មន្ទីរពេទ្យ កាល់ម៉ែត បានចុះផ្សាយឲ្យដឹងថា តាមរយៈការពិនិត្យឈាម និងទឹកនោមពេលពពោះ គ្រូពេទ្យជំនាញអាចដឹងបាននូវស្ថានភាពសុខភាព និងកត្តាប្រឈម របស់ម៉ាក់ៗ និងទារកជាមុន ដែលអាចឲ្យគ្រូពេទ្យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការកំណត់បាននូវរោគវិនិច្ឆ័យ និងការព្យាបាលបានត្រឹមត្រូវដែលធ្វើឲ្យម៉ាក់ចៀសផុតពីហានិភ័យទាំងឡាយ។ ការធ្វើតេស្ដឈាម និងទឹកនោម ដើម្បីស្វែងរកនូវជំងឺប្រឈមដូចជា៖
– ទឹកនោមផ្អែមអំឡុងពេលពពោះ
– លើសសម្ពាធឈាម
– កង្វះគ្រាប់ឈាមក្រហម
– បម្រុងក្រឡាភ្លើង
– មេរោគថ្លើមប្រភេទ B និង C ជាដើម។
ជាទូទៅ ការធ្វើតេស្តឈាម និងទឹកនោមត្រូវធ្វើឡើងចំនួន ២ដង អំឡុងពេលពពោះ គឺនៅពេលចាប់ផ្ដើមមានកូន និងពេលជិតសម្រាល (ក្នុងករណីចាំបាច់ខ្លះ អាចពិនិត្យលើស២ដង)។