backup og meta

មក​ដឹង​លម្អិត​ពី​ករណី​សុក​ពាំង​មាត់​ស្បូន​ពេល​ពពោះ ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់

មក​ដឹង​លម្អិត​ពី​ករណី​សុក​ពាំង​មាត់​ស្បូន​ពេល​ពពោះ ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់

យើង​តែង​​តែ​ឮ​ជា​រឿយៗ​ករណី​ស្រី​ពពោះ​មួយ​ចំនួន ស្រាប់​តែ​មាន​សុក​ពាំង​មាត់​ស្បូន ខ្លះ​សុក​ពាំង​តិច​តួច ខ្លះ​ទៀត​សុក​ពាំង​ខ្លាំង។ តើ​ករណី​នេះ​បណ្ដាល​មក​ពី​អ្វី? គ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ​ចំពោះ​ម្ដាយ និង​កូន?

បើ​តាម​ការ​បក​ស្រាយ​របស់លោក​​​សាស្ត្រាចារ្យ​​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​​ផ្នែក​​រោគ​ស្ត្រី នៃ​​មន្ទីរពេទ្យ​​កាល់ម៉ែត សុក​ពាំង​មាត់​ស្បូន​គឺ​ជា​តាំង​នៅ ឬ​ការ​ទុំ​របស់​សុក​ខុស​ប្រក្រតី អាច​នៅ​គ្រប​ដោយ​ផ្នែក ឬ​គ្រប​លើ​មាត់​ស្បូន​ទាំង​ស្រុង។ សុក​មាន​តួនាទី​ផ្តល់​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ដល់​កូន ពិសេស​ចម្រាញ់​យក​ជាតិ​ពុល​ក្នុង​ឈាម។

លោក​ថា ករណី​ដែល​ស្រីៗ​ពពោះ​មាន​សុក​ពាំង​មាត់​ស្បូន អាច​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ដោយ​លោក​វេជ្ជបណ្ឌិត​យោង​ទៅ​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេងៗ ដែល​ក្នុង​នោះ​មាន ករណី​មិន​ដឹង​មូលហេតុ​ប្រមាណ ២០-៣០% ករណី​ចៃដន្យ ២០-៣០% និង ២០-៣០% ទៀត​កើត​ឡើង​ដោយសារ​ម៉ាក់ៗ​រំលូត ឬ​មាន​កូន​ញឹក​ពេក មាន​ដុំ​ស្បូន រលាក​ដៃ​ស្បូន​ជា​ដើម។

អត្ថបទពាក់ព័ន្ធ៖ មក​ដឹង​ពី​មូលហេតុ​កូន​មិន​បង្វិល​ក្បាល​ចុះក្រោម និង​វិធី​សង្គ្រោះ

ពពោះ សុកពាំងមាត់ស្បូន

គេ​បែង​ចែក​ករណី​សុក​ពាំង​មាត់​ស្បូនជា ៣ សណ្ឋាន នេះ​តាម​ការ​ពិនិត្យ​គ្លីនិក​ដោយ​គ្រូពេទ្យ ដែល​សណ្ឋាន​ទី១ សុខ​ពាំង​មាត់​ស្បូន​តិចតួច សណ្ឋាន​ទី២ សុក​ពាំង​នៅ​ចំហៀង និង​សណ្ឋាន​ទី៣ សុក​ពាំង​ពី​​មុខ។

ចំណែក​ឯ​ការ​ពិនិត្យ​អេកូ​វិញ គេ​បែង​ចែក​ករណី​សុក​ពាំង​មាត់​ស្បូន​ដល់ ៤ កម្រិត​ឯណោះ ទី១ ជា​កម្រិត​ស្រាល ដែល​សុក​ពាំង​មាត់​ស្បូន​តិច​តួច​ប៉ុណ្ណោះ ទី២ សុក​ពាំង​នៅ​ចំហៀង ទី៣ សុក​ពាំង​ចំ​កណ្តាល និង​ទី៤ សុក​ពាំង​ពី​មុខ។

សុក​ពាំង​មាត់​ស្បូន​កម្រិត​ទី៣ និង​ទី​៤ នេះ​គ្រោះថ្នាក់​ខ្លាំង បើ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ករណី​នេះ​នៅ​អំឡុង​ត្រីមាស​ទី១ នោះ​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​រំលូត​កូន​ចោល ឬ​កាត់​ស្បូន​ចេញ។ តែ​ប្រសិន​បើ​ពិនិត្យ​ករណី​នេះកើត​មាន​នៅ​ត្រីមាស​ទី៣ ជិត​ដល់​ពេល​សម្រាល​កូន នោះ​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​សម្រាល​កូន​ដោយ​វះកាត់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់។ ប្រធាន​​ផ្នែក​​រោគ​ស្ត្រី នៃ​​មន្ទីរពេទ្យ​​កាល់ម៉ែត បញ្ជាក់។

ករណី​សុខ​ពាំង​មាត់​ស្បូន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ដូច្នេះ​ម៉ាក់ៗ​ត្រូវ​តែ​ទៅ​ពេទ្យ តាម​ដាន​សុខភាព​គភ៌​ជា​រៀង​រាល់​ខែ ដើម្បី​បាន​ដឹង​ពី​សុខភាព​កូន ការ​វិវត្ត​គភ៌ ទីតាំង​របស់​សុក​ឲ្យ​ច្បាស់​លាស់​តើ​នៅ​កន្លែង​សុវត្ថិភាព​ឬទេ?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

07/06/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 07, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម