ចាញ់កូនជារឿងពិបាកបំផុតអំឡុងពេលពពោះ បើទោះជាគ្នាយើងមួយចំនួន មិនសូវមានបទពិសោធន៍ចាញ់កូនខ្លាំងក៏ពិតមែន ប៉ុន្តែភាគច្រើន ស្រីៗគ្នាយើងអាការៈចាញ់កូនបានធ្វើទុក្ខញ៉ាំអីក៏មិនឆ្ងាញ់ គេងក៏មិនស្រួលដោយសារតែរឿងនេះ។ ខាងក្រោមនេះជាតិចនិកខ្លះៗគ្នាយើងអាចសាកល្បងបាន ដើម្បីជួយសម្រួល បន្ធូរបន្ថយអាការៈនេះ។
ការទំពារអាហារលេងៗ មាន ដូចជានំបុ័ងអាំង និងនំស្រួយ សុទ្ធតែអាចរួមចំណែកជួយដោះស្រាយរឿងចាញ់កូនបាន។ គ្នាយើង ក៏អាចញ៉ាំអាហារផ្សេងទៀតដូចជា នំបុ័ងសាច់ទន់ បន្ថែមជាមួយផ្លែប៊ឺរ ដែលអាចជួយទប់ស្កាត់អាការៈចាញ់កូន ថែមទាំងមិនប៉ះពាល់ដល់ក្រពះទៀតផង។
អាហារសម្រន់គេណែនាំសម្រាប់ស្រីៗកំពុងពពោះ ដែលគេហៅថា Preggo pops មិនត្រឹមតែល្អសម្រាប់សុខភាពទេ ថែមទាំងអាចជួយដោះស្រាយរឿងចាញ់កូនយ៉ាងមានប្រសិទ្ធភាព។ បើមិនស្គាល់អាហារប្រភេទនេះ ក៏មិនអីដែរ គ្នាយើងអាចបង្កើតវាដោយខ្លួនឯង ត្រឹមយកទឹកផ្លែឈើ ឬទឹកបន្លែស្រស់ទៅបង្កក រួចចាំមកញ៉ាំជាការស្រេច។
អាការៈចាញ់កូន នឹងកាន់តែធ្វើទុក្ខខ្លាំង នៅពេលគ្នាយើងឃ្លាន ឬឆ្អែតខ្លាំង។ អ្វីល្អបំផុតដែលយើងគួរធ្វើ គឺត្រូវតែញ៉ាំឲ្យបានត្រឹមត្រូវ មិនរំខានខ្លាំងដល់សកម្មភាពក្រពះ ដោយទុកនំខ្លះនៅក្បែរខ្លួន ទាំងក្នុងបន្ទប់គេង ទាំងអំឡុងពេលធ្វើដំណើរតាមរថយន្ត ព្រោះស្រីៗពពោះ អាចឃ្លានអាហារខុសធម្មតាគ្រប់ពេល។
ត្រូវជឿជាក់លើខ្លួនឯង និងសភាវគតិរបស់យើង ព្រោះអំឡុងពេលនេះ យើងគឺខុសពីអ្នកផ្សេង។ យើងត្រូវតែញ៉ាំនៅពេលឃ្លាន ស្មោះត្រង់នឹងការស្រេកឃ្លាន ញ៉ាំកុំឲ្យរាងកាយឃ្លាន និងអត់ធ្មត់ជាមួយតម្រូវការរបស់រាងកាយ។
៥- ញ៉ាំខ្ញីខ្លះៗ
ខ្ញី ជាមើមរុក្ខជាតិ មានរសជាតិដ៏អស្ចារ្យ ត្រូវគេប្រើយ៉ាងទូលំទូលាយក្នុងវេជ្ជសាស្ត្រថ្នាំបុរាណចិនជាច្រើនសតវត្សរ៍មកហើយ ពិសេសសម្រាប់ការទប់ស្កាត់អាការៈចាញ់កូន។ យើងអាចផឹកទឹកខ្ញីលាយក្រូឆ្មារ ទំពារលេងៗធ្វើជាអាហារសម្រន់ ឬច្របាច់យកទឹកបន្តក់លើអាហារសម្រន់ ក៏មានប្រសិទ្ធភាពដូចគ្នា។
៦- ផឹកទឹកឲ្យបានច្រើន
យើងអាចទុកទឹកមួយដបក្បែរខ្លួនដើម្បីឲ្យប្រាដកថាបានញ៉ាំទឹកគ្រប់គ្រាន់ និងផឹកទឹកកកមួយកែវរៀងរាល់ថ្ងៃ។ សីតុណ្ហភាពត្រជាក់ អាចជួយរក្សាសកម្មភាពរបស់ក្រពះបានល្អ ថែមទាំងទឹកអាចជួយរក្សាជាតិទឹកក្នុងខ្លួនយើងឲ្យគ្រប់គ្រាន់ទៀតផង។
៧- ក្រូចឆ្មារ
គ្នាយើងច្រើនណាស់ សុទ្ធតែរកឃើញថា ក្រូចឆ្មារ គឺមានប្រសិទ្ធភាពខ្ពស់ ដោះស្រាយអាការៈចាញ់កូន។ បើយើងបន្ថែមក្រូចឆ្មារទៅក្នុងទឹក ហើយផឹក ច្បាស់ជាទទួលបានរសជាតិឆ្ងាញ់ និងធ្វើឲ្យយើងមានអារម្មណ៍ល្អទៀតផង។