brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ស្រីៗពពោះត្រូវប្រយ័ត្ន កុំឲ្យកើតព្រូនឆ្មា មិនអ៊ីចឹងទេប៉ះពាល់កូនក្នុងផ្ទៃ

មានជំងឺជាច្រើន ដូចជាជំងឺស្អូច ជំងឺអុតស្វាយ កញ្ជ្រឹល ជាដើម បើឆ្លងទៅម្តាយហើយ អាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ក្រៅជំងឺទាំងនោះ ព្រូនឆ្មាក៏ដូចគ្នា បើកាលណាម្តាយឆ្លងព្រូនឆ្មា នោះកូនក្នុងផ្ទៃនឹងមានហានិភ័យ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។

ស្រីៗពពោះត្រូវប្រយ័ត្ន កុំឲ្យកើតព្រូនឆ្មា មិនអ៊ីចឹងទេប៉ះពាល់កូនក្នុងផ្ទៃ

១. អ្វីទៅជាព្រូនឆ្មា?

ព្រូនឆ្មា ជាប្រភេទ Toxoplasma gondii ដែលសម្បូរនៅក្នុងសត្វឆ្មា។ ព្រូនឆ្មារស់នៅក្នុងសាច់ពោះវៀនសត្វឆ្មា បង្កើតជាពង និងកូនច្រើន ហើយវាចេញមកក្រៅជាមួយលាមកឆ្មា។

២. ព្រូនឆ្មាឆ្លងរបៀបណា?

ព្រូនឆ្មាធន់នឹងអាកាសធាតុខាងក្រៅ ហើយរស់នៅបានយូរ វាអាចចម្លងទៅសត្វផ្សេងទៀត ឬឆ្លងមកមនុស្សយើងតាមរយៈការប៉ះពាល់ជាមួយលាមកសត្វឆ្មា ដែលមានផ្ទុកនូវសត្វល្អិតនោះ ព្រមទាំងអាចឆ្លងតាមរយៈការញ៉ាំចំណីអាហារ ដូចជាសាច់ឆៅ បន្លែឆៅដែលមានផ្ទុកពងព្រូន។

៣. ផលប៉ះពាល់ជំងឺព្រួញឆ្មាលើស្ត្រីមានផ្ទៃពោះ

ស្ត្រីមានផ្ទៃពោះដែលកើតជំងឺព្រួញឆ្មា មានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះទារកក្នុងផ្ទៃ ដូចជា អាចរលូត អាចប៉ះពាល់ដល់ខួរក្បាល ធ្វើឲ្យកូនកើតមានខ្សោយបញ្ញា មិនប៉ុណ្ណោះកូនអាចនឹងរលាក និងខូចបាតភ្នែក អាចឈានទៅពិការភ្នែក ថែមទាំអាចប៉ះពាល់ដល់សរីរាង្គផ្សេងទៀត ដូចជា បេះដូង ថ្លើម និងពោះវៀន។

៤. វិធីការពារមិនឲ្យឆ្លងព្រួញឆ្មា

ឆ្លង​ព្រូនឆ្មា​ជា​ទូទៅ​មិន​មាន​រោគ​សញ្ញា​អី​នោះ មាន​ភាគ​តិច​ប៉ុណ្ណោះ​ចេញ​រោគសញ្ញា​ឲ្យ​យើងដឹង ដូចជា ក្តៅខ្លួន ឈឺក្បាល បែក​ញើស​ពេល​យប់ ឈឺសាច់ដុំ ឡើង​កូន​កណ្តុរ ជាដើម។ ស្ត្រីមានផ្ទៃពោះអាចបង្ការមិនឲ្យកើតជំងឺព្រួញឆ្មាបាន ដោយគ្រាន់តែធ្វើតាមវិធីងាយៗខាងក្រោមនេះ។

– កុំប៉ះពាល់សត្វឆ្មា

– លាងដៃឲ្យស្អាត ក្រោយប៉ះពាល់សត្វឆ្មា ឬលាមកវា

– ត្រូវញ៉ាំអាហារឆ្អិន ចៀសវាងសាច់ គ្រឿងសមុទ្រ ឬបន្លែឆៅ និងសម្អាតមិនបានល្អ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 21/01/2020