តើការឆ្អើរភ្លើង មានផលប៉ះពាល់អ្វីខ្លះ?
១. ផ្សែងដែលចេញពីភ្លើងមានជាតិ ឧស្ម័នកាបូនម៉ូណូសុីដ (CO) និង កាបូនឌីអុកសុីត (CO2) អាចធ្វើឲ្យពុលម៉ាក់ និងអាអូន អាចធ្វើឲ្យស្ទះផ្លូវដង្ហើមទារក បណ្ដាលឲ្យស្លាប់បាន និងបង្កជាជំងឺរលាកសួតទាំងម្ដាយ និងកូនបាន។
២. កម្ដៅចេញពីការឆ្អើរ មិនស្មើសាច់ គ្រប់ទីតាំង អាចធ្វើឲ្យរលាកស្បែក ពិសេសស្បែកអាអូននៅខ្ចី ដែលងាយនឹងរលាកដោយកម្ដៅ។
៣. អណ្ដាតភ្លើងអាចឆាបឆេះ គ្រែ មុងភួយ កន្ទេល គ្រោះថ្នាក់ដល់ទាំងម៉ាក់ និងអាអូន។
៤. សីតុណ្ហភាពចេញពីភ្លើងឆ្អើរ ម្ដងខ្លាំង ម្ដងតិច ផ្លាស់ប្ដូរសីតុណ្ហភាពលឿនបែបនេះ អាចធ្វើឲ្យខ្លួនប្រាណម៉ាក់ៗកាន់តែខ្សោយ ហត់អស់ កម្លាំង
៥. កម្អែលផ្សែងដែលមកប៉ះខ្លួនប្រាណម៉ាក់ៗ និងអាអូន បូករួមទាំងការបែកញើសដោយកម្ដៅ និងធ្វើងាយឆ្លងមេរោគលើស្បែក បើព្យាបាលមិនទាន់អាចមេរោគចូលក្នុងឈាម។
វេជ្ជបណ្ឌិតជំនាញសម្ភពរូបនេះថា សរុបមក ការឆ្អើរភ្លើងសម្រាប់ម៉ាក់ និងទារកក្រោយសម្រាល វាសមស្របចំពោះសម័យបុរាណប៉ុណ្ណោះ។ ការឆ្អើរភ្លើងធ្វើឲ្យមានផលប៉ះពាល់ជាច្រើន យកល្អម៉ាក់ៗគូរតែជ្រើសរកវិធីរក្សាកម្ដៅខ្លួនល្អ ហើយមានសុវត្ថិភាពទាំងខ្លួន និងកូន៖