ការបំពេញជាតិទឹកឡើងវិញក្រោយពេលបែកញើសខ្លាំងដូចជាពេលហាត់ប្រាណ ស្ទីម ឬហាត់យ៉ូហ្គារួចជាដើមគឺមានសារៈសំខាន់សម្រាប់សុខភាពណាស់។
ត្រួតពិនិត្យដោយ ទូច សុខា
ការបំពេញជាតិទឹកឡើងវិញក្រោយពេលបែកញើសខ្លាំងដូចជាពេលហាត់ប្រាណ ស្ទីម ឬហាត់យ៉ូហ្គារួចជាដើមគឺមានសារៈសំខាន់សម្រាប់សុខភាពណាស់។
គ្រប់កោសិកា ជាលិកា និងសរីរាង្គក្នុងរាងកាយសុទ្ធតែត្រូវការជាតិទឹកដើម្បីដំណើរការ។ ទឹកអាចជួយរក្សាសីតុណ្ហភាពក្នុងរាងកាយ ជួយដល់សន្លាក់ ដឹកជញ្ជូនសារធាតុចិញ្ចឹម កម្ចាត់កាកសំណល់ និងជួយដល់ចរន្តឈាម។ នេះមានន័យថារាងកាយអាចនឹងដំណើរការមិនត្រឹមត្រូវប្រសិនជាយើងខ្វះជាតិទឹក។ ការខ្វះជាតិទឹកអាចបណ្ដាលមកពីការបែកញើស ក្អួតចង្អោរ រាករូស និងការផឹកថ្នាំបញ្ចុះនោម។
រោគសញ្ញានៃការខ្វះជាតិទឹកមានដូចជា ស្រេកទឹក ស្ងួតមាត់ នោមមិនញឹកញាប់ ស្បែកស្ងួត ហត់ វិលមុខ និងឈឺក្បាល។
១. ទឹក
ការផឹកទឹកគឺជាវិធីដ៏ល្អ និងមិនចំណាយច្រើនក្នុងការបំពេញជាតិទឹក។ ទឹកមិនដូចភេសជ្ជៈដទៃទៀតដែលមានបន្ថែមជាតិស្ករ ឬកាឡូរី នេះធ្វើឲ្យទឹកជាជម្រើសដ៏ល្អនៅពេលយើងចង់បំពេញជាតិទឹកឡើងវិញ។
ប្រសិនជាយើងបែកញើសហើយឧស្សាហ៍រមួលក្រពើ ឬផ្សាភ្នែកពេលញើសចូលភ្នែក យើងមិនត្រឹមតែអាចបាត់បង់ជាតិទឹកទេនៅបាត់បង់ជាតិសូដ្យូមទៀត។ ដូចនេះយើងត្រូវបំពេញជាតិទឹក និងសូដ្យូមទៀត ជាពិសេសក្រោយពេលហាត់ប្រាណរយៈពេលយូរក្នុងអាកាសធាតុក្ដៅ។ បើយើងមិនហាត់ប្រាណខ្លាំង និងយូរពេលអាកាសធាតុក្ដៅខ្លាំងទេ ជាតិសូដ្យូមដែលបាត់បង់អាចបំពេញមកវិញយ៉ាងងាយស្រួលតាមរយៈរបបអាហារដែលមានសារធាតុចិញ្ចឹម។
២. កាហ្វេ និងតែ
កាហ្វេ និងតែមានជាតិកាហ្វេអ៊ីន ដែលអាចធ្វើឲ្យបាត់បង់ជាតិទឹក ដោយភេសជ្ជៈទាំងពីរអាចបញ្ចុះនោមបាន។ ប៉ុន្តែការផឹកកាហ្វេ និងតែនៅកម្រិតតិចតួចអាចជួយបំពេញជាតិទឹកដូចផឹកទឹក និងផ្តល់ថាមពលទៀតផង។
ការសិក្សាមួយបានឲ្យដឹងថាអ្នកផឹកកាហ្វេ ៥០នាក់ បានផឹកកាហ្វេបួនពែង (៨០០មីល្លិលីត្រ)ដែលមានជាតិកាហ្វេអ៊ីន ៤មីល្លិក្រាមក្នុងមួយគីឡូក្រាមនៃទម្ងន់រាងកាយជារៀងរាល់ថ្ងៃ គឺមិនមានខុសគ្នាខ្លាំងរវាងការផឹកកាហ្វេ និងទឹកដើម្បីបំពេញជាតិទឹកឡើយ។
អត្ថបទពាក់ព័ន្ធ៖
៣. ទឹកដោះគោគ្មានជាតិខ្លាញ់ និងមានជាតិខ្លាញ់ទាប
ទឹកដោះគោគឺអាចបំពេញជាតិទឹកបានយ៉ាងល្អ។ ទឹកដោះគោមានផ្ទុកអេឡិចត្រូលីតខ្ពស់ដែលអាចជួយរក្សាតុល្យភាពបរិមាណជាតិទឹកក្នុងរាងកាយ។ ការស្រាវជ្រាវបានបង្ហាញថាទឹកដោះគោគ្មានជាតិខ្លាញ់ និងមានជាតិខ្លាញ់ទាបអាចបំពេញជាតិទឹកដល់រាងកាយបាន និងផ្តល់ប្រូតេអ៊ីន រួមទាំងសារធាតុចិញ្ចឹមសំខាន់ជាច្រើនទៀត។
គួរបញ្ជាក់ដែរថា ការផឹកទឹកដោះគោក្រោយហាត់ប្រាណអាចធ្វើឲ្យហើមពោះ និងមិនមែនជាជម្រើសសម្រាប់អ្នកដែលមិនអាចធន់នឹងជាតិ lactose និងប្រូតេអ៊ីនក្នុងទឹកដោះគោទេ។
៤. បន្លែ និងផ្លែឈើ
បន្លែ និងផ្លែឈើមានផ្ទុកជាតិទឹក ៨០ទៅ៩៩% ដែលនេះធ្វើឲ្យពពួកផ្លែឈើ និងបន្លែជាអាហារសម្រន់ដ៏ល្អសម្រាប់បំពេញជាតិទឹក។
បន្លែ និងផ្លែឈើមានជាតិទឹកច្រើនមានដូចជា ពពួកបឺរី ផ្លែត្រសក់ផ្អែម ផ្លែឪឡឹក ផ្លែក្រូច ផ្លែទំពាំងបាយជូរ ការ៉ុត សាលាដ ស្ពៃក្ដោប និងស្ពៃពួយឡេង។
៥. ទឹកអូរ៉ាលីត ឬទឹកដែលផឹកដើម្បីបំពេញជាតិទឹក
ទឹកអូរ៉ាលីតនេះប្រើដើម្បីការពារ និងព្យាបាលការបាត់បង់ជាតិទឹកដោយការរាករូស ឬក្អួតចង្អោរ។ វិធីនេះក៏ប្រើក្រោយពេលហាត់ប្រាណរួច និងសម្រាប់ក្រោយពេលស្រវឹងដែរ។
ទឹកអូរ៉ាលីតនេះគឺមានសូដ្យូម ក្លរីត ប៉ូតាស្យូម និងជាតិស្ករក្នុងទម្រង់ dextrose។ យើងក៏អាចធ្វើទឹកនេះដោយខ្លួនឯងដោយអនុវត្តតាមរូបមន្តខាងក្រោម៖
ក្រោយពីលាយរួចកូរស្ករ និងអំបិលរហូតដល់រលាយអស់ជាការស្រេច។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ទូច សុខា