backup og meta

មិនចង់ឲ្យមានផលវិបាកដល់គភ៌ ម៉ាក់ៗពពោះកុំសូវនៅជិតសត្វឆ្មាពេក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 28, 2022

    មិនចង់ឲ្យមានផលវិបាកដល់គភ៌ ម៉ាក់ៗពពោះកុំសូវនៅជិតសត្វឆ្មាពេក

    ពេល​ចាប់​ផ្ដើម​ពពោះ ម៉ាក់ៗ​នឹង​ត្រូវ​ចាស់ៗ ឬ​មិត្តភ័ក្ដិ​ជុំ​វិញ​ខ្លួន​ណែនាំ​គ្រប់​សព្វ​បែប​យ៉ាង​តាំង​ពី​របប​អាហារ សកម្មភាព​ប្រចាំ និង​ជំនឿ​ខ្មែរ​បុរាណមួយចំនួន​ទៀត​ ដើម្បី​ថែ​ទាំ​ខ្លួន និង​កូន​ក្នុង​ផ្ទៃ​បាន​ល្អ កុំ​ឲ្យ​ថ្លោះ​ធ្លោយ។ ក្នុង​នោះ​ដែរ ក៏​មាន​ការ​ហាម​ឃាត់​ម៉ាក់ៗ​ពពោះ​មិន​ឲ្យ​នៅ​ជិត​សត្វ​ឆ្មា​ដែរ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    ហេតុ​អ្វី​ស្ត្រី​ពពោះ​នៅ​ជិត​សត្វ​ឆ្មា​អត់​បាន?

    តាម​ពិត​ទៅ មិន​មែន​ស្ត្រី​ពពោះ​នៅ​ជិត​សត្វ​ឆ្មា​មិន​បាន​នោះ​ទេ គ្រាន់​តែ​ថា​ម៉ាក់​ៗ​មិន​គួរ​ប៉ះពាល់​នឹង​កាក​សំណល់​ឆ្មា (លាមក ឬ​ទឹក​នោម​) ព្រោះ​ម៉ាក់ៗ​ងាយ​ប្រឈម​ឆ្លង​មេរោគ តុកសូប្លាស្មូស៊ីស (Toxoplasmosis)។ តុក​សូប្លាស្មូស៊ីស ជា​ប៉ារ៉ាស៊ីត ​ដែល​មាន​ក្នុង​លាមក ឬ​ទឹក​នោម​ឆ្មា។ មិន​ត្រឹម​តែ​សត្វ​ឆ្មា​ប៉ុណ្ណោះ​ទេ​ដែល​ផ្ទុក​ប៉ារ៉ាស៊ីត​នេះ សូម្បី​តែ​សត្វ​មួយ​ចំនួន​ទៀត ឬ​អាហារ​ដូច​ជា សាច់​ឆៅ ឬ​ចម្អិន​មិន​បាន​ល្អ ក៏​អាច​ផ្ទុក​តុកសូប្លាស្មូស៊ីស​នេះ​ដែរ។

    ប៉ារ៉ាស៊ីត​មួយ​នេះ​មិន​បង្ក​ឲ្យ​ម៉ាក់​ៗ​ឈឺ​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អា​អូន​ក្នុង​ផ្ទៃ​បាន​ដោយ​បំផ្លាញ​សរីរាង្គ​​ទារក​​ដូចជា ខួរក្បាល តម្រង​នោម មាន​ទឹក​ដក់​ក្នុង​ពោះ​ទារក ឬរហូត​អាច​បណ្ដាល​ឲ្យ​រលូត​កូន​ក៏​ថា​បាន។ យ៉ាង​ណា​មិញ ក៏​ជា​សំណាង​ល្អ​ដែរ ព្រោះ​ឱកាស​នៃ​ការ​ឆ្លង​ជំងឺ​តុកសូប្លាស្មូស៊ីស​អំឡុង​ពេល​មាន​ផ្ទៃពោះ​មាន​កម្រិត​ទាប។

    ផ្ទុយ​ទៅ​វិញ ដើម្បី​សុវត្ថិភាព​កូន បើ​ក្នុង​ផ្ទះ​មាន​ចិញ្ចឹម​ឆ្មា ម៉ាក់ៗ​គួរ​តែ​ឲ្យ​សមាជិក​គ្រួសារ​សម្អាត​លាមក ឬ​ទឹក​នោម​ឆ្មា ហើយ​ព្យាយាម​កុំ​នៅ​ក្បែរ​វា។ ក្នុង​ករណី ម៉ាក់ៗ​ចាំបាច់​ត្រូវ​សម្អាត​ដោយ​ខ្លួន​ឯង គួរ​ប្រើ​ស្រោម​ដៃ​ឲ្យ​ជិត ហើយ​លាង​សម្អាត​ដៃ​របស់​ខ្លួន​ឲ្យ​ស្អាត​ក្រោយ​ពេល​កើប ឬ​ជូត​កាក​សំណល់​សត្វ​រួច។

    ជា​ចុង​ក្រោយ ម៉ាក់ៗ​ពពោះ​ត្រូវ​ទៅ​ពិនិត្យ​ឲ្យ​ទៀងទាត់​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ទៅ​តាម​ការ​ណាត់​ជួប ជា​ពិសេស​បើ​មាន​ចម្ងល់​ទាក់​ទង​នឹង​ការ​ថែ​ទាំ​សុខភាព​ពេល​ពពោះ​គួរ​សួរ​គ្រូពេទ្យ។ ចំពោះ​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ ម៉ាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ មាន​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ សាច់​គ្រប់​មុខ ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ និង​ព្យាយាម​ធ្វើ​សកម្មភាព​រាងកាយ ឬ​ហាត់​ប្រាណ​សមស្រប​ទៅ​តាម​ត្រី​មាស​នៃ​ការ​ពពោះ​នីមួយៗ។

    ​ពពោះ

    អានបន្ថែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម