backup og meta

ស្រីៗ​កំពុងព្យាយាមយកកូន ចាក់វ៉ាក់សាំងកូវីដ១៩ បានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 10, 2021

ស្រីៗ​កំពុងព្យាយាមយកកូន ចាក់វ៉ាក់សាំងកូវីដ១៩ បានអត់?

បច្ចុប្បន្ន​ពិភព​លោក​មាន​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ១៩ ហើយ​ប្រទេស​ជា​ច្រើន​កំពុង​ចាក់​វ៉ាក់សាំង​​នេះ​ដល់​ប្រ​ជា​ពល​រដ្ឋ​ដើម្បី​ការ​ពារ​ការ​រាតត្បាត​វីរុស​នេះ​កាន់​តែ​ច្រើន។ ទន្ទឹម​នឹង​មាន​វ៉ាក់សាំង​​នេះ​មនុស្ស​មួយ​ចំនួន​មិន​អាច​ចាក់​បានទេ បើ​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា​មាន​បញ្ហា​សុខភាព​ណា​មួយ។ ចុះ​ស្រីៗ​យើង មាន​បំណង​យក​កូន​វិញ អាច​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩​បាន​ឬ​យ៉ាងណា?

ចំពោះ​ចម្លើយ​​លើ​សំណួរ​នេះ Hello គ្រូពេទ្យ​ នឹង​លើ​យក​ការ​បក​ស្រាយ​របស់​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​និង​បង្កា​រ​ជំងឺ​ឆ្លង (CDC)​ អាមេរិក​ មក​ឲ្យ​ស្រីៗ​យើង​បាន​ដឹង​។​

នៅ​ក្នុង​វិប​សាយCDC​ អាមេរិក ចុះ​ផ្សាយ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ពន្យល់​ថា ស្រ្តី​ដែល​មាន​បំណង​យក​កូន ឬ​កំពុង​ព្យា​យាម​យក​កូន​គួរ​តែ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ​១៩។

ព្យាយាមយកកូន

CDC​ អាមេរិក​បញ្ជាក់​ថា​ តាម​ការ​ស្រាវ​ជ្រាវ​កន្លង​មក អ្នក​ជំនាញ​ជឿ​ថា​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ទំនង​ជា​មិន​​មាន​ហានិភ័យ​ណាមួយ​លើ​អ្នក​ព្យាយាម​យកកូន ឬ​មាន​បំណង​យក​កូន​នោះ​ទេ​ មិន​ថា​ក្នុង​រយៈពេល​ខ្លី ឬ​វែង​។

បើ​តាមCDC​ អាមេរិក​ ដដែល វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ក៏​ដូច​ជា​វ៉ាក់សាំង​ផ្សេងៗ​ទៀត​ដែរ គឺ​ជួយ​បង្ហាត់​រាង​កាយ​ឲ្យ​បង្កើត​បាន​​អង់ទីករ សម្រាប់​តទល់​​នឹង​វីរុស​បង្ក​ជា​ជំងឺ​កូវីដ១៩​ និង​ការ​ពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​នៅ​ពេល​ក្រោយ​។

ប្រភព​ដដែល​បន្ត​ថា គិត​មក​ទល់​ពេល​នេះ​មិន​មាន​ភស្តុ​តាង​បញ្ជាក់​ថា​អង់ទីករ​ដែល​បង្កើត​ឡើង​ដោយ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ អាច​បង្ក​ជា​បញ្ហា​ក្នុង​ការ​មាន​ផ្ទៃពោះ និង​ការ​អភិវឌ្ឈ​សុក​​នោះ​ទេ។ បន្ថែម​ពី​នេះ ក៏​គ្មាន​ដែរ​ភស្តុតាង​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​បង្ក​កំណើត។

ជា​ការ​ណែ​នាំ CDC​ អាមេរិក​ ថា​អ្នក​ដែល​កំពុង​ព្យាយាម​យក​កូន ឬ​មាន​បំណង​យក​កូន គួរ​ទៅ​ទទួល​វ៉ាក់​សាំង​បង្ការ​កូវីដ​១៩ នៅ​ពេល​មានការ​ប្រកាស​ឲ្យ​ចាក់​​​វ៉ាក់សាំង​នេះ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 10, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម