backup og meta

ពពោះ​ចំខែ​ក្តៅ ស្រីៗ​គួរ​ចេះ​តិចនិក​ទាំង​នេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ

ពពោះ​ចំខែ​ក្តៅ ស្រីៗ​គួរ​ចេះ​តិចនិក​ទាំង​នេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ

សម្រាប់​គ្នា​យើង​ទូទៅ ខែ​ក្តៅគឺ​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់ កុំ​ថា​ឡើង​ស្រីៗ​កំពុង​ពពោះ មិន​ដឹង​ពិបាក​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ។ ជា​ប្តី​ល្អ អំឡុង​ពេល​នេះ ត្រូវ​មើល​ថែ​ប្រពន្ធ​ឲ្យ​ដិត​ដល់​ផង ហើយ​ស្រីៗ​គ្នា​យើង​ក៏​ដូច​គ្នា ថែ​ខ្លួនបាន​ល្អ ទើប​ម៉ាក់ៗ និង​បេប៊ី សុខភាព​ល្អ​ទៅ​តាម​នឹង​ដែរ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ ចង់​ណែនាំ​គ្នា​យើង​ខ្លះៗ​អំឡុង​ពេល​រដូវ​ក្តៅ​បែប​នេះ។

១- ទំនាក់​ទំនង​រដូវ​ក្តៅ និង​ការ​ពពោះ

ស្រីៗ​ភាគ​ច្រើន តែង​មាន​ការ​ឡើង​កម្តៅ​រាង​កាយ​អំឡុង​ពេល​ពពោះ នាំ​ឲ្យ​អំឡុង​ខែ​ក្តៅ​ចូល​មក​ដល់ នឹង​ធ្វើ​ឲ្យ​អារម្មណ៍​យើង​កាន់​តែ​មិន​ល្អ​ខ្លាំង​ឡើង​អំឡុង​ពេល​នេះ។

កត្តា​នេះ​ គ្នា​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន ពិសេស​ចៀស​វាង​ទៅ​កន្លែង​ណា​មាន​អាកាស​ធាតុ​ក្តៅ​ខ្លាំង អាច​ធ្វើ​ឲ្យ​អារម្មណ៍​យើង​មិន​ល្អ ប៉ះពាល់​សុខភាព​ច្រើន​ជា​មនុស្ស​ធម្មតា។

ការ​សិក្សា​ជាច្រើន​រក​ឃើញ​ថា នៅ​សប្តាហ៍ ១២ នៃ​ការ​ពពោះ ការ​អភិវឌ្ឍន៍​របស់​បេប៊ី អាច​នឹង​ទទួល​ផល​អវិជ្ជមាន​នៅ​ពេល​ម៉ាក់ៗ​រង​រលក​កម្តៅ​ខ្លាំង ព្រោះ​នៅ​ពេល​រាង​កាយ​យើង​ប៉ះពាល់​កម្តៅ​ខ្លាំង សរសៃ​ឈាម​នឹង​រួម​តូច ដើម្បី​ជួយ​រាងកាយ​ចុះ​ត្រជាក់ ប្រតិកម្ម​នេះ នឹង​ប៉ះពាល់​ដល់​ការ​បញ្ជូន​ឈាម និង​សារធាតុ​ចិញ្ចឹម​ទៅ​ដល់​គភ៌​ក្នុង​ផ្ទៃ​បាន។ អ្វី​សំខាន់​បំផុត​ស្រីៗ​គ្នាយើង​ត្រូវ​ធ្វើ គឺ​រក្សា​កម្តៅ​ក្នុង​រាងកាយ​អំឡុង​ពេល​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ។

អត្ថបទពាក់ព័ន្ធ៖ 

២- តិចនិក​រក្សា​កម្តៅ​ក្នុង​រាង​កាយ​សម្រាប់​ស្រីៗ​ពពោះ

ស្រីៗ​ពពោះ​ទាំង​អស់​ត្រូវ​ចាំ​ថា បើ​រាង​កាយ​យើង​ឡើង​កម្តៅ​ខ្លាំង គភ៌​ក្នុង​ផ្ទៃ​ក៏​កើន​កម្តៅ​ដូច​គ្នា និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​លូតលាស់​របស់​បេប៊ី​បាន ហេតុ​នេះ​គួរ​អនុវត្ត​តាម​តិចនិក​ខាងក្រោម៖

– សម្រាក ឬ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ក្នុង​បន្ទប់​មិន​មាន​ពន្លឺរំខាន និង​សីតុណ្ហភាព​ត្រជាក់​ល្មម។

– អាច​ទិញ​ផលិត​ផលមានភាព​ត្រជាក់​មក​លាប​ជើង ឬ​អាច​ព្យាយាម​អង្គុយ​មុខ​កង្ហារ​ ឬក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ឲ្យ​បាន​ច្រើន។

– ឧស្សាហ៍​លាង​​មុខ​នឹង​ទឹក​ត្រជាក់ ឬប្រើ​កន្សែង​សើម​រុំ​លើក្បាល ឬ​ក ដើម្បី​បញ្ចុះ​កម្តៅ​រាង​កាយ ឬ​​អាច​ត្រាំ​ជើង​ក្នុង​ទឹក​ត្រជាក់ ក៏​ជា​វិធី​បញ្ចុះ​កម្តៅ​ល្អ​សម្រាប់​ស្រីៗ​កំពុង​ពពោះ។

– បើ​ងូតទឹក​នៅ​ពេល​ថ្ងៃ អាច​មាន​កម្តៅ​ខ្លាំង​បន្តិច ងាក​មក​រក​ងូត​ទឹក​ពេល​យប់​វិញ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ថែម​ទាំង​ជួយ​គេង​លក់​ស្រួល​ទៀត​ផង។

– ត្រូវ​គេច​ចេញ​ពី​ម៉ោង​ណា​មាន​អាកាស​ធាតុ​ក្តៅ​បំផុត ពិសេស​នៅ​ចន្លោះ​ពេល​ថ្ងៃ​ត្រង់ និង​រសៀល។ កុំ​ចេញ​ទៅ​ផ្សារ ឬ​ទៅ​ណា​អំឡុង​ពេល​នេះ​អី។

អត្ថបទ​ពាក់ព័ន្ធ៖

៣- អាហារ​ល្អៗ​សម្រាប់ស្រីៗ​ពពោះ​អំឡុង​ខែ​ក្តៅ

– ឧស្សាហ៍​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ពេញ​មួយ​ថ្ងៃ ដើម្បី​ការពារ​បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន ព្រោះ​អំឡុង​ពេល​ពពោះ រាងកាយ​យើង​ត្រូវ​ការ​ជាតិ​ទឹក​ច្រើន​ខុស​ពេល​ធម្មតា ពិសេស​អំឡុង​ខែ​ក្តៅ​តែ​ម្តង។ កុំ​រង់​ចាំ​ស្រេក​ទឹក​បាន​ទៅ​ផឹក​ឲ្យសោះ ព្រោះ​ងាយ​ប្រឈម​ខ្វះ​ជាតិ​ទឹក​ពេល​ពពោះ​។

– ទៅណា​មក​ណា ត្រូវ​មាន​ដប​ទឹក​តាម​ខ្លួន​ជាប់​ជានិច្ច។

– ជ្រើស​រើស​អាហារ​សម្បូរ​ជាតិ​ទឹក និង​មាន​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ពិសេស​បន្លែ ផ្លែ​ឈើ អាច​ញ៉ាំ​អាហារ​ដូច​ជាញាំបន្លែ ប៉ុន្តែ​កុំ​ញ៉ាំ​ញាំ​បន្លែ​គេ​លាយ​ស្រាប់​ឲ្យ​សោះ។

– កំណត់​បរិមាណ​អាហារ​ប្រៃ ឬ​ជាតិ​កាហ្វេ​អ៊ីន ហើយ​មិន​ត្រូវ​ផឹក​ជាតិ​អាល់​កុល​ដាច់​ខាត។ បើ​ទោះ​ជា​​ផឹក​បន្តិចបន្តួចក្តី ជាតិ​អាល់កុល នៅ​តែ​អាច​ជ្រាប​ចូល​ចរន្ត​ឈាម​យើង ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់គភ៌​ក្នុង​ផ្ទៃ ពិសេស​ផ្នែក​ខួរ​ក្បាល​តែ​ម្តង។

– កុំ​ញ៉ាំ​ការ៉េម ឬ​អាហារដែល​​មើលទៅគ្មានអនាម័យ​ ព្រោះ​ពពួក​អាហារ​ទាំង​នេះ អាច​មាន​តោង​ជាប់​ដោយ​ពពួក​បាក់តេរី Salmonella ដែល​ជា​បាក់តេរី​អាច​លូត​លាស់​បាន​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​សីតុណ្ហភាព​ក្តៅ ពិសេស​បើ​ឧបរណ៍​ប្រើ​សម្រាប់​អាហារ​ទាំង​នោះ មិន​ស្អាត​ល្អ។

– ការ​រ៉េម​ធ្វើ​ដោយ​ខ្លួន​ឯង លាយជាមួយ​ស៊ុត​ឆៅ ក៏​មិន​ត្រូវ​ញ៉ាំ​ដែរ ការ៉េម​សុវត្ថិភាព អាច​ទិញ​បាន​តាម​ផ្សារ​ទំនើប។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pregnancy tips during extreme heat

កំណែ​ប្រែបច្ចុប្បន្ន

12/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម