ដំឡូងជ្វា ជាអាហារដែលមានរសជាតិផ្អែម ងាយស្រួលរក និងមានតម្លៃថោក តែម៉ាក់ៗដែលកំពុងពពោះមានដឹងអត់ ដំឡូងជ្វាល្អចំពោះទារកក្នុងផ្ទៃពោះខ្លាំងណាស់ អ៊ីចឹងហើយគួរតែញ៉ាំវាឲ្យបានច្រើន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ដំឡូងជ្វា ជាអាហារដែលមានរសជាតិផ្អែម ងាយស្រួលរក និងមានតម្លៃថោក តែម៉ាក់ៗដែលកំពុងពពោះមានដឹងអត់ ដំឡូងជ្វាល្អចំពោះទារកក្នុងផ្ទៃពោះខ្លាំងណាស់ អ៊ីចឹងហើយគួរតែញ៉ាំវាឲ្យបានច្រើន។
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យ កាល់ម៉ែត លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា ដំឡូងជ្វាសម្បូរទៅដោយសារធាតុបេតាការ៉ូទីន ហើយត្រូវបានបម្លែងទៅជាវីតាមីន A នៅក្នុងខ្លួនរបស់យើង។ វីតាមីន A គឺចាំបាច់សម្រាប់ការលូតលាស់នៃកោសិការាងកាយរបស់ទារកក្នុងផ្ទៃ ពិសេសកែវភ្នែក។
បន្ថែមពីលើនេះទៀត អត្ថប្រយោជន៍របស់ដំឡូងជ្វា គឺជួយដល់ការំលាយអាហារ ព្រោះដំឡូងជ្វាផ្ទុកទៅដោយជាតិសរសៃដែលជួយកាត់បន្ថយកំហាប់ជាតិស្ករក្នុងឈាម និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារ កាត់បន្ថយអាការៈទល់លាមក និងហានិភ័យជំងឺមហារីកពោះវៀនធំ។
អត្ថបទពាក់ព័ន្ធ៖
ខាងក្រោមនេះជាសារធាតុចិញ្ចឹមសំខាន់ៗរបស់ដំឡូងជ្វា ដែលសុទ្ធតែមានប្រយោជន៍ចំពោះសុខភាពម្តាយ និងទារកក្នុងផ្ទៃ។
ការញ៉ាំដំឡូងជ្វា ១២៤ក្រាមផ្តល់ជាតិទឹកប្រហែល ៩៨,៧ក្រាម និងសារធាតុចិញ្ចឹមផ្សេងៗទៀត៖
ប្រូតេអ៊ីន៖ ២ក្រាម
ជាតិខ្លាញ់៖ ៣ក្រាម
កាបូអ៊ីដ្រាត៖ ១៨,៧ក្រាម
ជាតិសរសៃ៖ ២,៤៨ក្រាម
ជាតិដែក៖ ០,៧មីល្លិក្រាម
កាល់ស្យូម៖ ៥០,៨មីល្លិក្រាម
ម៉ាញ៉េស្យូម៖ ១៩,៨មីល្លិក្រាម
ផូស្វ័រ៖ ៥០,៨មីល្លិក្រាម
ប៉ូតាស្យូម៖ ២៥៩មីល្លិក្រាម
សូដ្យូម៖ ៣០៦មីល្លិក្រាម
វីតាមីន C៖ ១២,៨មីល្លិក្រាម
បេតាការ៉ូទីន៖ ៩,៤៧មីល្លិក្រាម
វីតាមីន A៖ ៨២៣មីក្រូក្រាម
វីតាមីន K៖ ៥,១មីក្រូក្រាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕