home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មកដឹងពីការវិវត្តន៍រូបរាងគភ៌ក្នុងផ្ទៃ តាមត្រីមាសនីមួយៗ

មកដឹងពីការវិវត្តន៍រូបរាងគភ៌ក្នុងផ្ទៃ តាមត្រីមាសនីមួយៗ

ពេល​ដឹង​ថា​ត្រៀម​ខ្លួន​ធ្វើ​ប៉ា​ម៉ាក់​គេ ម្នាក់​ៗ​ពិតជា​ចង់​ដឹង​ថា​កូន​លូតលាស់​បែប​ណា​នៅ​តាម​ត្រីមាស​នីមួយ​ៗ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែនសុខ នឹង​បង្ហាញ​ដូច​ខាងក្រោម៖

១- ត្រី​មាស​ទី​១

បន្ទាប់ពី​បាន​បង្ក​កំណើត​កាច់​សំបុក​រួច​មក លក្ខណៈ​រូបរាង​ដំបូង​របស់​ទារក​គឺ​នៅ​ជា​អំប្រ៉ីយ៉ុង ដែល​ជា​ភ្នាស​​កោសិកា​ពីរ​ជាន់ ផ្ដល់​ការ​វិវត្តន៍​ដល់​សរីរាង្គ​គ្រប់​ផ្នែក និង​តួ​ខ្លួន​ទាំង​មូល​ផង។ ការ​លូតលាស់​យ៉ាង​រហ័ស​របស់​គភ៌​នៅ​ត្រីមាស​ដំបូង មាន​ទំហំ​ប៉ុន​គ្រាប់​សណ្តែក​សៀង​ក្នុង​ពេល​យ៉ាង​ខ្លី ហើយ​បន្ត​លូតលាស់​ទៅ​មុខ​ជានិច្ច។ បេះដូង​ចាប់ផ្ដើម​លោត​ជា​ចង្វាក់​ញាប់​ៗ ហើយ​ពោះវៀន​ចាប់ផ្ដើម​ក​កើត​ដែរ។ ចុង​ត្រីមាស​ទី​មួយ ស្លឹក​ត្រចៀក ត្របក​ភ្នែក មាត់ និង​ច្រមុះ​ចាប់​ផ្ដើម​លេច​ទម្រង់​ឲ្យ​កត់​សំគាល់​ឃើញ។

២- ត្រី​មាស​ទី​២

នៅ​ដើម​ត្រី​មាស​ទី​២ គភ៌​មាន​ប្រវែង​ប្រហែល ៨ ទៅ ៩ សង់ទីម៉ែត្រ និង​ទម្ងន់​ប្រហែល ៤០០ ទៅ ៥០០ ក្រាម​ប៉ុណ្ណោះ។ ចូល​មក​ដល់​ត្រី​មាស​ទី​២ ម្រាម​ដៃ​តូច​ៗ​ក៏​ចាប់​ផ្ដើម​លូតលាស់​ចេញ​ជា​រូបរាង ពិត​ប្រាកដ និង​បេះដូង​ចាប់ផ្ដើម​ច្របាច់​ឈាម។ នៅ​ពាក់​កណ្ដាល​ត្រី​មាស លលាដ៍ក្បាល​ចាប់ផ្ដើម​រឹង​ទៅ​ជា​ឆ្អឹង ហើយ​មាន​សមត្ថភាព​អាច​ស្ដាប់​ឮ​សំឡេង​ពី​ខាង​ក្រៅ។ ចូល​ដល់​ចុងត្រីមាស យើង​នឹង​បាន​ទទួល​អារម្មណ៍​ពី​ចលនា​ធាក់ និង​រើ​បម្រាស់។

៣- ត្រី​មាស​ទី​៣

ដើម​ត្រីមាស​ទី​៣ ទារក​មាន​ទម្ងន់​ប្រហែល ១ គីឡូក្រាម ហើយ​ទម្ងន់​ចាប់ផ្ដើម​កើន​ឡើង​ជា​បន្តបន្ទាប់​តាម​រយៈ​ការ​ញ៉ាំ​របស់​ម៉ាក់​ៗ។ ចំណែក​ស្បែក​ដែល​ជ្រួញ​ៗ​នោះ​ក៏​ចាប់ផ្ដើម​រលោង ដោយសារ​ការ​ឡើង​ទម្ងន់​ផង​ដែរ។ ចំណែក​ក្រចកដៃ ក្រចកជើង និង​សក់ ឬ​រោម​ស្ដើង​ៗ​នៅ​លើ​ក្បាល ដង​ខ្លួន​ក៏​ចាប់ផ្ដើម ហើយ​កោសិកា​ប្រសាទ​រាប់ពាន់​លាន​បាន​កើន​ឡើង​នៅ​ក្នុង​ខួរក្បាល​អស់​ហើយ។ នៅ​ចុង​ត្រី​មាស ឬ​ជិត​គ្រប់ខែ គភ៌​មាន​ទម្ងន់​ជា​មធ្យម​ចាប់ពី ២ គីឡូ​កន្លះ​ឡើង និង​ប្រវែង ៤៨ សង់ទីមែ៉ត្រ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 17/07/2020
x