home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ម៉ាក់ៗពេលពពោះច្រើនមានអាការៈអស់កម្លាំងនៅត្រីមាសទី ១ និងទី ៣ នេះជាមូលហេតុ

ម៉ាក់ៗពេលពពោះច្រើនមានអាការៈអស់កម្លាំងនៅត្រីមាសទី ១ និងទី ៣ នេះជាមូលហេតុ

អស់​កម្លាំង​អំឡុង​ពេល​ពពោះ​គឺជា​រឿង​ធម្មតា​ដែល​ស្ត្រី​ពពោះ​តែង​ជួប​ប្រទះ ជាពិសេស​នៅ​ប៉ុន្មាន​ខែ​ដំបូង និង​ត្រីមាស​ទី​៣។ សម្រាប់ម៉ាក់ៗមួយ​ចំនួន​មាន​អាការៈ​អស់​កម្លាំង​ខ្លាំង​ ខណៈ​ម៉ាក់ៗមួយ​ចំនួន​ទៀត​គឺ​មាន​អាការៈ​ស្រាល។

មូលហេតុ​បង្ក​ឲ្យ​មានអាការៈ​អស់កម្លាំង​អំឡុង​ពេល​ពពោះ

នៅ​ត្រីមាស​ទី១ រាងកាយ​ម៉ាក់ៗ​គឺ​ធ្វើការ​ខ្លាំង​ដើម្បី​បង្កើត​សុក និង​ចាប់ផ្ដើម​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​ទារក។ ការ​ធ្វើ​មេតាបូលីស​ និង​ចរន្ត​ឈាម​ក៏​មាន​ការ​កើន​ឡើង ដូចនេះ​រាងកាយ​ត្រូវការ​សារធាតុ​ចិញ្ចឹម និង​សម្រាក​ច្រើន​ជាង​ធម្មតា។ ត្រីមាស​ទី១​នេះ​ក៏​ជា​ពេល​ដែល​មាន​អារម្មណ៍​ប្រែប្រួល​ខ្លាំង​ដែល​នេះ​ធ្វើ​ឲ្យ​ម៉ាក់ៗ​អស់កម្លាំង។

រីឯ​អំឡុង​ត្រីមាស​ទី​២ រាងកាយ​ម៉ាក់ៗ​នឹង​មាន​អាការៈ​ប្រសើរ​ជាង​ត្រីមាស​ទី១​ព្រោះ​សុក​ត្រូវ​បាន​បង្កើត​ ហើយ​រាងកាយ​ក៏​មាន​ភាព​ស៊ាំ​ទៅ​នឹង​ការ​ពពោះ​ជាង​មុន​ដែរ។ យ៉ាងណាមិញ ពេល​ឈាន​ចូល​ត្រីមាស​ទី​៣ ម៉ាក់ៗ​នឹង​មាន​អាការៈ​អស់​កម្លាំង​ម្ដងទៀត​ដែល​នេះ​អាច​បណ្ដាល​មក​ពី​មូលហេតុ​ដូច​ខាងក្រោម៖

  • ម៉ាក់ៗ​កំពុង​ឡើង​ទម្ងន់​ខ្លាំង ហើយ​ទារក​ក៏​កាន់តែ​ធ្ងន់​ទៅៗ
  • អាច​មាន​បញ្ហា​ក្នុង​ការ​គេង​ពេល​យប់​ព្រោះ​ទារក​កម្រើក​
  • ពិបាក​ក្នុង​ការ​រំលាយអាហារ និង​ការ​បន្ទោរ​បង់
  • ការ​ធ្វើ​ចលនា​ទូទៅ​កាន់តែ​ពិបាក​ដោយសារ​ពោះ​កាន់តែ​ធំ និង​ក្នុង​ករណី​ខ្លះ​មាន​បញ្ហា​ហើម​ជើង​
  • ជួបប្រទះ​អាការៈ​រមួល​ក្រពើ​ពេល​យប់​ដែល​ប៉ះពាល់​ដល់​ការ​គេង
  • មាន​ការ​ថប់បារម្ភ​ទៅ​លើ​ការ​សម្រាល​កូន។

វិធី​កាត់បន្ថយ​អាការៈ​អស់​កម្លាំង

ម៉ាក់ៗ​អាច​អនុវត្ត​ប៉ុន្មាន​វិធី​ខាង​ក្រោម​នេះ​ដើម្បី​កាត់បន្ថយ​អាការៈ​អស់​កម្លាំង៖

  • គេង​ថ្ងៃ​ខ្លះបើ​សិន​ជា​​អាច​ ប៉ុន្តែ​យក​ល្អ​កុំ​គេង​យូរ​ពេក​ព្រោះ​អាច​រំខាន​ដល់​ដំណេក​ពេល​យប់
  • ចូលគេង និង​ក្រោក​ឡើង​ឲ្យ​បាន​ទៀង​ម៉ោង​រាល់ថ្ងៃ
  • ហាត់ប្រាណ​រាល់​ថ្ងៃ ប៉ុន្តែ​មិន​ត្រូវ​ហាត់ប្រាណ​ក្រោយ​អាហារ​ពេល​ល្ងាច​ទេ និងកុំហាត់ប្រាណខ្លាំងៗ
  • ចៀសវាងផឹក​ជាតិ​កាហ្វេអ៊ីន
  • ញ៉ាំ​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម និង​ប្រាកដ​ថា​ទទួល​បាន​ជាតិ​ដែក ប្រូតេអ៊ីន និង​កាឡូរី​គ្រប់គ្រាន់
  • ផឹក​ទឹកឲ្យបានគ្រប់គ្រាន់​។

ទោះបីជា​អាការៈ​អស់កម្លាំង​ជា​រឿង​ធម្មតា យកល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ប្រសិនជា​ម៉ាក់​មាន​រោគសញ្ញា​ផ្សេងៗ​ដូច​ខាងក្រោម៖

  • ព្រួយបារម្ភ​ថា​អាការៈ​អស់​កម្លាំង​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង​ ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​បាក់ទឹកចិត្ត
  • មាន​ការ​ប្រែប្រួល​ទៅ​លើ​គំហើញ
  • វិលមុខ
  • នោម​តិច​ជាង​មុន
  • ពិបាក​ដក​ដង្ហើម ឈឺចាប់​នៅ​ពោះ​ផ្នែក​ខាង​លើ ឬ​ញ័រទ្រូង
  • ឈឺក្បាល​ធ្ងន់ធ្ងរ
  • មាន​អាការៈ​ហើម​ដៃ ជើង និង​ក​ជើង។

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthline.com/health/pregnancy/pregnancy-fatigue#causes

https://www.verywellfamily.com/fatigue-during-pregnancy-2759317

 

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 17/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត