ចម្ងល់ម៉ាក់ៗ ចង់ដឹងស្បូនបើកប៉ុន្មានលេខ យកអ្វីទៅវាស់?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ស្ត្រី​មួយ​ចំនួន​ធំ​ទាំង​អ្នក​ធ្លាប់​សម្រាល​កូន និង​ត្រៀម​ខ្លួន​សម្រាល​ប្រាកដជា​ធ្លាប់​ឮ​ថា ស្បូន​បើក​បាន​ប៉ុណ្ណេះ​លេខ ប៉ុណ្ណោះ​លេខ​ហើយ។ តែ​យើង​ភាគច្រើន​តែង​ឆ្ងល់​ថា ស្បូន​បើក​ប៉ុន្មាន​លេខ​នោះ គេ​យក​អ្វី​ទៅ​វាស់?

ដើម្បី​ឲ្យ​អស់​ចម្ងល់​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ឈឺ​ពោះ ពេទ្យ​នឹង​ធ្វើ​តេស្ដ​ម៉ាក់​ៗ​ដើម្បី​ចង់​ដឹង​កូន​ដល់​ពេល​កើតឬ​នៅ ដោយ​វាស់​មាត់​ស្បូន​ស្ត្រី។

លោក​គ្រូ​បាន​បន្ត​ទៀត​ថា សម្រាប់​ម៉ាក់​ៗ​កូន​ដំបូង​ឈឺពោះ​ទម្រាំ​បាន​សម្រាល​ប្រើ​រយៈពេល​យូរ ហើយ​ស្បូន​បើក​បាន​ប៉ុន្មាន​លេខ គឺ​គិត​តាម​សង់ទីម៉ែត្រ តែ​ភាសា​សាមញ្ញ​ពេទ្យ​និយាយ​ទូទៅ​គឺ​មួយ​លេខ ស្មើ ១ សង់ទីម៉ែត្រ ហើយ​ចំពោះ​ឧបករណ៍​វាស់​វិញ គឺ​ស្មានតាម​ម្រាម​ដៃមួយស្មើ ១ លេខ។

ពពោះ

សម្រាប់​ស្ត្រី​ដែល​ឈឺពោះ​យូរ​ហើយ តែ​ស្បូន​មិន​ទាន់​បើក គ្រូពេទ្យ​នឹង​ស្វែងរក​ពី​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​នោះ។ លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​ពី​មូលហេតុ​នាំឲ្យ​ស្បូន​មិន​បើក ដោយសារ៖

១- ពេល​ខ្លះ​ស្បូន​មិន​បើក​ដោយសារ​អាង​ត្រគាក​តូច ក្បាល​កូន​ចុះ​មក​អត់​រួច
២- ពេល​ខ្លះ​ទៀត​អត់​ឈឺ​ពោះ
៣- ស្បូន​ខ្សោយ​គ្មាន​កម្លាំង

អត្ថបទពាក់ព័ន្ធ៖ កូនអត់បង្វិលក្បាល អាចបង្វិលពីក្រៅបានអត់? មកពីអ្វីបានកូនបែបនេះ?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 12, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 12, 2019

អ្នកអាចចូលចិត្ត