បែប​នេះ​ទាល់​តែ​កូន​ឡើង​​គីឡូ​គ្រប់​តាម​​ស្តង់ដារ។

    បំបៅដោះ

    តើ​ទារក​ទើប​កើត​បៅ​ញឹកញាប់​ប៉ុន​ណា? លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ប្រធាន​ស្ដីទី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួងសុខាភិបាល ឆ្លើយថា បញ្ហា​នេះ​មិន​អាច​កំណត់ ឬ​មាន​កាល​វិភាគ​ត្រឹមត្រូវ​ឡើយ។ លោកស្រី​បាន​បន្ត​ទៀត​ថា ការ​ឲ្យ​ទារក​បៅ​មិន​គួរ​កំណត់​ម៉ោង​ឡើយ ព្រោះ​ទារក​ទើប​នឹង​កើត​ យំ​ឃ្លាន​គ្រប់​ពេល ពេល​ណា​យំ​គឺ​អាច​ឲ្យ​បៅ​បាន ចំណែក​ទារក​ខ្លះ​ស្លូត​មិន​យំ​ទារ​បៅ​ អាច​ឲ្យ ២-៣ ម៉ោង​ម្ដង។ អំឡុង​សប្ដាហ៍​ដំបូង​ ទារក​បៅ​តិច ​តែ​ញឹក​ញាប់ យើង​ត្រូវ​បំបៅ​កូន​យ៉ាង​ហោច​ណាស់ ៨-១២ដង/ថ្ងៃ មាន​ន័យ​ថា​កូន​អាច​បៅ​ពី ១ ម៉ោងកន្លះ ទៅ ២ ម៉ោង​ម្ដង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម