បើតាមគំនិតចាស់ៗតែងតែឲ្យស្ត្រីមានផ្ទៃពោះផឹកទឹកដូងឲ្យបានច្រើន ជាពិសេសពេលជិតសម្រាល ត្រូវផឹកទឹកដូងទុំរាល់ថ្ងៃ ដើម្បីឲ្យស្រួលកើតកូន។ មូលហេតុដែលចាស់ៗជឿថា ទឹកដូងទុំអាចជួយឲ្យកូនកើតបានស្រួល ព្រោះតែមានជាតិប្រេងច្រើនដែលមានភាពរអិលចំណុចនោះហើយទើបម៉ាក់ៗមួយចំនួននៅតែបន្តជឿ និងអនុវត្តមកដល់សព្វថ្ងៃ។ តើការអះអាងបែបនេះត្រឹមត្រូវដែរឬទេ?