brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

គ្នាយើងចង់​បាន​កូន​ឆាប់​ និងងាយ​ស្រួល ត្រូវដឹងរឿងនេះជាមុនសិន!

គ្នាយើងចង់​បាន​កូន​ឆាប់​ និងងាយ​ស្រួល ត្រូវដឹងរឿងនេះជាមុនសិន!

ប្ដីប្រពន្ធខ្លះប្រឹងប្រែងរាប់ឆ្នាំ នៅតែគ្មានបេប៊ីគួរឲ្យស្រលាញ់ទៀត។ គ្នាយើងខ្លះព្យាយាមគ្រប់វិធី តាមបែបវិទ្យាសាស្ត្រ និងអប្បិយជំនឿ សុំឲ្យមានបេប៊ីម្នាក់ពីរ នៅតែអត់ទៀត។ បើអ៊ីចឹង “Hello គ្រូពេទ្យ” មានវិធីសាស្ត្រងាយៗ អាចមានកូនលឿន ប្រហែលជួយគ្នាយើងបាន។

១- សុខភាពនិងផែនការយកបេប៊ី

 ដើម្បីមានបេប៊ីម្នាក់គួរឲ្យស្រលាញ់សុខភាពល្អ អាចថាមិនមែនជារឿងងាយទេ ហើយត្រូវមានផែនការ និងថែរក្សាសុខភាពជាមួយគ្រួពេទ្យ ដើម្បីទទួលបានដំបូន្មានល្អៗទាក់ទងនឹងអាហារ ការរក្សាទម្ងន់ (កុំបណ្ដោយឲ្យស្រក ឬឡើងគីឡូច្រើន) គេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណ និងត្រូវដឹងអ្វីគួរធ្វើ អ្វីមិនគួរធ្វើ។

ចង់បានកូន

 

២- ហាត់ប្រាណលក្ខណៈដៃគូ

ប្តីប្រពន្ធនៅជាមួយគ្នា ប៉ុន្តែចំណូលចិត្តអាចនឹងខុសគ្នា គ្នាយើងខ្លះមិនចូលចិត្តហាត់ប្រាណ ឬបញ្ចេញកម្លាំង និយាយរួមទៅ គឺខ្ជិលតែម្ដង។ តែបើអាច ត្រូវប្ដូរចរិតទាំងនេះ ងាកមកហាត់ប្រាណដើម្បីសុខភាព ឬក៏ធ្វើការងារប្រចាំថ្ងៃជាមួយគ្នា ទៅរៀនរាំ ឬហាត់យូហ្គា ជាមួយគ្នា។ ធ្វើបែបនេះ មិនត្រឹមតែអាចជួយឲ្យសុខភាពម៉ាក់ៗ និងបេប៊ីល្អប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនមនោសញ្ចេតនាប្តីប្រពន្ធឲ្យផ្អែមល្ហែមទៀតផង។

ស្រីៗគ្នាយើងត្រូវដឹង តើរាងកាយយើងត្រៀមរួចជាស្រេចដើម្បីពពោះហើយ ឬនៅ? ត្រូវដឹងថា មេជីវិតញីចេញមករង់ចាំមេជីវិតឈ្មោលដើម្បីបង្កកំណើតពេលណា? ព្រោះថាមេជីវិតឈ្មោលអាចរស់នៅក្នុងរាងកាយមនុស្សស្រីបានដល់ ៦ ថ្ងៃប៉ុណ្ណោះ (អាស្រ័យលើគុណភាពមេជីវិតរបស់ប្រុស និងសុខភាពស្រីៗ)។ អ៊ីចឹងហើយ គួររួមភេទក្នុងអំឡុងពេលនោះ។ យ៉ាងណា បើគ្នាយើងមិនដឹងពេលវេលាច្បាស់លាស់ ក៏គ្មានបញ្ហាដែរ អាចរួមភេទរាល់ថ្ងៃតែម្តង បែបនេះឱកាសមានបេប៊ីនៅតែមាន។

 

មួយទៀត អាយុពិតជាសំខាន់សម្រាប់ផែនការយកកូន បើអាយុលើសពី ៤០ឆ្នាំ ឆាប់ទៅរកគ្រូពេទ្យប្រឹក្សាសុខភាពភ្លាម។

ចំណុចសំខាន់

ប្ដីប្រពន្ធខ្លះប្រឹងប្រែងរាប់ឆ្នាំ នៅតែគ្មានបេប៊ីគួរឲ្យស្រលាញ់ទៀត។ គ្នាយើងខ្លះព្យាយាមគ្រប់វិធី តាមបែបវិទ្យាសាស្ត្រ និងអប្បិយជំនឿ សុំឲ្យមានបេប៊ីម្នាក់ពីរ នៅតែអត់ទៀត។ បើអ៊ីចឹង “Hello គ្រូពេទ្យ” មានវិធីសាស្ត្រងាយៗ អាចមានកូនលឿន ប្រហែលជួយគ្នាយើងបាន។

១- សុខភាពនិងផែនការយកបេប៊ី


 ដើម្បីមានបេប៊ីម្នាក់គួរឲ្យស្រលាញ់សុខភាពល្អ អាចថាមិនមែនជារឿងងាយទេ ហើយត្រូវមានផែនការ និងថែរក្សាសុខភាពជាមួយគ្រួពេទ្យ ដើម្បីទទួលបានដំបូន្មានល្អៗទាក់ទងនឹងអាហារ ការរក្សាទម្ងន់ (កុំបណ្ដោយឲ្យស្រក ឬឡើងគីឡូច្រើន) គេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណ និងត្រូវដឹងអ្វីគួរធ្វើ អ្វីមិនគួរធ្វើ។

អាន៖

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ 17/02/2025