backup og meta

ហេតុផលពេទ្យហាមស្រីៗមានផ្ទៃពោះ មិនឲ្យញ៉ាំរបស់ផ្អែមៗច្រើនពេក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 14, 2019

    ហេតុផលពេទ្យហាមស្រីៗមានផ្ទៃពោះ មិនឲ្យញ៉ាំរបស់ផ្អែមៗច្រើនពេក

    គ្រូពេទ្យ​តែង​ណែនាំ​ស្រីៗ​មាន​ផ្ទៃពោះ​កុំ​ឲ្យ​ញ៉ាំ​ប្រៃ​ពេល​ពពោះ ចំណែក​ឯ​ការ​ញ៉ាំ​ចំណី​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ​ច្រើន​ពេក​ក៏​មិន​ល្អ​នោះ​ដែរ។ បើ​​តាម​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​​រោគ​ស្ត្រី និង​សម្ភព បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា ការ​ញ៉ាំ​ផ្អែម​ពេល​ពពោះ​អាច​បង្ក​នូវ​ហានិភ័យ​មួយ​ចំនួន​ខាង​ក្រោម។

    ១- ទឹក​ភ្លោះ​ច្រើន សម្រាល​កូន​មុន​ខែ

    ស្រីៗ​ពពោះ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​មាន​លំនឹង កុំ​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែម​លើស​កម្រិត នាំ​ឲ្យ​បរិមាណ​ទឹក​ភ្លោះ​កើន​ឡើង​ច្រើន ប្រឈម​នឹង​ការ​សម្រាល​កូន​មុន​ខែ។

    អត្ថបទពាក់ព័ន្ធ៖ ទឹកភ្លោះ​មាន​ចាប់តាំង​ពី​ពេល​ណា សំខាន់ម៉េចខ្លះ?

    ២- មាន​ជំងឺ​ទឹក​នោម​ផ្អែម ឈាន​ទៅ​បម្រុង​ក្រឡា​ភ្លើង

    ការ​ញ៉ាំ​ផ្អែមៗ​ងាយ​ធ្វើ​ឲ្យ​យើង​ធាត់ ទៅ​ជា​មាន​ជំងឺ​នោម​ផ្អែម ដែល​ករណី​ខ្លះ​ការ​គ្រប់​គ្រង​ទម្ងន់​ខ្លួន​ឯង​មិន​បាន​ពេល​ពពោះ វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង-ក្រឡា​ភ្លើង គ្រោះ​ថ្នាក់​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ផ្ទៃ។

    ៣- ឡើង​គីឡូ កូន​ថ្លោស ពិបាក​សម្រាលកូន

    ត្បិត​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ឲ្យ​ច្រើន និង​ចម្រុះ​មុខ​ក្តី តែ​យើង​មិន​ត្រូវ​បំប៉ន​ឲ្យ​ឡើង​គីឡូ​ខ្លាំង​ហួស​ហេតុ​ពេក​ទេ នាំ​ឲ្យ​កូន​ថ្លោស ពិបាក​សម្រាល។ ចាប់​ពី​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ឡើង​គីឡូ​ពី១០-១២ គីឡូក្រាម​ប៉ុណ្ណោះ។

    អត្ថបទពាក់ព័ន្ធ៖ ពីថ្ងៃ​ពពោះដល់សម្រាល ​ម៉ាក់​ៗ​​ឡើងគីឡូ​ប៉ុន្មាន​ទើបល្អ?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 14, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម