backup og meta

៦ ចំណុចសំខាន់បំផុត ស្រីៗគួរដឹងពីរឿងរលូតកូន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 31, 2022

    ៦ ចំណុចសំខាន់បំផុត ស្រីៗគួរដឹងពីរឿងរលូតកូន​

    ទោះមិនទាន់ឆ្លងកាត់ ឬឆ្លងកាត់ហើយក្តី ស្រីៗគួរដឹងខ្លះៗជុំវិញ​បញ្ហា​កូន​មិន​នៅ ឬ​រលូត​កូន គ្រាន់ការពារថ្ងៃមុខ ព្រោះ​ការ​រលូត​កូនអាចជាការបាត់បង់ធ្ងន់ធ្ងរបំផុតមួយសម្រាប់ស្រីៗយើង។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីមូលហេតុ វិធីព្យាបាល និងបង្ការករណីរលូតកូន។

    បញ្ហារលូត ភាគច្រើនកើតឡើងក្រោមសប្តាហ៍ទី២០ ក្រោយពពោះ។ ចំណោមស្រីៗមានផ្ទៃពោះ ១០ នាក់ គឺមាន ១-២ ករណី ហើយជះឥទ្ធិពលយ៉ាងខ្លាំងលើសតិអារម្មណ៍ម៉ាក់ៗ។

    ១- មូលហេតុបង្ក

    មនុស្សភាគច្រើនយល់ថា ករណីនេះជាកំហុសស្រីៗ តែការរលូតពាក់ព័ន្ធភាពមិនប្រក្រតីក្នុងរាងកាយ និងប្រព័ន្ធភាពស៊ាំ។ រាងកាយយើងអាចទទួលសញ្ញាមិនប្រក្រតី ដោយសារកូនក្នុងផ្ទៃពោះភាគច្រើនបង្កឡើងដោយក្រូម៉ូសូមមិនធម្មតា។ សប្តាហ៍​ទី៨ ក្រោយពពោះ ជាដំណាក់កាលគ្រោះថ្នាក់បំផុត បើលទ្ធផលឆ្លុះអេកូឃើញថា ចង្វាក់បេះដូងកូនខ្សោយ ឱកាសរលូតមានកាន់តែខ្ពស់ដូចគ្នា។

    អ័រម៉ូនក៏ជាកត្តាបង្កឲ្យរលូត ក្នុងនោះមានស្រីៗមួយចំនួនមានភ្នាសស្បូនស្តើង ដោយសារអតុល្យភាពអ័រម៉ូន។ ករណីនេះ ត្រូវការព្យាបាលដោយថ្នាំអ័រម៉ូន​ប្រូហ្គេសស្ដេរ៉ូន (Progesterone) ហើយ​ភាគរយជាសះស្បើយទាប។

    ក្រៅពីនេះ ភាពមិនប្រក្រតីប្រព័ន្ធភាពស៊ាំបំផ្លាញ​កោសិកាឈាមក្រហម ក៏អាចរលូតដូចគ្នា។ តាម​រយៈ​ធ្វើតេស្ត​ឈាម គ្រូពេទ្យអាចរកឃើញហានិភ័យរលូតកូន ជួយស្រីៗយើងការពារជាមុន ហើយការព្យាបាល គឺត្រូវចាក់ថ្នាំ អាស្ពីរីន ឬ​ហេប៉ារិន។ រីឯការធ្វើការងារ ហាត់ប្រាណ ឬប្រើថ្នាំពន្យារកំណើត មិនអាចធ្វើឲ្យស្រីៗរលូតកូនទេ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃសម្រាលកូន

    គណនា​ទម្ងន់ស្ត្រីពពោះ ចុចទីនេះ

    ២- អាការៈបែបណាខ្លះ?

    ធ្លាក់ឈាម រមួលក្រពើ ជាសញ្ញាគ្រោះថ្នាក់សម្រាប់ស្រីៗយើង ទោះអាការៈទាំងនេះមើលទៅធម្មតា តែអាចបង្កទៅជាធ្ងន់ធ្ងរក្នុងរយៈពេលពពោះ ៣ ខែដំបូង។ បើមានផ្ទៃពោះ គួរទៅជួបគ្រូពេទ្យឯកទេស ពិគ្រោះ និងពិនិត្យឲ្យបានត្រឹមត្រូវ។ យ៉ាងណា មិនមែនគ្រប់ការធ្លាក់ឈាម និងឈឺចុក សុទ្ធតែគ្រោះថ្នាក់ទាំងអស់នោះទេ បើពិនិត្យឃើញចង្វាក់បេះដូងលោតខ្លាំង នោះក៏គ្មានអីត្រូវបារម្ភដែរ ណាត់ជួបគ្រូពេទ្យឲ្យទៀងទាត់ ដើម្បីបញ្ចៀសភាពមិនប្រក្រតីផ្សេងៗ។

    ៣- របៀបថែទាំក្រោយរលូត

    ២ សប្តាហ៍ដំបូង ក្រោយរលូត យើងនឹងឈឺចាប់ដោយសារដាច់ស្រទាប់ជាលិកាក្នុងស្បូន។ បើ​មាន​បញ្ហានេះ ឆាប់ទៅជួបពេទ្យ សុំថ្នាំបំបាត់ការឈឺចាប់ និងព្យាបាលឲ្យទាន់ពេល ព្រោះករណីធ្ងន់ធ្ងរ អាចត្រូវវះកាត់ (វះកាត់ និងប្រើឧបករណ៍ Curette សម្អាតស្រទាប់ស្បូន។

    រលូតកូន

    ៤- ស្រីៗវ័យណាខ្លះប្រឈមការរលូតខ្ពស់?

    ធម្មតាស្រីៗមានវ័យលើស ៤០ឆ្នាំ ប្រឈមហានិភ័យខ្ពស់។ គួរប្រុងប្រយ័ត្នខ្ពស់ ទៅជួបពេទ្យឲ្យទៀងទាត់ដើម្បីបង្ការ​ហានិភ័យ​ផ្សេងៗ។

    ៥- ក្រោយរលូត អាចមានផ្ទៃពោះទៀតទេ?

    ស្រីៗរលូតកូន នៅតែអាចមានផ្ទៃពោះធម្មតា គ្រាន់តែទាមទារការណែនាំពីគ្រូពេទ្យ គួររង់ចាំបន្តិចសិនទៅ ព្រោះ ៧០% ស្រីធ្លាប់រលូត អាចពពោះវិញបាន។

    ៦- វិធីបង្ការ

    ទោះមិនមានវិធីបង្ការរលូតកូន ក៏ពិតមែន តែគ្នាយើងអាចបន្ថយហានិភ័យ ដោយគ្រាន់រក្សាសុខភាពឲ្យបានល្អ ទាំងមុន និងអំឡុងពេលពពោះ។ ចៀសវាងជក់បារី ផឹកស្រា រីឯការហាត់ប្រាណគ្មានភស្តុតាងជាក់លាក់នាំឲ្យរលូតកូនឡើយ។ ផ្ទុយទៅវិញ ស្រីៗអាយុកាន់ច្រើន គួរហាត់ប្រាណស្រាលៗដើម្បីបង្ការហានិភ័យផ្សេងៗ។

    បើមានអាការៈដូចខាងលើ មានហានិភ័យរលូតកូនខ្ពស់ ឆាប់ទាក់ទងគ្រូពេទ្យ ពិគ្រោះ ពិនិត្យឲ្យបានត្រឹមត្រូវ ពិសេសធ្វើតេស្តឈាម តេស្តអ័រម៉ូន និងឆ្លុះអេកូ ជាដើម។

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 31, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម