យ៉ាងណាស្រីៗយើងត្រូវចាំថា ទោះបីជាញ៉ាំថ្នាំទឹកក៏ដោយ ក៏ក្រពះយើងនៅតែបញ្ចេញទឹកក្រពះដដែលដែរ។ ដូចនេះមិនគួរញ៉ាំទឹក តាមក្រោយច្រើននោះទេ ព្រោះវាអាចធ្វើឲ្យច្រាលទឹកក្រពះមកវិញទៀតបាន។
ថ្នាំបន្សាបអាស៊ីដក្រពះទាំងនេះនឹងបន្សាបអាស៊ីដដែលមានស្រាប់ក្នុងក្រពះ។ ថ្នាំគ្រាប់ទំពារ និងថ្នាំទឹកធ្វើការបានរហ័សជាងថ្នាំគ្រាប់លេប ដោយសារវាត្រូវបានបំបែក និងងាយរលាយជាង។
២- ពេលញ៉ាំថ្នាំបន្សាបអាស៊ីដក្រពះត្រូវដឹងអ្វីខ្លះ?
ស្ត្រីមានផ្ទៃពោះ គួរចៀសវាងប្រើថ្នាំដែលមានសារធាតុផ្សំ អាលុយមីញ៉ូម (អាលុយមីញ៉ូមអ៊ីដ្រុកស៊ីត ឬអាលុយមីញ៉ូមកាបូណាត) ព្រោះថា អាលុយមីញ៉ូមអាចធ្វើឲ្យទល់លាមក និងពុល បើសិនជាប្រើក្នុងកម្រិតច្រើន ប៉ុន្តែថ្នាំនេះនៅតែអាចប្រើបានដោយមានសុវត្ថិភាព បើប្រើតាមកម្រិតថ្នាំដែលគ្រូពេទ្យបានណែនាំ និងមិនញឹកញាប់។ ថ្នាំនេះក៏ត្រូវបានចាត់ទុកជាថ្នាំល្អបំផុតសម្រាប់ស្រ្តីមានផ្ទៃពោះដែរ។