backup og meta

ពេលពពោះ បើស្រីៗផឹកកាហ្វេតិចតួច ប៉ះពាល់កូនក្នុងផ្ទៃដែរអត់?

ពេលពពោះ បើស្រីៗផឹកកាហ្វេតិចតួច ប៉ះពាល់កូនក្នុងផ្ទៃដែរអត់?

កាហ្វេក្លាយជាភេសជ្ជៈពេញនិយមបំផុតនាពេលបច្ចុប្បន្ន មិនថា ក្មេង ឬចាស់ ស្រី ឬប្រុសនោះទេ មួយថ្ងៃៗសឹងតែអត់កាហ្វេមិនបាន។ ដោយហេតុថា កាហ្វេផ្ទុកសារធាតុញៀន កាហ្វេអ៊ីន ចុះបើស្ត្រីមានផ្ទៃពោះ ញ៉ាំទៅអាចប៉ះពាល់ដល់កូនក្នុងផ្ទៃទេ?

បើតាមអង្គការសុខភាពពិភពលោក (WHO) កាហ្វេជាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើនជាងគេក្នុងចំណោមភេសជ្ជៈផ្សេងទៀត ដូចជា តែ សូកូឡា ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង។ ដូច្នេះហើយការញ៉ាំកាហ្វេមិនល្អចំពោះស្ត្រីមានផ្ទៃពោះឡើយ កាត់បន្ថយកាន់តែតិច ឬមិនញ៉ាំសោះកាន់តែល្អ។

១- មានអ្វីកើតឡើង បើស្រីៗផឹកកាហ្វេច្រើនពេលពពោះ?

ផឹកកាហ្វេច្រើនលើសកម្រិតនៅអំឡុងពេលពពោះ អាចនាំឲ្យរលូតកូន កូនមិនលូតលាស់ កូនកើតមិនគ្រប់គីឡូ ឬកូនកើតមុនខែ។ ប៉ុន្តែសម្រាប់ស្រីៗចូលចិត្តផឹកកាហ្វេ ពពោះ ហើយអត់មិនបាន គ្រាន់តែផឹកក្នុងកម្រិតត្រឹមត្រូវ តិចជាង ២០០ មិល្លីក្រាម/ថ្ងៃ ឬផឹកយូរៗម្តង ហានិភ័យទាំងនេះស្ថិតក្នុងកម្រិតទាប។

២- ជាតិកាហ្វេអ៊ីនប៉ះពាល់ទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ?

ពេលយើងផឹកកាហ្វេមួយពែង ជាតិកាហ្វេអ៊ីន អាចឆ្លងកាត់ស្បូនទៅក្នុងទឹកភ្លោះ ហើយចូលទៅក្នុងប្រព័ន្ធចរន្តឈាមទារក។ ដូចនេះ ដោយសារជាតិកាហ្វេអ៊ីន ធ្វើឲ្យកើនចង្វាក់បេះដូង និងបង្កើនការធ្វើមេតាបូលីស នាំឲ្យយើងមានអារម្មណ៍ភ្ញាក់ អាចធ្វើឲ្យកូនក្នុងផ្ទៃរងឥទ្ធិពលនេះដូចគ្នា។ មានន័យថា ទារកអាចនឹងប្រែប្រួលបន្ទាប់ពីម៉ាក់ៗផឹកកាហ្វេរួច ខណៈជាតិកាហ្វេអ៊ីនច្រើន នឹងផ្ដល់ផលមិនល្អដល់ទារក។

មានរបាយការណ៍ខ្លះបង្ហាញថា ទារកក្នុងផ្ទៃម៉ាក់ៗញ៉ាំជាតិកាហ្វេអ៊ីនច្រើនជាង ៥០០ មិល្លីក្រាម/ថ្ងៃ អំឡុងពេលពពោះ អាចប្រឈមគ្រោះថ្នាក់ច្រើន ជាងទារកដទៃទៀតដូចជា៖

– ចង្វាក់បេះដូងដើរញាប់

– ចង្វាក់ដង្ហើមកើនឡើងខ្លាំង

– ភ្ញាក់ច្រើនម៉ោង

ទោះយ៉ាងនេះក្ដីការញ៉ាំ កាហ្វេ ឬតែ ១-២ កញ្ចប់/ថ្ងៃ មិនបង្កគ្រោះថ្នាក់អ្វីឡើយ។

៤- គួរញ៉ាំកាហ្វេប៉ុនណាទើបល្អ?

កាហ្វេ តែ រួមទាំងតែបៃតង ភេសជ្ជៈកូឡា (ទឹកក្រូចមានជាតិកាហ្វេអ៊ីន) និងភេសជ្ជៈប៉ូវកម្លាំងខ្លះ សុទ្ធតែមានជាតិកាហ្វេអ៊ីន។ បើយើងទិញកាហ្វេពីខាងក្រៅ ត្រូវចាំថា ជាតិកាហ្វេអ៊ីន រវាងកាហ្វេអេសប្រេសសូ (Espresso) និងកាហ្វេមានប្រភពពីអេសប្រេសសូ ដូចជា កាហ្វេឡាតេ (Latte) អាចមានកម្រិតកាហ្វេអ៊ីនខុសគ្នាខ្លាំង។ ជាតិកាហ្វេអ៊ីនក្នុងអេសប្រេសសូមួយពែង អាចផ្លាស់ប្ដូរពីកម្រិត ៥០-៣០០ មិល្លីក្រាម។ ត្រឹមកាហ្វេកាពូឈីណូ (Cappuccino) កម្រិតខ្លាំងមួយកែវធំ អាចធ្វើឲ្យញ៉ាំលើសកម្រិតកាហ្វេអ៊ីនប្រចាំថ្ងៃទៅហើយ។

គួរផឹកទឹកដោះគោ ទឹកផ្លែឈើ និងទឹកឲ្យបានគ្រប់គ្រាន់ ព្រោះសុទ្ធតែជាភេសជ្ជៈសុខភាព អាចជំនួសឲ្យភេសជ្ជៈកាហ្វេអ៊ីនបាន ពិសេសអំឡុងស្រីៗកំពុងពពោះ។ បើយើងចូលចិត្តតែ ថ្នាំបុរាណ ត្រូវចាំថា ក្នុងតែទាំងនោះ អាចមានជាតិកាហ្វេអ៊ីនដូចគ្នា ហើយតែថ្នាំបុរាណ អាចបញ្ចូលទាំងថ្នាំរុក្ខជាតិបុរាណ និងសារធាតុបន្ថែម ធ្វើឲ្យការពពោះមិនមានសុវត្ថិភាព។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/03/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ari


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម