backup og meta

ស្រីៗមាន​ផ្ទៃពោះនៅ​វ័យ​ក្មេង​ពេកអាច​ប្រ​ឈមនឹង​បញ្ហាច្រើន​ទាំង​ម្ដាយ និង​កូន

ស្រីៗមាន​ផ្ទៃពោះនៅ​វ័យ​ក្មេង​ពេកអាច​ប្រ​ឈមនឹង​បញ្ហាច្រើន​ទាំង​ម្ដាយ និង​កូន

នៅប្រទេសកំពុងអភិវឌ្ឍ ក្មេងស្រីអាយុពី​១៥​ទៅ១៩ឆ្នាំ​ប្រឈមនឹងការមានផ្ទៃពោះទាំងវ័យក្មេងដោយសារការខ្វះចំណេះដឹង បញ្ហាគ្រួសារ ឱកាសការងារ​ និងចំណេះដឹងពីការពន្យារកំណើតនៅមានកម្រិត ដែលនេះ​បាន​ផ្តល់ផលប៉ះពាល់ជាច្រើនដល់​ម្តាយ និងទារក។

របាយការណ៍ឆ្នាំ២០២០របស់អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា​ជារៀង​រាល់​ឆ្នាំមានក្មេងស្រី​ប្រហែល​ជា​២១លាននាក់​អាយុ​ចន្លោះពី១៥ទៅ១៩ឆ្នាំ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​មាន​ផ្ទៃពោះ ហើយ​មាន​​១២​លាន​នាក់​ក្នុង​ចំណោម​នោះ​បាន​សម្រាល​កូន។ ចំពោះ​ក្មេងស្រី​ក្រោម​១៥​ឆ្នាំ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​បាន​សម្រាល​កូន​យ៉ាង​តិច​ណាស់ ៧៧៧ ០០០នាក់​ក្នុង​មួយ​ឆ្នាំ​។ ការ​មាន​ផ្ទៃពោះ​ក្មេង​ពេកកើត​មាន​ទាំង​នៅ​ប្រទេស​ប្រាក់​ចំណូល​ខ្ពស់ មធ្យម និង​ទាប។ ប៉ុន្តែ​ភាគ​ច្រើន​កើត​មាន​នៅ​ប្រទេស​ក្រីក្រ​ដែល​មាន​ប្រព័ន្ធ​អប់រំ​ខ្សោយ និង​ឱកាស​ការងារ​ទាប។

នៅ​ក្នុង​ប្រទេស ឬ​សង្គម​មួយ​ចំនួន ក្មេង​ស្រី​ត្រូវ​​ចាប់​ឲ្យ​រៀបការក្នុង​វ័យ​ក្មេង​។ បន្ថែម​ពី​នេះ​ទៀត ក្មេងស្រី​​មិន​ទទួលបាន​​ចំណេះ​ដឹង​ទាក់​ទង​ទៅ​នឹង​ការ​ពន្យារកំណើត ​អាច​មក​ពី​ច្បាប់​នៃ​ប្រទេស​ដែល​ពួក​អ្នកទាំងនោះ​រស់​នៅ និង​គោលការណ៍​ក្នុង​ការផ្តល់​ថ្នាំពន្យារកំណើតដោយ​ផ្អែក​ទៅ​លើ​អាយុ ស្ថានភាព​គ្រួសារ ភាព​លម្អៀង​របស់បុគ្គលិក​សុខាភិបាល ការ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​បន្ត​ពូជ​របស់​ក្មេងស្រីជាដើម។ ក្រៅពីនេះនៅមាន​ផលវិបាក​ផ្សេងៗទៀត​​ដូចជា​បញ្ហា​ចំណេះដឹង មធ្យោបាយ​ធ្វើ​ដំណើរ និង​បញ្ហា​ហិរញ្ញវត្ថុ ជាហេតុនាំឲ្យ​ក្មេង​ស្រី​មិនបាន​ទទួលព័ត៌មាន​ត្រឹម​ត្រូវ​ទាក់ទងនឹង​សុខភាព​បន្ត​ពូជ។ ក្រៅ​ពី​កត្តា​ខាង​លើ ហិង្សា​ផ្លូវភេទ​ក៏​ជា​មូល​ហេតុ​បង្ក​មួយ​ដែរធ្វ់ឲ្យ​ប៉ះពាល់ដល់​សុខភាព​ស្រ្តី​វ័យ​ក្មេងទាំង​ណោះ​។ 

ផល​ប៉ះ​ពាល់​នៃ​ការ​មាន​ផ្ទៃពោះ​ក្មេងពេកលើ​ម្តាយ

ការ​មាន​ផ្ទៃពោះ​នៅវ័យក្មេងពេក​មាន​ហានិភ័យ​ខ្ពស់​នឹង​ជំងឺបម្រុងក្រឡាភ្លើង (Pre-Eclampsia) និង​មាន​ផល​វិបាក​ច្រើនផ្សេងទៀត​​។ ជំងឺ​បម្រុង​ក្រឡា​ភ្លើង​អាច​ប៉ះពាល់​តម្រងនោម និង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទាំង​ម្តាយ​ និង​កូន។

លើស​ពី​នេះ​ទៀត ការមានផ្ទៃពោះក្មេងពេក​ក៏​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ជំងឺ​កង្វះ​គ្រាប់​ឈាម​​ដែល​ធ្វើ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ​ និង​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ទារក។

ក្មេងស្រី​មាន​ផ្ទៃពោះ​ទាំងវ័យក្មេងច្រើន​បោះ​បង់ចោល​ការសិក្សា ជាហេតុនាំឲ្យ​ក្មេងស្រីរស់នៅ​ក្នុង​ភាព​ក្រីក្រ។ ម៉្យាងទៀត ក្មេងស្រី​ទាំង​នោះក៏​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​មាន​កូន​ច្រើន​ផងដែរ​។

ក្រៅ​ពី​នេះ ការ​មាន​ផ្ទៃពោះ​ទាំង​វ័យក្មេងពេក​ក៏​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ម្តាយ​ផង​ដែរ។ ម្តាយ​អាច​មាន​អារម្មណ៍​ថា​ឯកាព្រោះមិនដឹងថាគួរពិភាក្សាជាមួយនរណាម្នាក់ និង​អាចកើត​ជំងឺ​បាក់​ទឹកចិត្ត​ក្រោយ​សម្រាល (Postpartum Depression)

អត្ថបទពាក់ព័ន្ធ៖

ផល​ប៉ះ​ពាល់​នៃ​ការ​មាន​ផ្ទៃពោះ​ក្មេងពេក​លើ​ទារក

ក្មេង​ជំទង់​មាន​ផ្ទៃពោះ​ភាគច្រើន​មាន​បញ្ហាក្នុង​​ការ​សម្រាល​កូន​មិន​គ្រប់​ខែ និង​ទារក​មិនគ្រប់គីឡូ។ ពេលខ្លះ​រាង​កាយ និង​ខួរ​ក្បាល​ទារក​មាន​ការ​លូតលាស់​មិន​ពេញលេញ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​ទារក។ ទារក​កើត​មិន​គ្រប់​ខែ​ច្រើន​តែ​មាន​ទម្ងន់​មិន​គ្រប់។ ករណី​នេះ​អាច​មាន​បញ្ហា​ដល់​ការ​ដក​ដង្ហើម និង​ការ​បំបៅ​ដោះដល់​ទារក​ក្រោយ​ពេល​សម្រាល និង​ពេញវ័យ​ទារក​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង។ ម៉្យាងទៀត ទារកកើតមិនគ្រប់គីឡូ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​នៃ​ខួរក្បាល​ និង​មាន​ផល​លំបាក​ក្នុង​ការ​រៀន​សូត្រ។ បន្ថែម​ពី​នេះ​ទៀត ទារក​កើតមកមាន​ទម្ងន់​មិន​គ្រប់​គីឡូ​កើតពីម្ដាយ​វ័យ​ជំទង់​អាច​ស្លាប់​ផង​ដែរ។

ទោះបី​ជា​ក្មេងស្រី​វ័យ​ជំទង់​អាច​សម្រាលកូន​បាន​ដោយ​សុវត្ថិភាព ប៉ុន្តែ​ក៏​អាច​បញ្ហា​សុខភាព​ផ្សេងទៀត​ទៅលើ​ទាំង​ម្តាយ និង​កូន។ ដូច្នេះ​យល់​ល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ការ​មាន​ផ្ទៃពោះ​នៅវ័យក្មេង​ក៏​អាច​បង្ការ​តាម​រយៈ​មធ្យោបាយ​ពន្យារកំណើត​មាន​ដូចជា​ ស្រោមអនាម័យ ថ្នាំលេប និង​ថ្នាំចាក់​ជាដើម។​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/adolescent-pregnancy#effect-on-teen-mothers

https://www.who.int/en/news-room/fact-sheets/detail/adolescent-pregnancy

 

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម