backup og meta

ពេលពពោះ ចេះតែឈឺចាប់នៅអាងត្រគាក មានបញ្ហាទេ?

ពេលពពោះ ចេះតែឈឺចាប់នៅអាងត្រគាក មានបញ្ហាទេ?

ស្រីៗ​មាន​ផ្ទៃពោះ​អាច​នឹង​មាន​អាការៈ​ឈឺ​ចាប់​នៅ​​តំបន់​អាង​ត្រគាក អ្នក​ខ្លះ​ឈឺ​តិច ឈឺ​ហើយ​បាត់​ទៅ​វិញ ឯ​ខ្លះ​ទៀត​ឈឺ​ខ្លាំង សឹង​តែ​ទ្រាំ​មិន​បាន។ តើ​អាការៈ​ឈឺ​ចាប់​នៅ​អាង​ត្រគាក​នៅ​​ពេល​មាន​ផ្ទៃពោះ​បណ្តាល​មក​ពី​អ្វី? គ្រោះ​ថ្នាក់​ទេ?

បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត ការ​ឈឺ​ចាប់​នៅ​ត្រគាក​​អាច​បណ្តាល​មក​ពី​ស្រីៗ​ខ្លួន​មាន​ជំងឺ​មួយ​ចំនួន​ដូចជា ជំងឺ​ដុំ​ដៃ​ស្បូន រលាក​អាង​ត្រគាក អាប់សែ​អាង​ត្រគាក រលាក​ខ្នែង​ពោះវៀន រលាក​ស្រោម​ពោះ រលាក​ផ្លូវ​បង្ហូរ​នោម ទល់​លាមក ជាដើម។

ទោះ​យ៉ាង​ណា​ក៏​ឈឺ​ចាប់​នៅ​អាង​ត្រគាក​មិន​មែន​បណ្តាល​មក​ពី​ជំងឺ​មួយ​មុខ​នោះ​ទេ គឺ​អាចមក​ពី​គភ៌​ដែរ៖

– កូន​ក្រៅ​ស្បូន៖ កើត​ឡើង​នៅ​ត្រីមាស​ដំបូង​នៃ​គភ៌ ​ធ្វើ​ឲ្យ​ឈឺ​ចាប់​អាង​ត្រគាក ហូរ​ឈាម​នៅ​ក្នុង​ពោះ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត។

– រលូត​កូន៖ កូន​រលូត​ធ្វើ​ឲ្យ​ស្ត្រី​ចុក​រួយ​​អាង​ត្រគាក ស្បូន​កន្ត្រាក់ និង​ធ្លាក់​ឈាម​តាម​ទ្វារមាស។

– កូន​ស្លាប់​ក្នុង​ពោះ៖ ជា​ទូទៅ​ស្ត្រី​មាន​ការ​ឈឺ​ពោះ ហើយ​ទារក​ក្នុង​ផ្ទៃ​មិន​កម្រើក ធ្វើ​ឲ្យ​ឈឺ​ចាប់​ខ្លាំង​នៅ​អាង​ត្រគាក។

– សម្រាល​កូន​មុន​ខែ៖ ជា​ទូទៅ​កើត​នៅ​ត្រីមាស​ចុង​ក្រោយ ដែល​ស្ត្រី​មាន​ការ​ឈឺ​ចាប់​នៅ​អាង​ត្រគាក កន្ត្រាក់​ស្បូន និង​មាន​ធ្លាក់​ឈាម ឬ​ក៏​ហូរ​ទឹក​ភ្លោះ នៅ​មុន​ថ្ងៃ​កំណត់​នៃ​ការ​សម្រាល។

ក្នុង​ករណី​មាន​អាការៈ​ឈឺចាប់​នៅ​អាង​ត្រគាក​ធ្ងន់ធ្ងរ ស្រីៗ​មាន​ផ្ទៃពោះ​ត្រូវ​ប្រញាប់​មក​ជួប​គ្រូពេទ្យ​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​គភ៌ តើ​មាន​បញ្ហា​ដូច​រៀប​រាប់​ខាង​លើ​ឬ​អត់។

អត្ថបទពាក់ព័ន្ធ៖  

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/10/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 03, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម