backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

បន្លែផ្លែឈើ៣មុខនេះ ស្រីៗមានផ្ទៃពោះកុំសាកអី អាចរលូតកូន ឬកូនកើតមុនខែ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 02, 2019

បន្លែផ្លែឈើ៣មុខនេះ ស្រីៗមានផ្ទៃពោះកុំសាកអី អាចរលូតកូន ឬកូនកើតមុនខែ

ល្ហុង​ខ្ចី ប្រទាល​កន្ទុយ​ក្រពើ និង​ដំឡូង​ព្រៃ ស្ត្រី​មាន​ផ្ទៃពោះ​កុំ​ញ៉ាំ​អី មិន​ល្អ​ចំពោះ​សុខភាព​ម្តាយ និង​គភ៌​នោះ​ទេ អាច​ធ្វើ​ឲ្យ​រលូត​កូន ឬ​កូន​កើត​មុខ​ខែ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

១. ល្ហុងខ្ចី

ល្ហុង​ខ្ចី​មាន​ជាតិ​ជ័រ​ច្រើន អាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​រលូត​កូន​បាន បើ​ញ៉ាំ​នៅ​ត្រីមាស​ដំបូង ព្រោះ​ជាតិ​ជ័រ​មាន​នៅ​ក្នុង​ផ្លែ​ល្ហុង​ខ្ចី ធ្វើ​ឲ្យ​ម្តាយ​ឈឺ​ពោះ ស្បូន​កន្ត្រាក់។

២. ដំឡូង​ព្រៃ

ដំឡូង​ព្រៃ​ដែល​យើង​ពុំ​​ស្គាល់ មាន​សារ​ជាតិពុល តុកស៊ីន ភាគ​ច្រើន​ជាតិ​ពុល​នោះ​មាន​នៅ​ក្នុង​ពន្លក ឬ​ខ្នែង អ៊ីចឹង​ស្រីៗ​មាន​ផ្ទៃពោះ​កុំ​ញ៉ាំ​អី។ ចំណែក​ឯ​ដំឡូង​ជ្វា ឬ​ដំឡូង​បារាំង ស្រ្តី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​បាន​ធម្មតា។

៣. ប្រទាល​កន្ទុយ​ក្រពើ

មិន​ថា ភេសជ្ជៈ​ប្រទាល​កន្ទុយ​ក្រពើ ឬ​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់​នោះ​ទេ ស្រីៗ​មាន​ផ្ទៃពោះ​ញ៉ាំ​នៅ​ត្រីមាស​ទី១ ធ្វើ​ឲ្យ​គំរាម​រលូត​កូន ដោយសារ​មាន​សារជាតិ​ម្យ៉ាង ធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់-ឈឺពោះ។ ចំពោះ​ស្ត្រី​ជិត​គ្រប់​ខែ​វិញ ញ៉ាំ​ប្រទាល​កន្ទុយ​ក្រពើ អាច​ប្រឈម​នឹង​កូន​កើត​មុន​ខែ។

អត្ថបទពាក់ព័ន្ធ៖

  • ហេតុផលពេទ្យហាមស្រីៗមានផ្ទៃពោះ មិនឲ្យញ៉ាំរបស់ផ្អែមៗច្រើនពេក
  • ពពោះត្រូវប្រយ័ត្នរឿងទាំងនេះ អាចរបើកសុក ធ្វើឲ្យកូនខ្វះសារធាតុចិញ្ចឹម ស្លាប់ក្នុងពោះ
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 02, 2019

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម