ក្នុងនោះដែរ លោកបានពន្យល់ថា ជាធម្មតាឡេឡាយតែងតែលាយជាមួយសារធាតុកាត់ និងជាតិគីមីជាច្រើន ហើយអ្វីដែលដឹងច្បាស់គឺជាតិបារតក្នុងឡេលាយពេលយើងលាបទៅ អាចចូលទៅក្នុងចរន្តឈាម ហើយពេលសន្សំវាយូរៗទៅធ្វើឲ្យពុលខួរក្បាល ហើយធ្វើឲ្យអ្នកប្រើមានអាការៈញ័រដៃជើង បាត់បង់ការចងចាំ អន់បញ្ញា និងមានបញ្ហាសាច់ដុំ។
ចំណែកជាតិបារតនោះអាចចម្លងពីម្ដាយទៅបានឬទេ? ចម្លើយពិតជាបានតាមរយៈទងសុកក្នុងពេលមានផ្ទៃពោះនោះតែម្ដង ហើយក្នុងបរិមាណតិចតួចតាមរយៈទឹកដោះម្ដាយក្រោយពេលកើត។ ការប៉ះពាល់នឹងបារតអាចប៉ះពាល់ដល់ការលូតលាស់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទរបស់ទារកក្នុងពេលមានផ្ទៃពោះ និងក្រោយពេលកើត។
ទោះជាប៉ះពាល់មែន តែលោកបដិសេធថា បញ្ហាក្មេងមានបញ្ហាស្បែកដូចជារបក ឬក្រៀមនោះ មិនទាក់ទងនឹងការលេបឡេរបស់ម៉ាក់ៗឡើយ។ រីឯម៉ាក់ៗក៏ដូចគ្នាដែរ ពេលពពោះចៀសវាងលេបឡេប្រភេទនេះ ដើម្បីសុវត្ថិភាពខ្លួន និងកូនក្នុងផ្ទៃ។