home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ហាត់ប្រាណពេលពពោះការពារកូនមិនឲ្យកើតមកលើសគីឡូ?

ហាត់ប្រាណពេលពពោះការពារកូនមិនឲ្យកើតមកលើសគីឡូ?

ទោះ​បី​ជា​ម៉ាក់ៗ​កំពុង​ពពោះ​ក៏​ដោយ ក៏​ពេទ្យ​ជំនាញ​ណែនាំ​ឲ្យ​ហាត់​ប្រាណ​ដើម្បី​ថែ​ទាំ​សុខភាព​ដែរ ព្រោះ​ការ​ហាត់​ប្រាណ​ល្អ​សម្រាប់​មនុស្ស​គ្រប់​រូប។ ប៉ុន្តែមាន​ការ​លើក​ឡើង​មួយ​ថា ម៉ាក់​ហាត់​ប្រាណ​អំឡុង​ពេល​ពពោះ មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​ម៉ាក់​ទេ តែ​ក៏​អាច​បង្ការ​កូន​មិន​ឲ្យ​កើត​ជំងឺ​ធាត់​ក្រោយ​ពេល​សម្រាល​រួច​បាន​ផង​ដែរ។ ការ​លើក​ឡើង​នេះ ពិត​ឬ​យ៉ាង​ណា?

ចំពោះ​ការ​លើក​ឡើង​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ការ​ដែល​គិត​ថា ហាត់​ប្រាណ​អំឡុង​ពេល​ពពោះ អាច​ជួយ​មិន​ឲ្យ​កូន​ប្រឈម​នឹង​ជំងឺ​ធាត់ គឺ​មិន​អាច​សន្និដ្ឋាន​បាន​ទាំង​ស្រុង​ថា​វា​អាច​ជួយ​បង្ការ​ជំងឺ​ធាត់​ដល់​កូន​បាន ឬ​អត់​ទេ។ ស្ត្រី​ពពោះ​គ្រប់​រូប គឺ​ត្រូវ​បាន​ជំរុញ​ឲ្យ​​ហាត់​ប្រាណ ដោយ​សារ​វា​អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​មាន​សុខភាព​ល្អ យឺត​សរសៃ ហើយ​អាច​ភាព​ងាយ​ស្រួល​នៅ​ពេល​សម្រាល​កូន។

“គ្រាន់​តែ​ម៉ាក់ៗ​ហាត់​ប្រាណ​អំឡុង​ពេល​ពពោះ មិន​អាច​បញ្ជាក់​ថា កូន​កើត​មក​មិន​អាច​ធាត់ ឬ​កូន​កើត​មក​ស្គម​បាន​តែ​ម្ដង​ទេ។ ស្ត្រី​ពពោះ​ភាគ​ច្រើន ញ៉ាំ​របស់​ប៉ូវ​ណាស់​ព្រោះ​ខ្លាច​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់ ដូច្នេះ​បើ​ម៉ាក់ៗ​ហាត់​ប្រាណ កូន​កើត​មក​ក៏​អាច​ថ្លោស​លើស​ទម្ងន់​បាន​ដែរ”។

ពពោះ

ក្នុង​ករណី​ខ្លះ កូន​កើត​មក​ស្គម ​មិន​មែន​ដោយ​សារ​ការ​ហាត់​ប្រាណ​របស់​ម្ដាយ​ពេល​ពពោះ​ទេ ប៉ុន្តែ​អាច​មក​ពី​កូន​នោះ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់​ទៅ​វិញ​ទេ។ ​បើ​ទាក់​ទង​នឹង​កូន​កើត​មក​ធាត់​នោះ ពេល​ខ្លះ​បណ្ដាល​មក​ពី​ហ្សែន​ក៏​ថា​បាន ព្រោះ​បើ​ម៉ាក់ប៉ា​មាន​មាឌ​ធំៗ កូន​មិន​អាច​កើត​មក​តូច​បាន​ទេ។

វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល​ស្ត្រី​ហាត់​ប្រាណ​ទៀង​ទាត់​មុន​ពេល​ពពោះ គឺ​ម៉ាក់​ៗ​កម្រ​នឹង​ឡើង​លើស​គីឡូ​ណាស់ និង​អាច​រក្សា​លំនឹង​គីឡូ​បាន​ល្អ​ដែរ ហើយ​ចំពោះ​កូន​វិញ​ ទម្ងន់​ត្រូវ​ស្តង់ដារ​កម្រ​នឹង​កូន​លើស​ទម្ងន់​ណាស់។ មិន​តែ​ប៉ុណ្ណោះ បើ​ម៉ាក់ៗ​បន្ត​ហាត់​ប្រាណ​តាម​នៅពេលពពោះ នឹងទទួលបានប្រយោជន៍​ច្រើនដូចជា៖

– កាត់​បន្ថយ​ជាតិ​ស្ករ
– បញ្ចុះ​ជាតិ​ខ្លាញ់
– កាត់​បន្ថយ​ការ​ឈឺ​ខ្នង
ជួយ​សម្រួល​ការ​ទល់​លាមក​។ល។

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 06/07/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត