ទី១. ចំនួនអូវុលរបស់ស្ត្រីមានកំណត់ ដើម្បីបន្តពូជ។ អត្រាបង្កកំណើតនឹងធ្លាក់ចុះយ៉ាងច្រើននៅចាប់ពីអាយុ៣៥ឆ្នាំឡើងទៅ។ ដល់អាយុ ៣៧ឆ្នាំ ស្ត្រីប្រើប្រាស់អូវុលអស់៩០% (នៅសល់១០%សម្រាប់បន្តពូជ) ខណៈនេះដែរ បុរសចាប់ផ្ដើមផលិតស្ពែម៉ាតូសូអ៊ីត នៅពេលពេញវ័យរហូតដល់ជីវិតចុងក្រោយ។ ទោះជាយ៉ាងណា គុណភាពស្ពែម៉ាតូសូអ៊ីតនឹងថយចុះពេលវ័យកាន់តែច្រើន។
ទី២. ក្នុងពេលបញ្ចេញទឹកកាមម្ដង បុរសបញ្ចេញប្រហែល ១០០លានស្ពែម៉ាតូសូអ៊ីត។ ស្ត្រីភេទបញ្ចេញពងទុំ (អូវុល) ក្នុង១ខែចំនួនតែ១គត់។ ក្នុង១ជីវិតមនុស្សស្រីមានប្រហែល ៥០០អូវុល។
ទី៣. បុរស និងស្ត្រីគួរតែយកចិត្តទុកដាក់សុខភាពមុនពេលកំណត់ថា យកបេប៊ីដូចជា ត្រូវមានគីឡូសមស្រប (BMI) មិនជក់បារី កាត់បន្ថយគ្រឿងស្រវឹង និងកាហ្វេ ហាត់ប្រាណដើម្បីបង្កើននូវលទ្ធភាពមានកូន ទាំងនេះជាកត្តាសំខាន់អាចប៉ះពាល់ដល់សុខភាពកូនពេលកើតមក។