តម្រូវការអាហារូបត្ថម្ភក្នុងពេលពពោះ និងបំបៅដោះកូនកើនឡើង ជាហេតុទាមទារម៉ាក់ៗឲ្យប៉ូវអាហារគ្រប់គ្រាន់ ។ ប៉ុន្តែមានម៉ាក់ៗមួយចំនួនមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ បែរជាប្រឈមនឹងកង្វះអាហារូបត្ថម្ភពេលពពោះ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
តម្រូវការអាហារូបត្ថម្ភក្នុងពេលពពោះ និងបំបៅដោះកូនកើនឡើង ជាហេតុទាមទារម៉ាក់ៗឲ្យប៉ូវអាហារគ្រប់គ្រាន់ ។ ប៉ុន្តែមានម៉ាក់ៗមួយចំនួនមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ បែរជាប្រឈមនឹងកង្វះអាហារូបត្ថម្ភពេលពពោះ។
គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
យោងតាមអង្គការ Unicef បានឲ្យដឹងថា ស្ត្រីមានតម្រូវការអាហារូបត្ថម្ភខុសៗគ្នាក្នុងមួយជីវិត ពិសេសគឺមុន និងអំឡុងពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន ព្រោះជាពេលដែលស្ត្រីងាយរងគ្រោះបំផុតពីបញ្ហាកង្វះអាហារូបត្ថម្ភពេលពពោះ។ អំឡុងពេលមានផ្ទៃពោះ របបអាហារមិនល្អ ឬខ្វះសារធាតុចិញ្ចឹមសំខាន់ៗដូចជា អ៊ីយ៉ូត ជាតិដែក ហ្វូឡាត កាល់ស្យូម និងស័ង្កសី អាចបណ្ដាលឲ្យជួបបញ្ហាច្រើន។
មិនត្រឹមតែប៉ុណ្ណោះ អង្គការ Unicef បានឲ្យដឹងបន្ថែមថា អាហារូបត្ថម្ភមិនល្អអំឡុងពេលបំបៅដោះកូន ក៏ធ្វើឲ្យមានការលំបាកសម្រាប់ម្ដាយក្នុងការផ្ទុកសារធាតុចិញ្ចឹមឡើងវិញក្នុងរាងកាយ និងបំពេញតម្រូវការអាហារបន្ថែមដែលរាងកាយត្រូវការ។ ការធានាបានថា ស្ត្រីគ្រប់រូបទទួលបានរបបអាហារមានជីវជាតិគ្រប់គ្រាន់ និងការថែទាំពេញលេញ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការរស់រានមានជីវិត និងសុខុមាលភាពរបស់ម្ដាយ និងកូន។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕