backup og meta

ហានិភ័យ និងផលប៉ះពាល់គភ៌ក្នុងផ្ទៃ បើម៉ាក់ៗស្លេកស្លាំងពេលពពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 25, 2021

    ហានិភ័យ និងផលប៉ះពាល់គភ៌ក្នុងផ្ទៃ បើម៉ាក់ៗស្លេកស្លាំងពេលពពោះ

    មិន​ថា​ក្មេង ចាស់ ឬ​ក៏​ជា​ស្ត្រី​ពពោះ​នោះ​ទេ គឺ​សុទ្ធ​តែ​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​ស្លេកស្លាំង​បាន​ដូច​គ្នា ប៉ុន្តែ​ក្នុង​ករណី​ស្ត្រី​ស្លេក​ស្លាំង​ពេល​ពពោះ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ខ្លួន​មុន​សម្រាល។ ទោះ​បី​អំឡុង​ពេល​ពពោះ ស្រីៗ​ទទួល​បាន​របប​អាហារ​គ្រប់​គ្រាន់​ក៏​ដោយ​ក៏​នៅ​តែ​អាច​មាន​ជំងឺ​ស្លេក​ស្លាំង​ដែរ។

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    ចំពោះ​មូលហេតុ​បណ្ដាល​ឲ្យ​ម៉ាក់ៗ​កើតជំងឺ​ស្លេកស្លាំង​ពេល​ពពោះ​មាន​ដូចជា វិបត្តិ​គ្រាប់​ឈាម​រ៉ាំរ៉ៃ កម្រិត​អេម៉ូក្លូប៊ីន​ក្នុង​ឈាម​ថយ​ចុះ របប​អាហារ​មាន​ជាតិ​ដែក​មិនគ្រប់​គ្រាន់​ និង​មាន​ការ​គំរាម​រលូតកូន និង​ការ​ហូរ​ឈាម​ជាដើម។ ម៉ាក់ៗ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្លេកស្លាំង​ពេល​ពពោះ ប្រសិន​បើ៖

    • ពពោះកូន​ច្រើន​លើ​ស​ពី​មួយ
    • ក្អួត​ញឹកញាប់​ដោយសារ​ការ​ចាញ់​កូន
    • ញ៉ាំ​ជាតិ​ដែក​មិន​បាន​គ្រប់​គ្រាន់
    • រដូវ​មក​ខ្លាំង​មុន​ពេល​មាន​ផ្ទៃ​ពពោះ
    • ធ្លាប់​កើត​ជំងឺ​​ស្លេកស្លាំង​ពេល​មាន​ផ្ទៃពោះ។

    តើ​ភាព​ស្លេកស្លាំង​ពេល​ពពោះ​ប៉ះពាល់​ដល់​ទារក​យ៉ាង​ដូច​ម្តេច?

    ភាព​ស្លេកស្លាំង​ពេល​ពពោះ​ធ្ងន់ធ្ងរ អាច​បង្កើន​ហានិភ័យ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ កូន​មាន​ទម្ងន់​មិន​គ្រប់គីឡូ និង​ម៉ាក់ៗ​ប្រឈមបញ្ហា​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​សម្រាលកូន។ ទន្ទឹម​នឹង​នេះ ការ​សិក្សា​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ស្លាប់​របស់​ទារក​ភ្លាមៗ​មុន ឬ​ក្រោយ​ពេល​សម្រាល​ដែរ​។

    រោគសញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង​ពេល​ពពោះ

    – ស្បែក​ស្លេក​ស្លាំង

    – ហត់​អស់​កម្លាំង វិលមុខ ធេងធោង និង​មិន​អាច​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ធម្មតា​បាន

    – នៅ​មិន​សុខ​ក្នុង​ខ្លួន

    – មាន​អារម្មណ៍​ថា​ងាយ​ឈឺ និង​ឆ្លង​មេរោគ​ផ្សេង​ៗ

    – ឆាប់​ហត់

    -​ ឈឺ​ក្បាល

    – ភ្នាស​ត្របក​ភ្នែក​ក្រោម ឡើង​ពណ៌​ស ​ជា​សញ្ញា​ជំងឺ​ស្លេក​ស្លាំង ​ព្រោះ​ថា​ធម្មតា​ភ្នាស​នេះ​​មាន​ពណ៌​ក្រហម។

    ស្លេក​ស្លាំង​ពេល​ពពោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម