backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ទឹកនោមប្រៃពេលពពោះ មានសញ្ញាអីខ្លះ មកពីមូលហេតុអីទៅ?(វីដេអូ)

ត្រួតពិនិត្យដោយ ចាន់ វុត្ថា


អត្ថបទ​ដោយ គុយ ធារិត · កែ May 05, 2022

ទឹកនោមប្រៃពេលពពោះ មានសញ្ញាអីខ្លះ មកពីមូលហេតុអីទៅ?(វីដេអូ)

ក្រៅ​ពី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ស្រីៗ​ក៏​ជួប​បញ្ហា​ទឹក​នោម​ប្រៃ​ពេល​ពពោះ​ដែរ ហើយ​ជំងឺ​ទាំង​២​មុខ​នេះ សុទ្ធ​តែ​បង្ក​គ្រោះ​ថ្នាក់​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ តើ​ទឹក​នោម​ប្រៃ​ពេល​ពពោះ​មាន​រោគ​សញ្ញា​អី​ខ្លះ? បណ្តាល​មក​ពី​អ្វី? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-សែនសុខ នឹង​បកស្រាយ​លម្អិត​ពី​រោគ​សញ្ញា និង​មូល​ហេតុ​បង្ក​ឲ្យ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ប្រៃ​ពេល​ពពោះ។

១. រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ប្រៃ

– ស្រវាំង​ភ្នែក

– ហើម​មុខ ត្របកភ្នែក

– ហើម​ជើង

– ទឹក​នោម​មាន​ពណ៌​លឿង​ខាប់ មាន​ពពុះ​ច្រើន

– ឈឺ​ចាប់​តាម​ឆ្អឹង​ជំនី

– ឈឺក្បាល

២. មូលហេតុ

មូលហេតុ​ចម្បង​ដែល​បង្ក​ឱ្យ​ស្រីៗ​ពពោះ​លើស​សម្ពាធ​ឈាម និង​ទឹក​​នោម​ប្រៃ​នោះ គឺ​មក​ពី​វិបត្ដិ​​របស់​សុក។ នៅ​​ពេល​សុក​ធ្វើការ​មិន​បាន​ល្អ នាំ​ឲ្យ​សរសៃ​ឈាម​មួយ​ចំនួន​រីក​ធំ ឬ​ក៏​រួម​តូច ធ្វើ​ឱ្យ​ការ​នាំ​ឈាម​មក​ចិញ្ចឹម​កូន និង​សុក​​មិន​​បាន​​ល្អ  ​បណ្ដាល​​ឱ្យ​​លេច​​ចេញ​​រោគ​​សញ្ញា​មួយ​​ចំនួន ដូច​ជា​​ការ​​ឡើង​ឈាម ​ទឹក​ចូល​ក្នុង​សួត  ទឹក​​នោម​​ប្រៃ ហើម​ ឬ​​ប្រកាច់។

៣. វិធី​បង្ការ​ជំងឺ​ទឹក​នោម​ប្រៃ​ពេល​ពពោះ

មាន​ជំងឺ​ទឹកនោម​ប្រៃ​ពេល​ពពោះ បង្ក​​ហានិភ័យ​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡាភ្លើង ក្រឡា​ភ្លើងធ្ងន់ធ្ងរ និង​ឈាន​ដល់​ក្រឡា​ភ្លើង ដូចនេះ​​ស្ត្រី​​ចាំបាច់​​ត្រូវ​​តែ​​ទៅ​​ជួប​​គ្រូពេទ្យ​​ដើម្បី​​តាម​​ដាន​សុខភាព​​ឲ្យ​​បាន​​ទៀង​​ទាត់ ហើយ​បើ​មាន​សញ្ញា​អ្វី​មួយ​មិន​ប្រក្រតី​គួរ​តែ​ប្រញាប់​ពិគ្រោះ​ជាមួយ​ពេទ្យ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

ចាន់ វុត្ថា


អត្ថបទ​ដោយ គុយ ធារិត · កែ May 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម