ពីមុនមក បញ្ហានេះត្រូវគេហៅថាជាដំណើរមិនស៊ីគ្នានៅតំបន់ត្រគាក (Previously known as symphysis pubis dysfunction) ឬ SPD ខណៈការចុកចាប់ត្រគាក ក៏ជាបញ្ហាឧស្សាហ៍កើតមានច្រើនផងដែរ បង្កឡើងដោយសារសន្លាក់នៅតំបន់ត្រគាកធ្វើចលនាមិនស្មើគ្នា ដោយកើតមានលើស្រីៗពពោះយ៉ាងហោចណាស់ម្នាក់ក្នុងចំណោម ៥នាក់។
បើទោះជាបញ្ហានេះ មានសុវត្ថិភាពពេញលេញសម្រាប់កូនយើងក្តី ប៉ុន្តែយើងនៅតែទំនងរងការឈឺចាប់នៅលើថ្ងាសក្រោមផ្ចិត ខ្នងខាងក្រោម ត្រគាក ភ្លៅ និងជង្គង់ ពិសេសពេលដើរ ឬប្រែខ្លួននៅលើគ្រែ ក៏ដូចជាការដើរចុះឡើងជណ្តើរជាដើម។
គ្នាយើងអាចនឹងកត់សម្គាល់មានសូរក្រិកៗ និងសង្កៀតនៅតំបន់ត្រគាក ដោយសារបញ្ហានេះ ហើយបើអាការៈឈឺនេះនៅតែបន្តមានយូរ ស្រីៗយើងគួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីជួយដោះស្រាយឲ្យយើង។
៥- ឈឺភ្លៅខាងក្នុង
សាច់ភ្លៅខាងក្នុង ជាផ្នែកមួយផ្សេងទៀតនៃរាងកាយ ស្រីៗពពោះខ្លះអាចឈឺ និងតឹងណែនខ្លាំងអំឡុងពេលពពោះ។ បើគ្នាយើងមានបញ្ហាឈឺ និងតឹងណែន មានអារម្មណ៍ក្តៅដូចរលាកនៅតំបន់នោះ យើងអាចពិភាក្សាជាមួយពេទ្យដើម្បីស្វែងរកដំណោះស្រាយត្រឹមត្រូវណាមួយសម្រាប់យើង។