យោងតាមការឲ្យដឹងរបស់មន្ទីរពេទ្យ កាល់ម៉ែត គភ៌ក្នុងពោះចុះខ្សោយ មានន័យថាការលូតលាស់របស់ទារកជួបឧបសគ្គ ហើយវាមានសភាពធ្ងន់ធ្ងរ ដែលពេលខ្លះស្រួចស្រាវ ឬរ៉ាំរ៉ៃ ត្រូវព្យាបាលជាបន្ទាន់។ ភាពចុះខ្សោយរបស់គភ៌ក្នុងផ្ទៃ ចែកចេញជា២សំខាន់ៗដូចជា៖
ភាពចុះខ្សោយរ៉ាំរ៉ៃ
– កើតឡើងពេលមានផ្ទៃពោះ
– រកឃើញដោយអេកូសាស្ត្រ
ភាពចុះខ្សោយស្រួចស្រាវ
– កើតមានក្នុងពេលសម្រាល
– កើតមានពេលដែលទារកខ្វះអុកស៊ីសែនធ្ងន់ធ្ងរ
ភាពចុះខ្សោយរបស់ទារកក្នុងផ្ទៃ កើតឡើងបណ្ដាលមកពីមូលហេតុអ្វី?
បញ្ហាចុះខ្សោយគភ៌នៅក្នុងពោះ អាចកើតឡើងបណ្ដាលមកពី៖
– ជំងឺរបស់ម្ដាយ (ឧ.លើសឈាម…)
– ភាពមិនធម្មតានៃការកន្ត្រាក់ស្បូន (ឧ.ឈាមកកក្រោយសុក…)
– បណ្ដាលមកពីសុក ឬទងសុក (ឧ.សុកពាំងបាំងមុខស្បូន, ទងសុករុំកូន…)
– បណ្ដាលមកពីទារក (ឧ.ទារកប្រឈមនឹងការឆ្លងមេរោគ…)