ពពោះប៉ុន្មានខែទើបដឹងភេទទារកថា ប្រុស ឬស្រី ចុះពេលណាកូនចេះកម្រើក? ចម្ងល់នេះម៉ាក់ៗថ្មីថ្មោងប្រាកដជាចង់ដឹង ដើម្បីឲ្យអស់ចិត្ត និងងាយតាមដានការវិវត្តន៍របស់កូន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ពពោះប៉ុន្មានខែទើបដឹងភេទទារកថា ប្រុស ឬស្រី ចុះពេលណាកូនចេះកម្រើក? ចម្ងល់នេះម៉ាក់ៗថ្មីថ្មោងប្រាកដជាចង់ដឹង ដើម្បីឲ្យអស់ចិត្ត និងងាយតាមដានការវិវត្តន៍របស់កូន។
ថ្ងៃនេះ Hello គ្រូពេទ្យ នឹងរៀបរាប់លម្អិតពីពេលវេលា ដែលម៉ាក់ប៉ាអាចដឹងភេទរបស់កូន និងការកម្រើកលើកដំបូង។
១- ពេលណាដឹងភេទទារក
កាលពីសម័យមុន បច្ចេកវិទ្យាមិនសូវទំនើប យើងពិបាកដឹងភេទទារកណាស់ ដឹងតាមរយៈការចំណាំតៗគ្នាពីឥរិយាបថស្រីៗពេលមានផ្ទៃពោះ ដូចជាអាការៈចាញ់កូន ទម្លាប់ ឬចំណីចំណុកដែលម៉ាក់ៗចូលចិត្តជាដើម។ ការចំណាំទាំងនេះមិនប្រាកដថា ទាយភេទកូនត្រូវនោះទេ។
ប៉ុន្តែបច្ចុប្បន្នបច្ចេកវិទ្យាទំនើប មិនពិបាកដឹងភេទរបស់ទារកដូចពីមុនឡើយ ស្រីៗមានផ្ទៃពោះអាចដឹងពីភេទរបស់ទារកបានច្បាស់ដល់ទៅ ៩០% តាមរយៈការមើលអេកូនៅចុងត្រីមាសទី ១ ឬដើមត្រីមាសទី២។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះដឹងថា មើលអេកូ សំខាន់ខ្លាំងប៉ុនណាអត់?
២- ពេលណាកូនចេះកម្រើក
ពេលដឹងថាមានកូនដំបូង ម៉ាក់ៗរំភើបម្ដង ដល់ពេលកូនចេះកម្រើកដំបូងម៉ាក់រំភើបម្តងទៀត។ ចំពោះស្រីៗដែលមានធ្លាប់មានកូនពីមុនមក ទារកក្នុងផ្ទៃអាចមានចលនា ឬកម្រើកនៅក្នុងអំឡុងសប្តាហ៍ទី ១៥-១៨។ ចំណែកម៉ាក់ៗដែលទើបមានកូនថ្មីថ្មោងវិញអាចមានរយៈពេលយូរជាងនេះបន្តិច គឺកូនអាចកម្រើកនៅសប្តាហ៍ទី ១៨-២០។
ដំបូងជាការធាក់តិចៗ ដែលអាចឲ្យច្រឡំថាជាការកូរពោះ តែក្រោយមកម៉ាក់ៗនឹងដឹងថា អាអូនធាក់ម្តងហើយម្តងទៀត។ ការកម្រើករបស់កូន បង្ហាញអាអូនផ្ដើមចេះរើ ប្រែខ្លួន រមួលខ្លួន និងធាក់បាន ដែលចលនាទាំងនេះពីដំបូងមានតិចៗ តែនៅពេលអាយុគភ៌កាន់តែច្រើន ចលនារើ ឬធាក់កាន់តែច្រើន ខ្លាំង និងញឹកញាប់ជាងមុនដែរ។
អត្ថបទពាក់ព័ន្ធ៖ សុខៗកូនក្នុងផ្ទៃឈប់កម្រើក បារម្ភអត់ ហើយគួរធ្វើម៉េច?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ